ព័ត៌មានទាន់ហេតុការណ៍ :

- អភិបាលខេត្តកោះកុង ផ្ដល់ថវិកា ចំនួន៣លានរៀល សម្រាប់អ្នកផ្ដល់អត្តសញ្ញាណ បុរសសម្លា..ប់សត្វឈ្លូស និងរក្សាសម្ងាត់ - អភិបាលខេត្ត​សៀមរាប កោតសរសើរដោយស្មោះ ចំពោះ មន្ទីរពទ្យកុមារអង្គរ ដែលតែងតែយកចិត្តទុកដាក់ ព្យាបាល និងថែទាំសុខភាពដល់កុមារ ប្រកបដោយគុណភាព​ និងមិនគិតកម្រៃ - ញៀនស្រា ព្រឹកឡើងប្ដីស្លា..ប់ជាប់នឹងរបងដីឡូត៍ - សម្តេចហ៊ុន សែន តែងតាំងអភិបាលរង រាជធានីភ្នំពេញ ចំនួន៣រូប - លោក យឹម ឆៃលី ប្រាប់សមាជិកបក្ស ឲ្យមានឆន្ទៈស្មោះត្រង់ និងដឹងសុខទុក្ខជីវភាព របស់ប្រជាពលរដ្ឋ - អភិបាលរងស្រុកស្នួល ម្នាក់ ជួបហេតុការគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យស្លា..ប់ - សម្ដេចហ៊ុន សែន និងភរិយា បន្ដផ្ដល់អំណោយ ជូនគ្រួសារសម្រាលបាន កូនភ្លោះបី នៅមន្ទីរពេទ្យកាលម៉ែត - លោកហ៊ុន ម៉ាណែត៖​ យុវជនជាកម្លាំងស្នូល ក្នុងការ​ផ្តួលរំលំរបបអាវខ្មៅប៉ុលពត - សៀវភៅអ្នកថែអង្គរ បានបើកសម្ពោធ នៅមុខប្រាសាទអង្គរវត្ត នាថ្ងៃនេះ - រដ្ឋមន្ត្រី កើត រិទ្ធ៖ ការផ្លាស់ប្តូរ ចៅក្រម ព្រះរាជអាជ្ញា គឺជារឿងធម្មតា ដើម្បីប្រសិទ្ធភាព យុត្តិធម៌ជូនពលរដ្ឋ ដោយមិនលម្អៀង
ថ្ងៃទី ១៦ ខែ មិថុនា ឆ្នាំ ២០២៤ ម៉ោង ៤:១៣ ព្រឹក

មន្រ្តីរាជការក្រសួងព័ត៌មាន អ្នកសារព័ត៌មាន និងសមាជិកគ្រួសារ នឹងទទួលបានការបញ្ចុះតម្លៃ ៣០% លើសេវាកម្មសុខភាពពីមជ្ឈមណ្ឌលរោគវិនិច្ឆ័យប៊ីយ៉ូម៉េឌីក

ភ្នំពេញ៖មន្រ្តីរាជការគ្រប់ជាន់ថ្នាក់ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិនៃក្រសួងព័ត៌មាន រាប់ទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការ ទីប្រឹក្សា ជំនួយការ និងបុគ្គលិកជាប់កិច្ចសន្យារបស់ក្រសួង ព្រមទាំងអ្នកសារព័ត៌មានដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន រួមទាំងសមាជិកក្រុមគ្រួសារ នឹងទទួលបានការបញ្ចុះតម្លៃ៣០% លើការផ្ដល់សេវាកម្មសុខភាពពីមជ្ឈមណ្ឌលរោគវិនិច្ឆ័យប៊ីយ៉ូម៉េឌីក(Biomedic)។

 

ការបញ្ចុះតម្លៃនេះមានសុពលភាព ក្រោយពិធីចុះអនុស្សរណៈយោគយល់ជាផ្លូវការរវាងក្រសួងព័ត៌មាន និងមជ្ឈមណ្ឌលរោគវិនិច្ឆ័យប៊ីយ៉ូម៉េឌីក (Biomedic) ដែលចុះហត្ថលេខាដោយឯកឧត្តម ឈាន លាង រដ្ឋលេខាធិការក្រសួងព័ត៌មាន និង លោកសាស្ត្រាចារ្យជំនួយ ប៊ុត សុខល់ នាយកមជ្ឍមណ្ឌលរោគវិនិច្ឆ័យ ប៊ីយ៉ូម៉េឌីក ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្រា្ត រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងព័ត៌មាន ។

 

កិច្ចសហការរវាងក្រសួងព័ត៌មាន និងមជ្ឈមណ្ឌលរោគវិនិច្ឆ័យប៊ីយ៉ូម៉េឌីក (Biomedic) ត្រូវបានធ្វើឡើងក្នុងគោលដៅ លើកកម្ពស់ការពិនិត្យសុខភាពជាប្រចាំរបស់មន្រ្តីគ្រប់ជាន់ថ្នាក់ និងអ្នកសារព័ត៌មាន ដើម្បីឱ្យពួកគាត់ដឹងច្បាស់ពីស្ថានភាពសុខភាពរបស់ខ្លួន និងធ្វើការព្យាបាលឱ្យទាន់ពេលវេលា។

 

កិច្ចសហការនេះ ដើរស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល គឺការយកទឹកទុកដាក់លើការអភិវឌ្ឈមូលធនមនុស្ស និងចក្ខុវិស័យដឹកនាំក្រសួងព័ត៌មាន ក្នុងអាណត្តិទី៧ របស់ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន គឺការផ្តល់ការគាំពារមន្រ្តីក្រោមឱវាទ ឱ្យពួកគាត់មានសុខភាពល្អ និងមានជីវភាពសមរម្យ ដើម្បីជំរុញផលិតភាពការងារឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

 

ថ្លែងក្នុងពិធីចុះអនុស្សរណៈយោគយល់ជាផ្លូវការ ឯកឧត្តម នេត្រ ភក្រ្ដា បានគូសបញ្ជាក់ថា តម្លៃរបស់មនុស្សនីមួយៗមាន៣ចំណុចសំខាន់ គឺសុខភាព ចំណេះដឹង និងសីលធម៌។ ក្នុងនោះ សុខភាពប្រៀបបាននឹងសសរ ដែលជាមូលដ្ឋានគ្រឹះនៃការសាងសង់។ ចំណែក ចំណេះដឹងគឺជាដំបូល ហើយសីលធម៌គឺជាជញ្ជាំង។

 

ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងបញ្ជាក់ថា៖ «សុខភាពគួរតែជាចំណុចអាទិភាពសម្រាប់មនុស្សគ្រប់រូប ព្រោះថាយើងទាំងអស់គ្នាមានក្តីស្រមៃរៀងៗខ្លួន។ ប៉ុន្តែវាមិនអាចសម្រេចបាននោះទេ ប្រសិនបើយើងមិនមានសុខភាពល្អ។ ការដែលមិនមានសុខភាពល្អ គឺប៉ះពាល់ខ្លាំងដល់ផលិតភាពការងារ»។

 

ឯកឧត្តមរដ្ឋមន្រ្តីសង្ឃឹមថា តាមរយៈការគាំពារផ្នែកសុខភាពនេះ មន្រ្តីរាជការគ្រប់ជាន់ថ្នាក់របស់ក្រសួងព័ត៌មាន ព្រមទាំងអ្នកសារព័ត៌មានស្របច្បាប់ នឹងចាប់ផ្តើមមានទម្លាប់នៃការពិនិត្យ និងតាមដានសុខភាពជាប្រចាំ ឱ្យបានជាប់លាប់ ដើម្បីកាត់បន្ថយការចំណាយលើជំងឺនានាដែលជាឃាតករលាក់មុខ។

 

សូមជម្រាបជូនថា មន្រ្តីរាជការគ្រប់ជាន់ថ្នាក់ អ្នកសារព័ត៌មានដែលមានចុះបញ្ជីនៅក្រសួង រួមទាំងសមាជិកក្រុមគ្រួសារ នឹងទទួលបានការបញ្ចុះតម្លៃ ៣០% លើថ្លៃសេវាកម្មនានាពីមជ្ឈមណ្ឌលវិនិច្ឆ័យ ប៊ីយ៉ូម៉េឌីក រួមមាន៖ ១. ការធ្វើតេស្តផ្នែកមន្ទីរពិសោធន៍ (ការពិនិត្យឈាម លាមក ទឹកនោម ។ល។) ២. ការវិភាគផ្នែករូបភាពវេជ្ជសាស្រ្តទូទៅ (CI ស្កេន ថត X-Ray ពិនិត្យអេកូសាស្រ្ត ។ល។) និង ៣. ការធ្វើ MRI ស្កេន។ បច្ចុប្បន្ននេះ មជ្ឈមណ្ឌលវិនិច្ឆ័យ ប៊ីយ៉ូម៉េឌីក កំពុងបម្រើសេវាកម្មនៅក្នុងទីក្រុងភ្នំពេញ ខេត្តសៀមរាប ខេត្តបាត់ដំបង ខេត្តកំពត និងខេត្តតាកែវ៕

Read Previous

នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត «សូមធ្វើការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការបម្រើដល់ប្រជាពល ឱ្យអស់ពីសមត្ថភាព»

Read Next

ផ្ទុះអាវុធជាច្រើនគ្រាប់ នៅខេត្តសៀមរាប ឈានដល់ការចាប់ខ្លួនមនុស្សចំនួន៦នាក់ រថយន្ត២គ្រឿង