ព័ត៌មានទាន់ហេតុការណ៍ :

ចុះទៅដល់ហើយ គ្មានលេងល្បែងជល់មាន់ អាប៉ោង នោះទេ

ចិត្តហួសប៉ែត ចាប់រំលោភកូនស្រីបង្កើតអាយុ១៣ឆ្នាំ

ថ្នាក់ដឹកនាំខេត្តកំពង់ចាមគោរពវិញាណក្ខ័ន្ធសពលោកគ្រូ អ៊ូ ហុង សមាជិកក្រុមប្រឹក្សាស្រុកព្រៃឈរ

ឪពុកចុងចាប់រំលោភ កូនស្រីអាយុ១១ បានសម្រេច៨ដង ទើបបែកឆ្លាយ

ចាប់ខ្លួន លោកស្រេង ប្រណី អតីតឈ្មួញឈើគ្រញូង នៅខេត្តសៀមរាប

ឃាត់ខ្លួនជនបរទេសម្នាក់ នៅក្រុងសៀមរាប ករណីប្រើអំពើហិង្សា លើសង្សា ជាស្ត្រីខ្មែរ

អំណាចស្រា ធ្វើឲ្យស្ត្រីម្នាក់ ចាក់សម្លាប់ប្ដីខ្លួនឯង មិនញញើតដៃ

នៅក្មេងៗណាស់ បែក្លាយជាចោរលួច ដ៏សកម្ម សង្ឃឹមថាក្រុងសៀមរាប លែងមានទៀតចុះ

ពលរដ្ឋលើកគ្នា មកសាលាខេត្តសៀមរាប សុំរកដំណោះស្រាយ ខណ:អាជ្ញាធរ តម្រូវរុះរើផ្ទះ

ឃាតកម្ម ស្ត្រីជាប្រពន្ធ ចាក់សម្លាប់ប្ដី

ថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ ២០២០ ម៉ោង ៧:១៧ ល្ងាច

ប៉ូលិសខេត្តសៀមរាប ឃាត់ខ្លួនសិស្ស៥នាក់ និងបក្ខពួក ករណីចូលផឹកស៊ីវាយតប់គ្នា ក្នុងហាងthe street

ខេត្តសៀមរាប៖សិស្សសាលា៥នាក់និងបក្ខពួកត្រូវបាននគរបាលចាប់ខ្លួនពាក់ព័ន្ធករណីហិង្សា។
ការឃាត់ខ្លួនបានធ្វើឡើងនៅវេលាម៉ោង២០ និង៤៥នាទី ថ្ងៃទី១៥ខែកញ្ញាឆ្នាំ ២០២០នៅត្រង់ចំណុចក្នុងហាងផឹកស៊ីដែលមានយីហោ the street ស្ថិតនៅភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប។
លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនកណ្តាលព្រហ្មទណ្ឌ ស្នងការនគរបាលខេត្តសៀមរាប បានឲ្យថ្លែងថាករណីនេះជនសង្ស័យ ពីក្រុមមានគ្នាចំនួន៨នាក់ដែលបាននាំគ្នាចូលផឹកក្នុងហាង ទាស់សំដីគ្នា ទើបវាយគ្នាទៅវិញទៅមក បណ្តាលឲ្យរងរបួសធ្ងន់ម្នាក់។
ជនសង្ស័យ១-ឈ្មោះ ប៉ូ សុងស៊ាង ភេទប្រុសអាយុ១៨ឆ្នាំ មុខរបរសិស្ស
មានទីលំនៅបច្ចុប្បន្នភូមិខ្នារ សង្កាត់ជ្រាវក្រុង-ខេត្តសៀមរាប។
២-ឈ្មោះ សារុន ម៉ារ៉ាថេន ភេទប្រុសអាយុ១៨ ឆ្នាំ មុខរបរសិស្សមានទីលំនៅបច្ចុប្បន្នភូមិបន្ទាយចាស់សង្កាត់ស្លក្រាម ក្រុង-ខេត្តសៀមរាប។
៣-ឈ្មោះ ថន ប៊ុនឡុង ភេទប្រុសអាយុ១៨ មុខរបរសិស្សមានទីលំនៅបច្ចុប្បន្នភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុង-ខេត្តសៀមរាប។

៤-ឈ្មោះ អិន លីហួរ ភេទប្រុស អាយុ១៨ ឆ្នាំ មុខរបរសិស្សមានទីលំនៅបច្ចុប្បន្ន ភូមិស្វាយដង្គុំ សង្កាត់ស្វាយដង្គុំ ក្រុង-ខេត្តសៀមរាប។
៥-ឈ្មោះ សួន ពិសែន ភេទប្រុសអាយុ១៨ ឆ្នាំ មុខរបរសិស្ស មានទីលំនៅបច្ចុប្បន្នភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុង-ខេត្តសៀមរាប ។
៦-ឈ្មោះ ឡុញ យូណាថាន ប្រុសអាយុ១៨ ឆ្នាំមុខរបរនៅផ្ទះ មានទីលំនៅបច្ចុប្បន្នភូមិខ្នារ សង្កាត់ជ្រាវក្រុង-ខេត្តសៀមរាប។
៧-ឈ្មោះធឹម សុធន ភេទប្រុសអាយុ២១ឆ្នាំ មុរបរនៅផ្ទះ មានទីលំនៅបច្ចុប្បន្ន ភូមិព្រែកថ្មីសង្កាត់ ទឹកវិលក្រុង-ខេត្តសៀមរាប ។
៨-ឈ្មោះ ប៉ូ សុងហុង ភេទប្រុសអាយុ២១ឆ្នាំ មុខបងជាងសិប្បកម្មឈើ មានទីលំនៅបច្ចុប្បន្នភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុង-ខេត្តសៀមរាប។

សូមរំលឹកថានៅមុនកើតហេតុថ្ងៃទី១៥ខែកញ្ញាឆ្នាំ២០២០នៅត្រង់ចំណុចក្នុងហាងផឹកស៊ីខាងលើ ក្រុមជនសង្ស័យ បាននាំគ្នាចូលផឹកស៊ី
វាយតប់គ្នា និងយកកៅអីដែក ដែលជាកៅអីសម្រាប់អង្គុយផឹកស៊ីគប់ទៅលើគ្នាទៅវិញទៅមក បណ្ដាលឲ្យរងរបួសបក្ខពួកម្ខាងទៀតមានឈ្មោះ ប៉ូ សុងហេង ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរចិញ្ចឹមសត្វកង្កែប មានទីលំនៅបច្ចុប្បន្នភូមិជន្លង់ សង្កាត់សាលាកំរើក បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរនៅត្រង់ចិញ្ចើមខាងស្ដាំនិងផុងលលាដ៏ក្បាល។
បើតាមលោកស្នងការបព្ជាក់ថាក្រោយពីកើតហេតុ សមត្ថកិច្ចបានចុះទៅដល់និងឃាត់ខ្លួនបានជនសង្ស័យ៨នាក់។ ជនសង្ស័យបានឆ្លើយសារភាពថាពួកគេពិតជាបានចូលផឹកស៊ី និងប្រើអំពើហិង្សាពិតប្រាកដមែន។
បច្ចុប្បន្នកម្លាំងនគរបាលខេត្តសៀមរាប កសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីអនុវត្តតាមផ្លូវច្បាប់៕SRP

Read Previous

រដ្ឋមន្ត្រីមហាផ្ទៃ ចេញសេចក្តីអំពាវនាវ ស្តីពីការបង្ការ ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ

Read Next

ទីបំផុតប៉ូលិសក្រុងសៀមរាប បញ្ជូនសិស្សនិងបក្ខពួក ទៅតុលាការ ករណីហិង្សា ក្នុងហាងThe street