ព័ត៌មានទាន់ហេតុការណ៍ :

នារី​ម្នាក់ជិះ​ម៉ូតូ​ មកលោតទឹកសម្លាប់ខ្លួន ពីលេីស្ពានកោះប៉ែន

មេគយច្រកទ្វារប៉ោយប៉ែត ប្រើអំណាចឲ្យកូនចៅ យកលុយពីរថយន្តដឹកទំនិញ យ៉ាងពេញពន្ទុក

សុន្ទរកថាសម្តេច ហ៊ុន សែន ថ្លែងនៅក្នុងមហាសន្និបាតនៃក្តីសង្ឃឹមក្រោមប្រធានបទ ៖ «ការកសាង និង បង្កើតជាតិយើង នៅក្នុងពិភពលោកក្រោយវិបត្តិកូវីដ-១៩ ការពឹងពាក់អាស្រ័យ គ្នាទៅវិញទៅមក វិបុលភាពទៅវិញទៅមក និងគុណតម្លៃសកល»

លោក ឆាយ គឹមខឿន ប្រាប់នគរបាលខេត្តសៀមរាប ឲ្យគ្រប់គ្រងបទល្មើសផ្សេងៗ អោយបាន

ចាប់ខ្លួនមនុស្ស៩នាក់ នៅខេត្តសៀមរាប ករណីឈូសឆាយរំលំដើមឈើ ដោយខុសច្បាប់

ឆ្នោតកន្ទុយលេខ កំពុងពេញនិយមខ្លាំង នៅស្រុកខ្សាច់កណ្តាល

អាជ្ញាធរខេត្តសៀមរាប បង្ហាញកម្មវិធីកម្សាន្តនៅថ្ងៃឈប់សម្រាកខាងមុខ

អភិបាលខេត្តកំពង់ធំ ដឹកនាំមន្ត្រីដាំកូនឈើប្រណិត ជាង២ពាន់ដើម នៅទួលបុរាណព្រៃគូ

ព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំង លោកសេង ទៀង ជារដ្ឋលេខាធិការ នៃទីស្តីការគណ:រដ្ឋមន្ត្រី

អាជ្ញាធរក្រុងសៀមរាប ព្រមានមិនលើកលែង អ្នកកាប់ទន្ទ្រានព្រៃលិចទឹក

ថ្ងៃទី ៩ ខែ សីហា ឆ្នាំ ២០២០ ម៉ោង ២:៤៨ ល្ងាច

ពលរដ្ឋសាទរ អាជ្ញាធរឃុំរាប បានស្ថាបនា ផ្លូវមួយខ្សែប្រវែង១៦០០ម៉ែត្រ

ខេត្តព្រៃវែង៖ ពលរដ្ឋ ប្រជាកាពារ និងអាជ្ញាធរឃុំរាប នគរបាលប៉ុស្តិ៍ បានសហការគ្នា បើកផ្លូវកសិកម្មឬថ្មើរជើងមួយខ្សែទទឹង៤ម៉ែត្រ និងបណ្តោយប្រវែង១៦០០ម៉ែត្រនៅចំណុចកន្លែងរលៀង ស្ថិតភូមិពារាំង ឃុំរាប ស្រុកពារាំង។

លោក ផន សុផល មេឃុំរាប បានលើកឡើងថា ដោយការធ្វើដំណើររបស់ពលរដ្ឋ ក៏ដូចការលំបាក របស់ពួកគាត់ក្នុងការដឹកជញ្ជូនផលកសិកម្ម ទើបសម្រេច ធ្វើផ្លូវនេះឡើង។ លោក ផន សុផល បានបន្តថា ផ្លូវថ្មើរជើងឬផ្លូវកសិកម្មមួយខ្សែនេះបានចាប់ផ្តើមធ្វើនៅអំឡុងដើមខែមិថុនា បានបញ្ចាប់កសាងរួចរាល់នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០នេះ។ លោកមេឃុំថា ទំរាំតែ បើកផ្លូវមួយខ្សែនេះបានគឺមិនងាយទេ ត្រូវដើរសម្របសម្រួល ជាមួយពលរដ្ឋដែលមានក្បាលដីជាប់ផ្លូវនឹង ថែមទាំងផ្តល់សំណងពីផលប៉ះពាល់ដល់ពួកគាត់។

លោកបានបញ្ជាក់ថា ផ្លូវនេះ ចំណាយថវិកាអស់ចំនួន៩,៥០០,០០០រៀល ដោយមានការសហការណ៍ និងឧបត្ថមពីសប្បុរសជនក្នុងភូមិពារាំងចំនួន១,៥០០,០០០រៀល និងលោកឧញ្ញ៉ា ប៊ុត ចាន់ធូ ចំនួន៤លានរៀល ព្រមទាំង ថវិកាផ្ទាល់ខ្លួនរបស់លោក៤លានរៀល។

លោក សាន់ សៀប តំណាងឲ្យពលរដ្ឋក្នុងភូមិពារាំង បានថ្លែងថា ខ្ញុំបាទពិតជា រីករាយចំពោះការសហកាណ៍ របស់ប្រជាពលរដ្ឋ ដែលបានរួមគ្នាបើកផ្លូវមួយខ្សែនេះ ដើម្បីជាប្រយោជន៍រួម ក្រោមការសម្របសម្រួលពីថ្នាក់ដឹងនាំស្រុកពារាំងជាពិសេស អាជ្ញាធរឃុំរាប តែម្តង។

លោក សាន់ សៀប បានសុំសំណូមពរដល់ពលរដ្ឋ ទាំងអស់ ដែលអាស្រ័យផលឬប្រើប្រាស់លើផ្លូវមួយខ្សែនេះត្រូវជួយថែរក្សាទាំងអស់គ្នា ព្រោះជាសម្បត្តិរួមរបស់ពួកយើងទាំងអស់គ្នា។

ជាមួយគ្នានេះ លោក ផន សុផល មេឃុំរាប ក៏បានចែកសារ៉ុង ដល់ពលរដ្ឋ កងកំលាំងនគរបាលប៉ុស្តិ៍និងប្រជាការពារភូមិមួយចំនួនផងដែរ៕SRPដោយសូ សុខា

Read Previous

រឹបអូសទូរស័ព្ទគេចពន្ធ៣០០គ្រឿង នៅក្រុងសិរីសោភណ

Read Next

ឃាត់ក្មេងទំនើង១៥នាក់ នៅមាត់ស្ទឹងសៀមរាប