ព័ត៌មានទាន់ហេតុការណ៍ :

- អភិបាលខេត្តកោះកុង ផ្ដល់ថវិកា ចំនួន៣លានរៀល សម្រាប់អ្នកផ្ដល់អត្តសញ្ញាណ បុរសសម្លា..ប់សត្វឈ្លូស និងរក្សាសម្ងាត់ - អភិបាលខេត្ត​សៀមរាប កោតសរសើរដោយស្មោះ ចំពោះ មន្ទីរពទ្យកុមារអង្គរ ដែលតែងតែយកចិត្តទុកដាក់ ព្យាបាល និងថែទាំសុខភាពដល់កុមារ ប្រកបដោយគុណភាព​ និងមិនគិតកម្រៃ - ញៀនស្រា ព្រឹកឡើងប្ដីស្លា..ប់ជាប់នឹងរបងដីឡូត៍ - សម្តេចហ៊ុន សែន តែងតាំងអភិបាលរង រាជធានីភ្នំពេញ ចំនួន៣រូប - លោក យឹម ឆៃលី ប្រាប់សមាជិកបក្ស ឲ្យមានឆន្ទៈស្មោះត្រង់ និងដឹងសុខទុក្ខជីវភាព របស់ប្រជាពលរដ្ឋ - អភិបាលរងស្រុកស្នួល ម្នាក់ ជួបហេតុការគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យស្លា..ប់ - សម្ដេចហ៊ុន សែន និងភរិយា បន្ដផ្ដល់អំណោយ ជូនគ្រួសារសម្រាលបាន កូនភ្លោះបី នៅមន្ទីរពេទ្យកាលម៉ែត - លោកហ៊ុន ម៉ាណែត៖​ យុវជនជាកម្លាំងស្នូល ក្នុងការ​ផ្តួលរំលំរបបអាវខ្មៅប៉ុលពត - សៀវភៅអ្នកថែអង្គរ បានបើកសម្ពោធ នៅមុខប្រាសាទអង្គរវត្ត នាថ្ងៃនេះ - រដ្ឋមន្ត្រី កើត រិទ្ធ៖ ការផ្លាស់ប្តូរ ចៅក្រម ព្រះរាជអាជ្ញា គឺជារឿងធម្មតា ដើម្បីប្រសិទ្ធភាព យុត្តិធម៌ជូនពលរដ្ឋ ដោយមិនលម្អៀង
ថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ ២០២៤ ម៉ោង ៥:៣៧ ល្ងាច

ក្រសួងកសិកម្ម អះអាងថា ស្រូវនៅខេត្តបាត់ដំបង បានឡើងថ្លៃខ្ពស់

រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ លោកឌិត ទីណា បានអះអាងថា តម្លៃស្រូវនៅខេត្តបាត់ដំបង ហាក់មានតម្លៃខ្ពស់។

រដ្ឋមន្ត្រីក្រសួងកសិកម្ម លោកឌិត ទីណា បានអះអាងតាមបណ្ដាញសង្គមថា ៖ ថ្លៃស្រូវនៅបាត់ដំបង ជាក់ស្តែង ធៀបនឹងចលនាបំភ្លៃលើបណ្ដាញសង្គម។

រដ្ឋមន្ត្រីបន្តថា ស្រូវបានឡើងថ្លៃខ្ពស់ ហើយក៏បានចុះមកវិញ តែនៅតែជាតម្លៃខ្ពស់សម្រាប់ស្រូវស្រង៉ែ សមរម្យ ជូនកសិករមានប្រាក់ចំណេញ។ លោកថាទៅមុខ ស្រូវពូជសែនក្រអូប និងផ្ការំដួលរបស់ខ្មែរយើង នឹងទទួលការគាំទ្រខ្ពស់ ពីគោលនយោបាយពូជសុទ្ធ។

ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងកសិកម្ម លោកឃឹម ហ្វីណង់ ក៏បានបញ្ជាក់ផងដែរថា ៖ ថ្លៃស្រូវខែនេះ ឆ្នាំនេះ ថ្លៃជាងថ្លៃស្រូវខែនេះឆ្នាំមុន និងឆ្នាំណាៗទាំងអស់ ក្នុងរយៈពេល៣០ឆ្នាំចុងក្រោយនេះ។ សូម្បីតែថ្លៃជីឆ្នាំនេះ ក៏ថោកជាងឆ្នាំ២០២១ និង២០២២ដែរ។

អ្នកនាំពាក្យបន្តថា នេះគឺជាទិន្នន័យជាក់ស្តែង ចេញពីសហព័ន្ធស្រូវអង្ករកម្ពុជា។ សង្ឃឹមថាបងប្អូនប្រជាពលរដ្ឋ ដែលមិនស្ថិត នៅក្នុងវិស័យកសិកម្មនឹងអាចទទួលបានព័ត៌មានពិត ពីឯកឧត្តមរដ្ឋមន្ត្រី៕

Read Previous

នាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត បញ្ជាឲ្យមេប៉ូលិស ស្រាវជ្រាវ​ ករណី​តែងតាំង​មេប៉ុស្តិ៍​ សំព្រោជ

Read Next

ផឹកស៊ីជុំគ្នាចំស្រាកាច ទាញពូថៅកាប់មិត្តភក្តិ បណ្ដាលឲ្យស្លាប់នៅក្នុងថ្លុកឈាម