ព័ត៌មានទាន់ហេតុការណ៍ :

នារី​ម្នាក់ជិះ​ម៉ូតូ​ មកលោតទឹកសម្លាប់ខ្លួន ពីលេីស្ពានកោះប៉ែន

មេគយច្រកទ្វារប៉ោយប៉ែត ប្រើអំណាចឲ្យកូនចៅ យកលុយពីរថយន្តដឹកទំនិញ យ៉ាងពេញពន្ទុក

សុន្ទរកថាសម្តេច ហ៊ុន សែន ថ្លែងនៅក្នុងមហាសន្និបាតនៃក្តីសង្ឃឹមក្រោមប្រធានបទ ៖ «ការកសាង និង បង្កើតជាតិយើង នៅក្នុងពិភពលោកក្រោយវិបត្តិកូវីដ-១៩ ការពឹងពាក់អាស្រ័យ គ្នាទៅវិញទៅមក វិបុលភាពទៅវិញទៅមក និងគុណតម្លៃសកល»

លោក ឆាយ គឹមខឿន ប្រាប់នគរបាលខេត្តសៀមរាប ឲ្យគ្រប់គ្រងបទល្មើសផ្សេងៗ អោយបាន

ចាប់ខ្លួនមនុស្ស៩នាក់ នៅខេត្តសៀមរាប ករណីឈូសឆាយរំលំដើមឈើ ដោយខុសច្បាប់

ឆ្នោតកន្ទុយលេខ កំពុងពេញនិយមខ្លាំង នៅស្រុកខ្សាច់កណ្តាល

អាជ្ញាធរខេត្តសៀមរាប បង្ហាញកម្មវិធីកម្សាន្តនៅថ្ងៃឈប់សម្រាកខាងមុខ

អភិបាលខេត្តកំពង់ធំ ដឹកនាំមន្ត្រីដាំកូនឈើប្រណិត ជាង២ពាន់ដើម នៅទួលបុរាណព្រៃគូ

ព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំង លោកសេង ទៀង ជារដ្ឋលេខាធិការ នៃទីស្តីការគណ:រដ្ឋមន្ត្រី

អាជ្ញាធរក្រុងសៀមរាប ព្រមានមិនលើកលែង អ្នកកាប់ទន្ទ្រានព្រៃលិចទឹក

ថ្ងៃទី ៩ ខែ សីហា ឆ្នាំ ២០២០ ម៉ោង ២:៤៣ ល្ងាច

ចាប់បានហើយ ចោរលួចកង់ នៅក្រុងសៀមរាប អាយុ១៤.១៧ឆ្នាំប៉ុណ្ណោះ

ខេត្តសៀមរាប៖ កម្លាំងអាវុធហត្ថខេត្តសៀមរាប ចាប់បានហើយ ចោរលួចកង់ នៅក្រុងសៀមរាប កាលពីថ្ងៃមុនសុទ្ធតែក្មេងៗ។

ហេតុការណ៍ឃាត់ខ្លួនធ្វើឡើងនៅវេលាម៉ោង ២១និង៣០នាទី ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ នៅដីឡូតិ៍ មួយកន្លែងស្ថិតនៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។

នាយការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថ ខេត្តសៀមរាបអនុសេនីយ៍ទោ សៀក សោភា បានឲ្យដឹងថាក្រោយពីបានទទួលពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះ យិន ប៊ុណ្ណា ភេទស្រី អាយុ៥៣ឆ្នាំមានទីលំនៅភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាបខេត្តសៀមរាប ដោយមានការសម្របសម្រួលពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប លោកបានដឹកនាំកម្លាំងការិយាល័យព្រហ្មទណ្ឌ ចុះឃាត់ខ្លួនជនសង្ស័យខាងលើដែលជាប់ពាក់ព័ន្ធនឹងអំពើលួច កាលពីវេលាម៉ោង០៣និង២៥នាទី ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។
ជនសង្ស័យ៖

១. ឈ្មោះ រ៉ុង ចំរើន ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នភូមិត្រៀក សង្កាត់សៀមរាប សៀមរាប។
២.ឈ្មោះ ពៅ វិន ភេទប្រុសអាយុ ១៦ឆ្នាំ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នភូមិតាចេត ឃុំសំរោងយារ ស្រុកពួក ខេត្តសៀមរាប។
៣.ឈ្មោះ ម៉ៅ ដារ៉ូ ភេទប្រុស អាយុ ១៥ឆ្នាំ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុងសៀមរាប។
៤.ឈ្មោះ ម៉ៅ ជុំ ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរ រើសអេតចាយ ទីលំនៅបច្ចុប្បន្នភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុងសៀមរាប។

អនុសេនីយ៍ទោ សៀក សោភា បានបញ្ជាក់ថាក្រោយពីសាកសួរ ជនសង្ស័យទាំង០៤នាក់បានសារភាពថាពួកខ្លួនពិតជាបានធ្វើសកម្មភាពលួចយកកង់របស់គេ ពិតប្រាកដមែន។ ករណីនេះដកហូតវត្ថុតាងកង់០៦គ្រឿង ក្នុងនោះ​ កង់០២គ្រឿង ត្រូវបានជនសង្ស័យលួចយកនៅម៉ោង០៣និង២៥នាទី ២៤ខែកក្កដាឆ្នាំ២០២០នៅចំណុចភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប បានរកឃើញហើយបានប្រគល់អោយម្ចាស់វិញ។​ បច្ចុប្បន្នការិយាល័យជំនាញ កំពុងកសាងសំណុំរឿង បញ្ចូនទៅកាន់សាលាដំបូងខេត្ត។

បើតាម អនុសេនីយ៍ទោ សៀក សោភា ការបង្ក្រាបបានជនសង្ស័យទាំង០៤នាក់ ក្រោមការណែនាំចង្អុលបង្ហាញ ពីរលោកឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប និងវរសេនីយ៍ឯក ថា ដាលុច មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តសៀមរាប ទទួលការងារយុត្តិធម៌៕SRP

Read Previous

ឃាត់ក្មេងទំនើង១៥នាក់ នៅមាត់ស្ទឹងសៀមរាប

Read Next

លោក វង្ស ពិសេន ចែកអំណោយដល់ពលរដ្ឋ០៤គ្រួសារនៅស្រុកពារាំង