ព័ត៌មានទាន់ហេតុការណ៍ :

ចុះទៅដល់ហើយ គ្មានលេងល្បែងជល់មាន់ អាប៉ោង នោះទេ

ចិត្តហួសប៉ែត ចាប់រំលោភកូនស្រីបង្កើតអាយុ១៣ឆ្នាំ

ថ្នាក់ដឹកនាំខេត្តកំពង់ចាមគោរពវិញាណក្ខ័ន្ធសពលោកគ្រូ អ៊ូ ហុង សមាជិកក្រុមប្រឹក្សាស្រុកព្រៃឈរ

ឪពុកចុងចាប់រំលោភ កូនស្រីអាយុ១១ បានសម្រេច៨ដង ទើបបែកឆ្លាយ

ចាប់ខ្លួន លោកស្រេង ប្រណី អតីតឈ្មួញឈើគ្រញូង នៅខេត្តសៀមរាប

ឃាត់ខ្លួនជនបរទេសម្នាក់ នៅក្រុងសៀមរាប ករណីប្រើអំពើហិង្សា លើសង្សា ជាស្ត្រីខ្មែរ

អំណាចស្រា ធ្វើឲ្យស្ត្រីម្នាក់ ចាក់សម្លាប់ប្ដីខ្លួនឯង មិនញញើតដៃ

នៅក្មេងៗណាស់ បែក្លាយជាចោរលួច ដ៏សកម្ម សង្ឃឹមថាក្រុងសៀមរាប លែងមានទៀតចុះ

ពលរដ្ឋលើកគ្នា មកសាលាខេត្តសៀមរាប សុំរកដំណោះស្រាយ ខណ:អាជ្ញាធរ តម្រូវរុះរើផ្ទះ

ឃាតកម្ម ស្ត្រីជាប្រពន្ធ ចាក់សម្លាប់ប្ដី

ថ្ងៃទី ១ ខែ តុលា ឆ្នាំ ២០២០ ម៉ោង ១:០៧ ព្រឹក

ប៉ូលិសច្រានចោល ព័ត៌មានផ្សាយថា ស្រុកព្រៃឈរ មានល្បែងជល់មាន់

ខេត្តកំពង់ចាម៖នគរបាលខេត្តកំពង់ចាមបានធ្វើការច្រានចោលចំពោះព័ត៌មានដែលផ្សាយថានៅស្រុកព្រៃឈរមានល្បែងស៊ីសងជល់មាន់និងអាប៉ោង។
ភ្នាក់ងារ សៀមរាបប៉ុស្តិ៍ បានរាយការណ៍ថា ក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម សូមជម្រាបជូនសាធារណជន និងអ្នកនិយមប្រើប្រាស់នូវបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ជ្រាបជាព័ត៌មានថា៖ ដោយមួយរយៈពេលនេះ មានគេហទំព័ររបស់អ្នកសារព័ត៌មានមួយចំនួន បានយករូបភាពចាស់ៗ ពាក់ព័ន្ធនិងករណីមានក្រុមអ្នកញៀនល្បែងលួចលេងល្បែងសុីសងខុសច្បាប់ ដែលករណីលើកឡើងខាងលើនេះ សមត្ថកិច្ចយើងខ្ញុំបានធ្វើការបង្រ្កាបជាយូរមកហើយ។

ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមយើងខ្ញុំ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្ត បានដាក់បទបញ្ជាយ៉ាងមឹុងម៉ាត់ ដល់គ្រប់គណៈជំនាញទាំងថ្នាក់ខេត្ត និងថ្នាក់ស្រុក ចុះអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ដោយធ្វើការបង្រ្កាបបាន បទល្មើសជាច្រើនករណីមកហើយដែរ កន្លងមកនេះ។

សូមបញ្ជាក់ថា ចំពោះការចុះផ្សាយរបស់ជនខិលខូច តាមរយៈគេហទំព័រអ្នកសារព័ត៌មាន ដែលមិនគោរពវិជ្ជាជីវៈមួយចំនួនតូចនោះ មានចេតនាមិនល្អ ក្នុងរូបភាពចង់បានការទាក់ទាញប្រជាប្រិយភាពតាមរយៈគេហទំព័ ក្នុងបណ្ដាញសង្គមរបស់ខ្លួន ដែលធ្វើឲ្យមានការប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសរបស់អង្គភាពស្នងការដ្ឋាននគរបាលខេត្ត ក៏ដូចជាកិត្តិយសរបស់នគរបាលជាតិទាំងមូល។

អាស្រ័យដូចបានជម្រាបជូនខាងលើនេះ ក្រុមប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម សូមអំពាវនាវដល់សាធារណជនទាំងអស់ សូមកុំមានការយល់ច្រឡំ ចំពោះការចុះផ្សាយ ដោយគ្មានមូលដ្ឋានច្បាស់លាស់ ក្នុងរូបភាពមិនពិត ជាចេតនាបំពុលព័ត៌មាន ធ្វើឲ្យមានភាពអាណាធិបតេយ្យក្នុងសង្គម និងសូមបន្ដការសហការជាមួយកម្លាំងសមត្ថកិច្ចយើងខ្ញុំ រាល់បទល្មើសដែលកើតមានឡើងក្នុងមូលដ្ឋានរបស់បងប្អូន ដើម្បីយើងខ្ញុំចុះជួយអន្តរាគមន៍បានទាន់ពេលវេលា។
សុំបញ្ជាក់ថារយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះគេហទំព័រសារព័ត៌មានមួយចំនួននិងបណ្ដាញសង្គម បានធ្វើការបង្ហោះរូបភាព និងខ្លឹមសារថា នៅស្រុកព្រៃឈរខេត្តកំពង់ចាម មានល្បែងស៊ីសងជល់មាន់និងអាប៉ោង បានបើកលេងយ៉ាងអនាធិបតេយ្យ។ ការផ្សាយបែបនេះត្រូវបាននគរបាលខេត្តកំពង់ចាម ចេញសេចក្ដីបដិសេធ ជាករណីមិនពិត៕SRP

Read Previous

ថ្នាក់ដឹកនាំខេត្តកំពង់ចាម ដឹកនាំមន្ត្រីរាជការ គោរពវិញាណក្ខ័ន្ធ សព ឧបាសក សុខ សារឿន​

Read Next

គ្រូពេទ្យព្យួរសេរ៉ូម បណ្ដាលឲ្យពលរដ្ឋស្លាប់ បានរត់គេចខ្លួនបាត់