ព័ត៌មានទាន់ហេតុការណ៍ :

- អភិបាលខេត្តកោះកុង ផ្ដល់ថវិកា ចំនួន៣លានរៀល សម្រាប់អ្នកផ្ដល់អត្តសញ្ញាណ បុរសសម្លា..ប់សត្វឈ្លូស និងរក្សាសម្ងាត់ - អភិបាលខេត្ត​សៀមរាប កោតសរសើរដោយស្មោះ ចំពោះ មន្ទីរពទ្យកុមារអង្គរ ដែលតែងតែយកចិត្តទុកដាក់ ព្យាបាល និងថែទាំសុខភាពដល់កុមារ ប្រកបដោយគុណភាព​ និងមិនគិតកម្រៃ - ញៀនស្រា ព្រឹកឡើងប្ដីស្លា..ប់ជាប់នឹងរបងដីឡូត៍ - សម្តេចហ៊ុន សែន តែងតាំងអភិបាលរង រាជធានីភ្នំពេញ ចំនួន៣រូប - លោក យឹម ឆៃលី ប្រាប់សមាជិកបក្ស ឲ្យមានឆន្ទៈស្មោះត្រង់ និងដឹងសុខទុក្ខជីវភាព របស់ប្រជាពលរដ្ឋ - អភិបាលរងស្រុកស្នួល ម្នាក់ ជួបហេតុការគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យស្លា..ប់ - សម្ដេចហ៊ុន សែន និងភរិយា បន្ដផ្ដល់អំណោយ ជូនគ្រួសារសម្រាលបាន កូនភ្លោះបី នៅមន្ទីរពេទ្យកាលម៉ែត - លោកហ៊ុន ម៉ាណែត៖​ យុវជនជាកម្លាំងស្នូល ក្នុងការ​ផ្តួលរំលំរបបអាវខ្មៅប៉ុលពត - សៀវភៅអ្នកថែអង្គរ បានបើកសម្ពោធ នៅមុខប្រាសាទអង្គរវត្ត នាថ្ងៃនេះ - រដ្ឋមន្ត្រី កើត រិទ្ធ៖ ការផ្លាស់ប្តូរ ចៅក្រម ព្រះរាជអាជ្ញា គឺជារឿងធម្មតា ដើម្បីប្រសិទ្ធភាព យុត្តិធម៌ជូនពលរដ្ឋ ដោយមិនលម្អៀង
ថ្ងៃទី ១៦ ខែ មិថុនា ឆ្នាំ ២០២៤ ម៉ោង ៦:០២ ព្រឹក

ក្រុមប្ល..ន់..ប្រដាប់អា..វុ..ធ នៅខេត្តកំពត ត្រូវបានចា..ប់..ខ្លួ..ន

ភ្នំពេញ៖ក្រុមប្លន់ប្រដាប់អាវុធនៅខេត្តកំពត ត្រូវបានកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវបង្ក្រាប នៅស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។

មន្ត្រីនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានឲ្យដឹងថា កាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង១៥៖០០នាទី មានករណីលួចមានស្ថានទម្ងន់ទោស មួយកើតឡើង បង្កដោយជនសង្ស័យ មិនស្គាល់អត្តសញ្ញាណ ចំនួន២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកសេ១២៥ ពណខ្មៅ សេរី២០២៣ ប្រដាប់ដោយអាវុធខ្លី១ដើម មិនស្គាល់ម៉ាក បានធ្វើសកម្មភាពចូលក្នុងផ្ទះ ប្រជាពលរដ្ឋ លក់ដូរ ភេទស្រី នៅចំណុចភូមិដើមពោធិ៍ ឃុំអង្គសុរភី ស្រុកកំពង់ត្រាច ខេត្តកំពត ភ្ជង់ប្លន់យកគ្រឿងអល្លង្ការ លុយ និងទូរសព្ទ ហើយគេចខ្លួនបាត់តែម្តង។

ដោយអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, អគ្គស្នងការរងទទួលផែន និងឯកឧត្តម ឧត្តមសេនីយឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំសហការជាមួយ កម្លាំងជំនាញរបស់ស្នងការដ្ឋាននគរបាលខេត្តកំពត ធ្វើការឃាត់ខ្លួនជនសង្ស័យបានម្នាក់មានឈ្មោះ អេង កុសល ភេទប្រុស ជនជាតិខ្មែរ នៅចំណុចភូមិព្រៃតាព្រិត្ត ឃុំស្តេចគង់ខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត និងមុខសញ្ញាសេស សល់ម្នាក់ទៀតរត់គេចខ្លួន។

មន្ត្រីនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបន្តថា រហូតដល់ថ្ងៃ១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង១៦ និង៥០នាទី កម្លាំងជំនាញរបស់នាយកដ្ឋាន ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន និងលោកវរសេនីយ៍ឯក ហែម បូណា អនុប្រធាននាយកដ្ឋាន បានដឹកនាំ និងបន្តសហការជាមួយស្នងការដ្ឋាននគរបាលខេត្តកំពត និងស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានអនុវត្តដីកាចាប់ខ្លួនរបស់សាលាដំបូងខេត្តកំពត ជាមុខសញ្ញាសេសសល់ក្នុងករណី ឈ្មោះ កៅ ផា ហៅ ណៃ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ ចំណុចភូមិរកា ឃុំអង្គតាសូ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។

ជនសង្ស័យទាំងពីរ បានឆ្លើយសារភាពដូចគ្នាថា ពួកខ្លួនពិតជាបានធ្វើសកម្មភាពប្លន់ជនរងគ្រោះខាងលើពិតប្រាកដមែន។ បច្ចុប្បន្នជនសង្ស័យទាំងពីរខាងលើ បានប្រគល់ឲ្យស្នងការដ្ឋាននគរបាលខេត្តកំពត ជាម្ចាស់ករណីដើម្បីចាត់ការបន្តតាមនីតិវិធីបន្ត៕

Read Previous

សម្តេចហ៊ុន ម៉ាណែត៖ យើងត្រូវរក្សាស្មារតី «កីឡារស់ក្នុងសន្តិភាព» ជាបន្តបន្ទាប់ទៀត

Read Next

អ្នកភូមិដាក់ពាក្យបណ្តឹង ទៅឯកឧត្តមស សុខា សុំកិច្ចអនត្តរាគមន៍ទៅអាជ្ញាធរខេត្តបន្ទាយមានជ័យ ចំពោះការមិនយកចិត្តទុកដាក់ ក្នុងការដោះស្រាយបញ្ហាជូនពួកគាត់