ព័ត៌មានទាន់ហេតុការណ៍ :

- អភិបាលខេត្តកោះកុង ផ្ដល់ថវិកា ចំនួន៣លានរៀល សម្រាប់អ្នកផ្ដល់អត្តសញ្ញាណ បុរសសម្លា..ប់សត្វឈ្លូស និងរក្សាសម្ងាត់ - អភិបាលខេត្ត​សៀមរាប កោតសរសើរដោយស្មោះ ចំពោះ មន្ទីរពទ្យកុមារអង្គរ ដែលតែងតែយកចិត្តទុកដាក់ ព្យាបាល និងថែទាំសុខភាពដល់កុមារ ប្រកបដោយគុណភាព​ និងមិនគិតកម្រៃ - ញៀនស្រា ព្រឹកឡើងប្ដីស្លា..ប់ជាប់នឹងរបងដីឡូត៍ - សម្តេចហ៊ុន សែន តែងតាំងអភិបាលរង រាជធានីភ្នំពេញ ចំនួន៣រូប - លោក យឹម ឆៃលី ប្រាប់សមាជិកបក្ស ឲ្យមានឆន្ទៈស្មោះត្រង់ និងដឹងសុខទុក្ខជីវភាព របស់ប្រជាពលរដ្ឋ - អភិបាលរងស្រុកស្នួល ម្នាក់ ជួបហេតុការគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យស្លា..ប់ - សម្ដេចហ៊ុន សែន និងភរិយា បន្ដផ្ដល់អំណោយ ជូនគ្រួសារសម្រាលបាន កូនភ្លោះបី នៅមន្ទីរពេទ្យកាលម៉ែត - លោកហ៊ុន ម៉ាណែត៖​ យុវជនជាកម្លាំងស្នូល ក្នុងការ​ផ្តួលរំលំរបបអាវខ្មៅប៉ុលពត - សៀវភៅអ្នកថែអង្គរ បានបើកសម្ពោធ នៅមុខប្រាសាទអង្គរវត្ត នាថ្ងៃនេះ - រដ្ឋមន្ត្រី កើត រិទ្ធ៖ ការផ្លាស់ប្តូរ ចៅក្រម ព្រះរាជអាជ្ញា គឺជារឿងធម្មតា ដើម្បីប្រសិទ្ធភាព យុត្តិធម៌ជូនពលរដ្ឋ ដោយមិនលម្អៀង
ថ្ងៃទី ១៦ ខែ មិថុនា ឆ្នាំ ២០២៤ ម៉ោង ៦:៤៤ ព្រឹក

ប្ដីកាប់ប្រពន្ធឱ្យស្លាប់ក្នុងថ្លុកឈាមរួចព្យាយាមសម្លាប់ខ្លួនតាមក្រោយ

ខេត្តព្រះវិហារ៖ស្ត្រីជាប្រពន្ធបានស្លាប់ក្នុងធ្លាប់ឈាមដោយសារអំណាចប្ដីបានកាប់ជាច្រើនកាំបិត។

អំពើឃាតកម្មដ៏ឃោរឃៅនេះ បានកើតឡើងវេលាម៉ោងប្រហែល​ 5និង30 ថ្ងៃទី19 ខែកញ្ញា ឆ្នាំ2023 នៅចំណុច ផ្ទះជនរងគ្រោះ​ ស្ថិតក្នុងភូមិចំការស្រម៉ូវ​ សង្កាត់​ កំពង់ប្រណាក​ ក្រុងព្រះវិហារ​។

សមត្ថកិច្ចខេត្តព្រះវិហារបានប្រាប់ថា ករណី​ ហិង្សា​ក្នុងគ្រួសារ នេះ បណ្តាលឲ្យស្លាប់ជនរងគ្រោះ ដោយប្តីបានយកកាំបិតកាប់ ទៅលើប្រពន្ធ​ចំនួន៤កាំបិត ចំពីចំហៀង និងខាងក្រោយ​ បណ្តាលឲ្យស្លាប់ភ្លាមៗ។

សមត្ថកិច្ចបានបន្តថា ជនរងគ្រោះឈ្មោះ​ ស្រី​ វឿន​ ភេទស្រីអាយ33ឆ្នាំ​ មុខរបរកសិករ​ រស់នៅភូមិចំការស្រម៉ូវ​ សង្កាត់ប៉ាលហាល​ ក្រុងព្រះវិហារ​។ ចំណែកជនបង្កជាប្តីឈ្មោះ​ ធី​ វង​ ភេទប្រុសអាយុ31ឆ្នាំ​ មុខរបរកសិករ​។

សមត្ថកិច្ចបានបញ្ជាក់ថា បុរសជាប្ដី ក្រោយធ្វេីសកម្មភាពរួច បានព្យាយាមចងក​ និងយកភ្លេីងដុតខ្លួនឲ្យឆេះ​ បន្ទាប់មកទៀតដេីរឆ្ពោះទៅផ្លូវជាតិ​ នឹងបានព្យាយាម រត់ចូលរថយន្តដែលធ្វេីដំណេីរតាមផ្លូវ​ បណ្តាលឲ្យបុក​ តែមិនស្លាប់​ ត្រូវបានសាច់ញា្ញតិយកទៅសង្គ្រោះនៅមន្ទីពេទ្យ16មករា។

បើតាមសមត្ថកិច្ចខេត្តព្រះវិហារ ករណីនេះមូលហេតុ៖ ទាំងពីរនាក់ប្តីប្រពន្ធផឹកស្រាជាប្រចាំរៀងរាល់ថ្ងៃ​ និងមានជម្លោះជាមួយគ្នារហូត​។

បច្ចុប្បន្ន​សាកសព ត្រូវបានសមត្ថកិច្ចប្រគល់អោយសាច់ញ្ញាតិ ធ្វេីបុណ្យតាមប្រពៃណី​។ ចំណែកជនសង្ស័យជាប្តី​ សមត្ថកិច្ចនិងបន្តនីតិវិធីតាមច្បាប់៕

Read Previous

បុគ្គលិកហ៊ុនអគ្គីសនី ម្នាក់ បានដេកស្លាប់

Read Next

ប្រសាសន៍សំខាន់ៗរបស់ សម្តេចហ៊ុន ម៉ាណែត ក្នុងជួប ជាមួយកម្មករ តាមរោងចក្រ នៅស្រុកបាទី