ព័ត៌មានទាន់ហេតុការណ៍ :

- អភិបាលខេត្តកោះកុង ផ្ដល់ថវិកា ចំនួន៣លានរៀល សម្រាប់អ្នកផ្ដល់អត្តសញ្ញាណ បុរសសម្លា..ប់សត្វឈ្លូស និងរក្សាសម្ងាត់ - អភិបាលខេត្ត​សៀមរាប កោតសរសើរដោយស្មោះ ចំពោះ មន្ទីរពទ្យកុមារអង្គរ ដែលតែងតែយកចិត្តទុកដាក់ ព្យាបាល និងថែទាំសុខភាពដល់កុមារ ប្រកបដោយគុណភាព​ និងមិនគិតកម្រៃ - ញៀនស្រា ព្រឹកឡើងប្ដីស្លា..ប់ជាប់នឹងរបងដីឡូត៍ - សម្តេចហ៊ុន សែន តែងតាំងអភិបាលរង រាជធានីភ្នំពេញ ចំនួន៣រូប - លោក យឹម ឆៃលី ប្រាប់សមាជិកបក្ស ឲ្យមានឆន្ទៈស្មោះត្រង់ និងដឹងសុខទុក្ខជីវភាព របស់ប្រជាពលរដ្ឋ - អភិបាលរងស្រុកស្នួល ម្នាក់ ជួបហេតុការគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យស្លា..ប់ - សម្ដេចហ៊ុន សែន និងភរិយា បន្ដផ្ដល់អំណោយ ជូនគ្រួសារសម្រាលបាន កូនភ្លោះបី នៅមន្ទីរពេទ្យកាលម៉ែត - លោកហ៊ុន ម៉ាណែត៖​ យុវជនជាកម្លាំងស្នូល ក្នុងការ​ផ្តួលរំលំរបបអាវខ្មៅប៉ុលពត - សៀវភៅអ្នកថែអង្គរ បានបើកសម្ពោធ នៅមុខប្រាសាទអង្គរវត្ត នាថ្ងៃនេះ - រដ្ឋមន្ត្រី កើត រិទ្ធ៖ ការផ្លាស់ប្តូរ ចៅក្រម ព្រះរាជអាជ្ញា គឺជារឿងធម្មតា ដើម្បីប្រសិទ្ធភាព យុត្តិធម៌ជូនពលរដ្ឋ ដោយមិនលម្អៀង
ថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ ២០២៤ ម៉ោង ៥:៤០ ល្ងាច

ឯកអគ្គរដ្ឋទូត៖ ឥណ្ឌូនេស៊ី-កម្ពុជា គឺជាមិត្ដដ៏ជិតស្និទ្ធ មិត្តពិតប្រាកដ និងទុកចិត្តគ្នា

ខេត្តសៀមរាប៖ក្នុងជំនួបសម្តែងការគួរសមនិងពិភាក្សាការងារ រវាងរដ្ឋបាលខត្ត ជាមួយឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំកម្ពុជា នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត Santo Darmosumarto ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំកម្ពុជា បានបញ្ជាក់ផងដែរថា ឥណ្ឌូនេស៊ី-កម្ពុជា គឺជាមិត្ដដ៏ជិតស្និទ្ធ មិត្តពិតប្រាកដ និងទុកចិត្តគ្នា ហើយតាមរយៈការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាបន្តបន្ទាប់រវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ចំណងមិត្តភាពនេះបានប្រែក្លាយទៅជាមិត្តភាពដែលមិនអាចកាត់ថ្លៃបាន និងជំរុញកិច្ចសហប្រតិបត្តិការរវាងគ្នានឹងគ្នាឱ្យបានកាន់តែស្អិតរមួតបន្ថែមទៀត។

នៅសាលាខេត្តសៀមរាប ឯកឧត្តមបណ្ឌិត សង្ឃឹមយ៉ាងមុតមាំថានឹងបានចូលរួមសហការជាមួយរដ្ឋបាលខេត្ត បង្កើតព្រឹត្តិការផ្លាស់ប្តូរវប្បធម៌គ្នាទៅវិញទៅមក ដើម្បីលើកស្ទួយវិស័យទេសចរណ៍ ផ្លាស់ប្តូរសិល្បៈរវាងប្រទេសទាំង២ និងជំរុញឱ្យមានសម្ព័ន្ធមេត្រីភាព (temple sister)រវាងខេត្តសៀមរាប និងឥណ្ឌូនេស៊ី បន្តជួយគាំទ្រ ផ្សព្វផ្សាយ លើវិស័យអប់រំ តាមរយះការផ្សព្វផ្សាយអាហាររូបករណ៍នានា និងជម្រុញឱ្យមានជើងហោះហើរត្រង់មកកាន់ខេត្តសៀមរាប និងពីខេត្តសៀមរាបទៅប្រទេសឥណ្ឌូនេស៊ីផងដែរ។

ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប
បានថ្លែងអំណរគុណដល់ ឯកឧត្តម បណ្ឌិត Santo Darmosumarto ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ប្រចាំកម្ពុជានិងគណៈប្រតិភូ ដែលបានឆ្លៀតឱកាសអញ្ជើញជួបសំណេះសំណាល ពិភាក្សាការងារនាពេលនេះ។

អភិបាលខេត្តសៀមរាប ក៏សូមថ្លែងអំណរគុណដល់រដ្ឋាភិបាល ប្រជាជនឥណ្ឌូនេស៊ី ដែលបានរួមចំណែកក្នុងការជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ឱ្យមានការរីកចម្រើន ព្រមទាំងបន្តការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំ បន្តជួយគាំទ្រ ផ្សព្វផ្សាយ វិស័យទេសចរណ៍ក្នុងខេត្តសៀមរាប ឱ្យកាន់តែមានសក្តានុពលបន្ថែមទៀតផងដែរ៕SRP

Read Previous

សម្ដេចហ៊ុន សែន នឹងអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា

Read Next

នាយករដ្ឋមន្ត្រីខ្មែរ៖ វត្តមានរបស់លោក ម៉ានី ប៉ាគីអាវ នឹងចូលរួមចំណែក ក្នុងការលើកស្ទួយវិស័យកីឡា និងទេសចរណ៍នៅកម្ពុជា