ព័ត៌មានទាន់ហេតុការណ៍ :

ចុះទៅដល់ហើយ គ្មានលេងល្បែងជល់មាន់ អាប៉ោង នោះទេ

ចិត្តហួសប៉ែត ចាប់រំលោភកូនស្រីបង្កើតអាយុ១៣ឆ្នាំ

ថ្នាក់ដឹកនាំខេត្តកំពង់ចាមគោរពវិញាណក្ខ័ន្ធសពលោកគ្រូ អ៊ូ ហុង សមាជិកក្រុមប្រឹក្សាស្រុកព្រៃឈរ

ឪពុកចុងចាប់រំលោភ កូនស្រីអាយុ១១ បានសម្រេច៨ដង ទើបបែកឆ្លាយ

ចាប់ខ្លួន លោកស្រេង ប្រណី អតីតឈ្មួញឈើគ្រញូង នៅខេត្តសៀមរាប

ឃាត់ខ្លួនជនបរទេសម្នាក់ នៅក្រុងសៀមរាប ករណីប្រើអំពើហិង្សា លើសង្សា ជាស្ត្រីខ្មែរ

អំណាចស្រា ធ្វើឲ្យស្ត្រីម្នាក់ ចាក់សម្លាប់ប្ដីខ្លួនឯង មិនញញើតដៃ

នៅក្មេងៗណាស់ បែក្លាយជាចោរលួច ដ៏សកម្ម សង្ឃឹមថាក្រុងសៀមរាប លែងមានទៀតចុះ

ពលរដ្ឋលើកគ្នា មកសាលាខេត្តសៀមរាប សុំរកដំណោះស្រាយ ខណ:អាជ្ញាធរ តម្រូវរុះរើផ្ទះ

ឃាតកម្ម ស្ត្រីជាប្រពន្ធ ចាក់សម្លាប់ប្ដី

ថ្ងៃទី ១ ខែ តុលា ឆ្នាំ ២០២០ ម៉ោង ១២:០៧ ព្រឹក

មេគយច្រកទ្វារប៉ោយប៉ែត ប្រើអំណាចឲ្យកូនចៅ យកលុយពីរថយន្តដឹកទំនិញ យ៉ាងពេញពន្ទុក

ខេត្តបន្ទាយមានជ័យ៖មានការលើកឡើងថា លោក ងួន កុសល ប្រធានការិយាល័យគយនិងរដ្ឋាករ ច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានប្រើអំណាចចាត់តាំងឲ្យមន្ត្រីរបស់ខ្លួនយកលុយ
ពីរថយន្តដឹកទំនិញចេញចូល តាមច្រកប៉ោយប៉ែត យ៉ាងពេញបន្ទុកដោយក្នុងមួយរថយន្តចាប់ពី១លានរៀលទៅ២លានរៀល តាមប្រភេទរថយន្តតូចឬធំ។

បើយោងតាមប្រភពពីក្រុមឈ្មួញរកស៊ីដឹកទំនិញតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានប្រាប់សារព័ត៌មានថា លោក ងួន កុសល មេគយ ច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានឲ្យកូនចៅយកលុយពីរថយន្តដឹក ខោអាវ
គីបថ្មីៗក្នុងមួយរថយន្ត២លានរៀល ដោយមិនមានចេញវិក្កយបត្រអ្វីទាំងអស់។ប្រសិនបើអាជីវករណាមិនបង់លុយតាមការកំណត់របស់មន្ត្រីគយរបស់ លោកងួន កុសល ទេនោះមន្ត្រីគយទាំងនោះមិនឲ្យរថយន្តដឹកទំនិញចេញចូលឡើយ ហើយអាចប្រឈមនិងបង្ក្រាបយកស្នាដៃផងដែរ។
ប្រភពបានឲ្យដឹងទៀតថាអាជីវករដឹកទំនិញចេញចូលកម្ពុជា,ថៃ ហាក់មិនសប្បាយចិត្តចំពោះគយនៅច្រកទ្វារប៉ោយប៉ែត ដែលអង្គុយចាំតែរាប់ក្បាលរថយន្តយកលុយដោយមិនកោតខ្លាចញញើតទៅនឹងអង្គភាពប្រឆាំងអំពើពុករលួយនោះឡើយ។
យោងតាមប្រភពពីអាជីវករ ដឹកទំនិញចេញចូល កម្ពុជា.ថៃ បានបង្ហើបថា
សព្វថ្ងៃនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត រថយន្តដែលដឹកត្រីចេញចូល កម្ពុជា ថៃ គឺ មន្ត្រីគយប្រចាំការនៅទីនោះ កូនចៅរបស់លោក ងួន កុសល តម្រូវអោយក្រុមឈ្មួញដឹក ត្រី ខោអាវគីប បង់លុយក្នុងក្បាលឡានមួយ១ម៉ឺនបាតលុយថៃ។
ចំណែករថយន្តដឹកខោអាវគីបវិញ តម្រូវអោយបង់លុយ ៥០០ដុល្លារឬ២លានរៀលក្នុងក្បាលឡាន។
ប្រភពបន្តទៀតថា សូម្បីតែទំនិញទាំងនោះតិចតួច មិនពេញរថយន្តក៏ដោយ មន្ត្រីគយខាងលើមិនបន្ធូរបន្ថយក្នុងការបង់នោះដែរ។
ប្រភពបានបន្តទៀតថា ក្រៅពីរថយន្តដឹកទំនិញខាងលើក៏មានប្រភេទរថយន្តដឹកបន្លែផ្លែឈើបគ្រឿងសំណង់គ្រឿងអេឡិចត្រូនិច គ្រឿងបរិភោគ គ្រឿងបន្លាស់ម៉ូតូ រថយន្ត រថយន្តដឹកស៊ីម៉ង់និងដឹកដែក ដឹកសំបកកង់ម៉ូតូរថយន្ត អាចសុទ្ធតែជាប្រភពចំណូលរបស់ លោក
ងួន កុសល ទៀតផង។
ករណីបែបនេះអាចជាហេតុបណ្ដាលឲ្យខាតបង់ថវិកាចូលជាតិយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយខែៗ ដូច្នេះអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាមិនត្រូវមើលរំលងចំពោះបាតុភាពរបស់គយច្រកអន្តរជាតិប៉ោយប៉ែត ក្រោមការគ្រប់គ្រងរបស់លោក ងួន កុសល នោះទេ។
ជុំវិញការចោទប្រកាន់ លោក ងួន កុសល ប្រធានការិយាល័យគយនិងរដ្ឋាករច្រកទ្វារអន្តរជាតិប៉ោយប៉ែត និងមន្ត្រីរបស់ខ្លួន លោកងួន កុសល មិនបានប្រាប់បណ្ដាញសៀមរាបប៉ុស្តិ៍ ឲ្យបានលម្អិតនោះទេ ដោយលោកបញ្ជាក់ថា សុទ្ធតែមានលិខិតអនុញ្ញាតទាំងអស់។ ដោយឡែកចំពោះសំណួរពាក់ព័ន្ធនឹងការយកលុយ $៥០០ក្នុងមួយរថយន្តដោយមិនចេញ វិក្កយបត្រ
លោក ងួន កុសល ថា គ្មានទេ៕SRP

Read Previous

សុន្ទរកថាសម្តេច ហ៊ុន សែន ថ្លែងនៅក្នុងមហាសន្និបាតនៃក្តីសង្ឃឹមក្រោមប្រធានបទ ៖ «ការកសាង និង បង្កើតជាតិយើង នៅក្នុងពិភពលោកក្រោយវិបត្តិកូវីដ-១៩ ការពឹងពាក់អាស្រ័យ គ្នាទៅវិញទៅមក វិបុលភាពទៅវិញទៅមក និងគុណតម្លៃសកល»

Read Next

នារី​ម្នាក់ជិះ​ម៉ូតូ​ មកលោតទឹកសម្លាប់ខ្លួន ពីលេីស្ពានកោះប៉ែន