ព័ត៌មានទាន់ហេតុការណ៍ :

- អភិបាលខេត្តកោះកុង ផ្ដល់ថវិកា ចំនួន៣លានរៀល សម្រាប់អ្នកផ្ដល់អត្តសញ្ញាណ បុរសសម្លា..ប់សត្វឈ្លូស និងរក្សាសម្ងាត់ - អភិបាលខេត្ត​សៀមរាប កោតសរសើរដោយស្មោះ ចំពោះ មន្ទីរពទ្យកុមារអង្គរ ដែលតែងតែយកចិត្តទុកដាក់ ព្យាបាល និងថែទាំសុខភាពដល់កុមារ ប្រកបដោយគុណភាព​ និងមិនគិតកម្រៃ - ញៀនស្រា ព្រឹកឡើងប្ដីស្លា..ប់ជាប់នឹងរបងដីឡូត៍ - សម្តេចហ៊ុន សែន តែងតាំងអភិបាលរង រាជធានីភ្នំពេញ ចំនួន៣រូប - លោក យឹម ឆៃលី ប្រាប់សមាជិកបក្ស ឲ្យមានឆន្ទៈស្មោះត្រង់ និងដឹងសុខទុក្ខជីវភាព របស់ប្រជាពលរដ្ឋ - អភិបាលរងស្រុកស្នួល ម្នាក់ ជួបហេតុការគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យស្លា..ប់ - សម្ដេចហ៊ុន សែន និងភរិយា បន្ដផ្ដល់អំណោយ ជូនគ្រួសារសម្រាលបាន កូនភ្លោះបី នៅមន្ទីរពេទ្យកាលម៉ែត - លោកហ៊ុន ម៉ាណែត៖​ យុវជនជាកម្លាំងស្នូល ក្នុងការ​ផ្តួលរំលំរបបអាវខ្មៅប៉ុលពត - សៀវភៅអ្នកថែអង្គរ បានបើកសម្ពោធ នៅមុខប្រាសាទអង្គរវត្ត នាថ្ងៃនេះ - រដ្ឋមន្ត្រី កើត រិទ្ធ៖ ការផ្លាស់ប្តូរ ចៅក្រម ព្រះរាជអាជ្ញា គឺជារឿងធម្មតា ដើម្បីប្រសិទ្ធភាព យុត្តិធម៌ជូនពលរដ្ឋ ដោយមិនលម្អៀង
ថ្ងៃទី ១៦ ខែ មិថុនា ឆ្នាំ ២០២៤ ម៉ោង ៦:០១ ព្រឹក

នាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត បង្ហាញ ប្រព័ន្ធធារាសាស្ត្រ នៅខេត្តបាត់ដំបង ដែលបានផ្តល់នូវអត្ថប្រយោជន៍សំខាន់ៗ ចំនួន៤

នាយករដ្ឋមន្ត្រីថ្មី កម្ពុជា លោកបណ្ឌិតហ៊ុន ម៉ាណែត បានបង្ហាញ រូបភាព ប្រព័ន្ធធារាសាស្ត្រ នៅខេត្តបាត់ដំបង ដែលបានផ្តល់នូវអត្ថប្រយោជន៍សំខាន់ៗ ចំនួន៤។

តាមរយៈទំព័រផេកផ្លូវការរបស់នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅថ្ងៃសុក្រនេះ បានបង្ហាញថា៖ ប្រព័ន្ធធារាសាស្ត្រ ទំនប់សាលាតាអន មានមូលដ្ឋានស្ថិតនៅស្រុកឯកភ្នំ និងស្រុកសង្កែ នៃខេត្តបាត់ដំបង ដែលបានផ្តល់នូវអត្ថប្រយោជន៍សំខាន់ៗចំនួន ០៤ រួមមាន៖

១. ជាប្រព័ន្ធធារាសាស្រ្តបញ្ជាដោយស្វ័យប្រវត្តិតាមរយៈប្រព័ន្ធកុំព្យូទ័រ ក្នុងការបេីក​ ឬបិទទ្វារទឹក,​ សំណង់ស្ទាក់ទឹកមេកាត់ស្ទឹងសង្កែ​ ប្រវែង​ ៧៥ម៉ែត្រ​ ដើម្បីរក្សាទឹកទុកនៅក្នុងស្ទឹងសង្កែ​ និងជាទំនប់ស្ទាក់ទឹកទី៣ នៅលេីដងស្ទឹងសង្កែ។ សំណង់ស្ទាក់ទឹកចំនួនពីរទៀតនៅផ្នែកខាងលើ​ គឺអាងទឹកពហុបំណងសេកសក និងទំនប់កង្ហត មុននឹងទឹកស្ទឹងនេះហូរធ្លាក់ចូលទៅបឹងទន្លេសាប។

លោកបណ្ឌិតហ៊ុន ម៉ាណែត បន្តថា៖ ប្រព័ន្ធធារាសាស្រ្តនេះ​ ក៏មានហេដ្ឋារចនាសម្ព័ន្ធរូបវន្តមួយចំនួនទៀតដូចជា​ ប្រឡាយមេបេតុង ០៤ខ្សែ ប្រវែងសរុប ១៧,៥០គម សំណង់សិល្ប:ការចំនួន​ ៦២កន្លែង​ (សំណង់ក្បាលហុងយកទឹក​ ០៤កន្លែង សំណង់ស្ទាក់ទឹក ១២កន្លែង សំណង់ចែកទឹកចំនួន ២៥កន្លែង ស្ពានឆ្លងប្រឡាយ​ សម្រាប់យានយន្ត​ ១២កន្លែង​ និងស្ពានឆ្លងប្រឡាយ សម្រាប់ថ្មេីរជេីង​ ០៩កន្លែង) អគារត្រួតពិនិត្យការបិទបេីកទ្វារទឹក និងឃ្លាំងនៅសំណង់មេ​ស្ទាក់ស្ទឹង​ ០១កន្លែង។

២. ប្រព័ន្ធធារាសាស្រ្តនេះ​ មានលទ្ធភាពស្រោចស្រពលើផ្ទៃដីស្រូវវស្សាចំនួន ១១.០០០ហិកតា និងស្រូវប្រាំងចំនួន ៤.០០០ហិកតា។

៣. ជាប្រភពទឹកយ៉ាងសំខាន់សម្រាប់បម្រីដល់ការផ្គត់ផ្គង់ទឹកស្អាតដល់ក្រុងបាត់ដំបងផ្ទាល់​ និងតំបន់ជាយក្រុង

៤. បង្កេីនសោភ័ណភាពបន្ថែមដល់ក្រុងបាត់ដំបង​ ដែលជាសក្តានុពលទាក់ទាញទេសចរណ៍ផងដែរ៕ដោយនាគខៀវ

Read Previous

ដក លោក គឹង វណ្ណៈ ពីអភិបាលរងខេត្តបន្ទាយមានជ័យ​ មកមហាផ្ទៃ និងតែងតាំង លោក កែ សួនសុភាព ជំនួសវិញ

Read Next

ប្រើឧបករណ៍កែឆ្នៃ ដើរឆក់ត្រី បែជាឆក់ខ្លួនឯង បណ្ដាលឲ្យស្លាប់ នៅស្រុកពួក