ព័ត៌មានទាន់ហេតុការណ៍ :

- ញៀនស្រា ព្រឹកឡើងប្ដីស្លា..ប់ជាប់នឹងរបងដីឡូត៍ - សម្តេចហ៊ុន សែន តែងតាំងអភិបាលរង រាជធានីភ្នំពេញ ចំនួន៣រូប - លោក យឹម ឆៃលី ប្រាប់សមាជិកបក្ស ឲ្យមានឆន្ទៈស្មោះត្រង់ និងដឹងសុខទុក្ខជីវភាព របស់ប្រជាពលរដ្ឋ - អភិបាលរងស្រុកស្នួល ម្នាក់ ជួបហេតុការគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យស្លា..ប់ - សម្ដេចហ៊ុន សែន និងភរិយា បន្ដផ្ដល់អំណោយ ជូនគ្រួសារសម្រាលបាន កូនភ្លោះបី នៅមន្ទីរពេទ្យកាលម៉ែត - លោកហ៊ុន ម៉ាណែត៖​ យុវជនជាកម្លាំងស្នូល ក្នុងការ​ផ្តួលរំលំរបបអាវខ្មៅប៉ុលពត - សៀវភៅអ្នកថែអង្គរ បានបើកសម្ពោធ នៅមុខប្រាសាទអង្គរវត្ត នាថ្ងៃនេះ - រដ្ឋមន្ត្រី កើត រិទ្ធ៖ ការផ្លាស់ប្តូរ ចៅក្រម ព្រះរាជអាជ្ញា គឺជារឿងធម្មតា ដើម្បីប្រសិទ្ធភាព យុត្តិធម៌ជូនពលរដ្ឋ ដោយមិនលម្អៀង - ឪពុក «យកកាំបិត អារក» កូនបង្កើតបណ្ដាលឲ្យរងរបួសធ្ងន់ - ពលរដ្ឋមានការព្រួយបារម្ភ រឿង ល្បែងអាប៉ោង នៅស្រុកត្រពាំងប្រាសាទ អាចបង្កឱ្យមានអំពើអសន្តិសុខកើតឡើង
ថ្ងៃទី ២៥ ខែ កញ្ញា ឆ្នាំ ២០២២ ម៉ោង ១០:០៨ ល្ងាច

គម្រោងស្ថាបនា «ផ្លូវនៅក្រុងសៀមរាប ចែកចេញជា៤ប្រភេទ ផ្សេងគ្នា»

J7 Estate

photo 2020 11 04 13 40 54

លោកស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការបានអះអាងថា ផ្លូវទាំង៣៨ខ្សែនៅក្រុងសៀមរាប នឹងត្រូវស្ថាបនាជា៤ប្រភេទផ្សេងគ្នា ទៅតាមស្ថានភាពផ្លូវ និងតម្រូវការដឹកជញ្ជូន។photo 2020 11 04 13 40 53 2

ថ្លែងក្នុងកិច្ចប្រជុំត្រៀមរៀបចំពិធីបើកការដ្ឋានសាងសង់គម្រោងស្ថាបនាផ្លូវចំនួន៣៨ខ្សែនៅក្រុងសៀមរាប នាទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីរសៀលថ្ងៃទី៣ ខែវិច្ឆិកាម្សិលមិញ លោកស៊ុន ចាន់ថុល បានឱ្យដឹងថា «ប្រភេទទី១ចាក់បេតុងចំនួន២៥សង់ទីម៉ែត្រដូចជាផ្លូវវាងក្រុង ដោយកន្លែងខ្លះចាក់បេតុង តែមិនអ៊ុតបេតុងកៅស៊ូACពីលើទេ», «ប្រភេទទី២ចាក់បេតុងចំនួន២០សង់ទីម៉ែត្រ និងកន្លែងខ្លះ៧សង់ទីម៉ែត្រយោងទៅតាមស្ថានភាពភូមិសាស្ត្រ ស្ថានភាពចរាចរាណ៍ និងការដឹកជញ្ជូន» «ប្រភេទទី៣ជួសជុលគ្រឹះ មិនចាំបាច់ចាក់បេតុងហើយអ៊ុតកៅស៊ូបេតុងតែម្ដង» «ប្រភេទទី៤ អ៊ុតកៅស៊ូបេតុង១៥សង់ទីម៉ែត្រពីលើតែម្ដងដោយសារគ្រឹះផ្លូវនោះនៅមានភាពរឹងមាំស្រាប់ទៅហើយ»។

រដ្ឋមន្ត្រីបានបញ្ជាក់ថា ផ្លូវទាំង៣៨ខ្សែ ដែលមានប្រវែងសរុប១០៨គីឡូម៉ែត្រ នឹងត្រូវសាងសង់ដោយអង្គភាពរដ្ឋ ចំនួន៦ មានដូចជា៖ «កងវិស្វកម្មសម្តេចតេជោខេត្តសៀមរាប» «កងវិស្វកម្ម១០៨» «នាយកដ្ឋានគ្រឿងចក្រនិងស្ថាបនាផ្លូវរបស់ក្រសួងសាធារណការនិងដឹកជញ្ជូន» «នាយកដ្ឋានជួសជុលនិងថែទាំផ្លូវក្រសួងសាធារណការនិងដឹកជញ្ជូន» «អគ្គនាយកដ្ឋានសាធារណការ» «នាយកដ្ឋានសាងសង់ប្រព័ន្ធចម្រោះទឹកកខ្វក់» « មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តសៀមរាប» ដោយបែងចែកជាកំណាត់ៗ ដើម្បីឱ្យការសាងសង់ធានា បានទាំងគុណភាព និងទាន់ពេលវេលាតាមការគ្រោងទុក។

ជុំវិញការស្ថាបនាផ្លូវនេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការអន្តរក្រសួងដឹកនាំសាងសង់ស្ថាបនាផ្លូវទាំងនេះ បានជំរុញឱ្យមានការដោះស្រាយផលប៉ះពាល់ទៅដល់លំនៅឋានប្រជាពលរដ្ឋ ដែលរស់នៅអមសងខាងផ្លូវ ឱ្យបានចប់រួចរាល់ មុននឹងឈានទៅអនុវត្តគម្រោងនីមួយៗ។photo 2020 11 04 13 40 53

បើតាមការបញ្ជាក់របស់ លោកទៀ សីហា អភិបាលខេត្តសៀមរាប បានឱ្យដឹងថា មកដល់ពេលនេះ ការដោះស្រាយផលប៉ះពាល់ទៅដល់លំនៅឋានប្រជាពលរដ្ឋ ដែលរស់នៅអមសងខាងផ្លូវ បានសម្រេចជាង៧៥ភាគរយហើយ ដោយនៅសល់២៥ភាគរយទៀត នឹងត្រូវពន្លឿនឱ្យចប់រួចរាល់មុនពេលអនុវត្តគម្រោង។ អភិបាលខេត្តបានបញ្ជាក់ថា «ចំពោះប្រជាពលរដ្ឋរស់នៅក្នុងក្រុងសៀមរាប គឺការដោះស្រាយពុំមានបញ្ហានោះទេ ប៉ុន្តែអ្វីដែលជាបញ្ហានោះគឺ មន្ត្រីរាជការ និងអ្នកមានអំណាចមួយចំនួនទៅវិញទេ ដែលធ្វើការតវ៉ាចំពោះគម្រោងពង្រីកផ្លូវ»120998567 713277989273577 6160342341779729427 o

សូមបញ្ជាក់ថា ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ទាំង៣៨ខ្សែនេះ គ្រោងសម្ពោធបើកការដ្ឋានសាងសង់នៅថ្ងៃទី១៦ ខែវិច្ឆិកាខាងមុខនេះ ក្រោមវត្តមានរបស់សម្ដេច តេជោ ហ៊ុន សែន ស្ថិតក្នុងគម្រោងចំណាយពី១០០ ទៅ១៥០លានដុល្លាអាមេរិក។

រាល់គម្រោងស្ថាបនាកែលម្អនេះ នឹងត្រូវធ្វើការស្តារប្រឡាយដាក់លូបង្ហូរទឹកភ្លៀង និងលូទឹកកខ្វក់ ព្រមទាំងរៀបចំខឿនចិញ្ចើមផ្លូវ ដោយការក្រាលការ៉ូឡា ខណៈផ្លូវមួយចំនួន នឹងសាងសង់ឱ្យមានផ្លូវសម្រាប់ជិះកង់ ផ្លូវថ្មើរជើង និងផ្លូវសម្រាប់ជនពិការ ព្រមទាំងដាក់ស្លាកសញ្ញា និងគំនូសសញ្ញាចរាចរណ៍ផងដែរ៕SRP

Read Previous

សម្ដេច ស ខេង ផ្ដល់ជូនពលរដ្ឋរងគ្រោះ ដោយជំនន់ទឹកភ្លៀង ក្នុងខេត្តបាត់ដំបង ៤៥០០គ្រួសារ

Read Next

ក្រសួងផ្តល់ពូជស្រូវ «ផ្ការំដួល២៩តោន» ដល់កសិករ ៣០០គ្រួសារ នៅស្រុកបារាយណ៍