ព័ត៌មានទាន់ហេតុការណ៍ :

- អភិបាលខេត្តកោះកុង ផ្ដល់ថវិកា ចំនួន៣លានរៀល សម្រាប់អ្នកផ្ដល់អត្តសញ្ញាណ បុរសសម្លា..ប់សត្វឈ្លូស និងរក្សាសម្ងាត់ - អភិបាលខេត្ត​សៀមរាប កោតសរសើរដោយស្មោះ ចំពោះ មន្ទីរពទ្យកុមារអង្គរ ដែលតែងតែយកចិត្តទុកដាក់ ព្យាបាល និងថែទាំសុខភាពដល់កុមារ ប្រកបដោយគុណភាព​ និងមិនគិតកម្រៃ - ញៀនស្រា ព្រឹកឡើងប្ដីស្លា..ប់ជាប់នឹងរបងដីឡូត៍ - សម្តេចហ៊ុន សែន តែងតាំងអភិបាលរង រាជធានីភ្នំពេញ ចំនួន៣រូប - លោក យឹម ឆៃលី ប្រាប់សមាជិកបក្ស ឲ្យមានឆន្ទៈស្មោះត្រង់ និងដឹងសុខទុក្ខជីវភាព របស់ប្រជាពលរដ្ឋ - អភិបាលរងស្រុកស្នួល ម្នាក់ ជួបហេតុការគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យស្លា..ប់ - សម្ដេចហ៊ុន សែន និងភរិយា បន្ដផ្ដល់អំណោយ ជូនគ្រួសារសម្រាលបាន កូនភ្លោះបី នៅមន្ទីរពេទ្យកាលម៉ែត - លោកហ៊ុន ម៉ាណែត៖​ យុវជនជាកម្លាំងស្នូល ក្នុងការ​ផ្តួលរំលំរបបអាវខ្មៅប៉ុលពត - សៀវភៅអ្នកថែអង្គរ បានបើកសម្ពោធ នៅមុខប្រាសាទអង្គរវត្ត នាថ្ងៃនេះ - រដ្ឋមន្ត្រី កើត រិទ្ធ៖ ការផ្លាស់ប្តូរ ចៅក្រម ព្រះរាជអាជ្ញា គឺជារឿងធម្មតា ដើម្បីប្រសិទ្ធភាព យុត្តិធម៌ជូនពលរដ្ឋ ដោយមិនលម្អៀង
ថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ ២០២៤ ម៉ោង ៩:៤០ ល្ងាច

សម្ដេចហ៊ុន ម៉ាណែត៖ មន្រ្ដីថ្នាក់ក្រោមជាតិ ត្រូវតែចេះដោះស្រាយបញ្ហា កុំចាំតែថ្នាក់ជាតិជួយ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថាមន្រ្ដីថ្នាក់ក្រោមជាតិ ត្រូវតែចេះដោះស្រាយបញ្ហា កុំចាំតែថ្នាក់ជាតិជួយ។

ការថ្លែងរបស់សម្តេចហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធឆ្លង ព្រះបទុមចេតិយ និងសមិទ្ធផលនានានៅវត្ត មណី រតនារាម ស្ថិតក្នុងសង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ នៅថ្ងៃអាទិត្យនេះ។

សូមបញ្ជាក់ថាវត្តមណីរតនារាម ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៥ មានផ្ទៃដីទំហំប្រាំបីហិកតា។ ពីដំបូងទី វត្ដនេះមានឈ្មោះថា មណ្ឌលសិក្សាព្រះពុទ្ធសាសនាមណីរត្ន ដែលកាលមុនជាមជ្ឈមណ្ឌល អប់ រំ ព្រះពុទ្ធសាសនា មានទីតាំងនៅក្នុងវត្ត កែវសុវណ្ណ ឃុំបន្ទាយដី ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។ ដើម្បី ពង្រីកមណ្ឌលអប់រំឱ្យទូលំទូលាយងាយស្រួល ដល់អ្នកសិក្សា ប្រតិបត្តិ និងជាទីគង់នៅ សិក្សា របស់ព្រះសង្ឃផងនោះ គណៈកម្មការបានផ្តួចផ្តើមគំនិតបង្កើត ឱ្យមានមណ្ឌលសិក្សា មួយ ដោយឡែកនៅលើទីតាំងណាមួយមិនឆ្ងាយពេកពីទីប្រជុំជន៕SRP

Read Previous

នាយករដ្ឋមន្ត្រី «កន្លែងណាក្ដៅ ត្រូវដាក់មេទ័ពខ្លាំង ដើម្បីដោះស្រាយបញ្ហាជូនដល់ពលរដ្ឋឲ្យបានល្អ»

Read Next

សម្តេចនាយករដ្ឋមន្ត្រី «យើងមិនចាំតែអង្គុយបក់ផ្សែង នៅកន្លែងក្ដៅនោះទេ