ព័ត៌មានទាន់ហេតុការណ៍ :

- ញៀនស្រា ព្រឹកឡើងប្ដីស្លា..ប់ជាប់នឹងរបងដីឡូត៍ - សម្តេចហ៊ុន សែន តែងតាំងអភិបាលរង រាជធានីភ្នំពេញ ចំនួន៣រូប - លោក យឹម ឆៃលី ប្រាប់សមាជិកបក្ស ឲ្យមានឆន្ទៈស្មោះត្រង់ និងដឹងសុខទុក្ខជីវភាព របស់ប្រជាពលរដ្ឋ - អភិបាលរងស្រុកស្នួល ម្នាក់ ជួបហេតុការគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យស្លា..ប់ - សម្ដេចហ៊ុន សែន និងភរិយា បន្ដផ្ដល់អំណោយ ជូនគ្រួសារសម្រាលបាន កូនភ្លោះបី នៅមន្ទីរពេទ្យកាលម៉ែត - លោកហ៊ុន ម៉ាណែត៖​ យុវជនជាកម្លាំងស្នូល ក្នុងការ​ផ្តួលរំលំរបបអាវខ្មៅប៉ុលពត - សៀវភៅអ្នកថែអង្គរ បានបើកសម្ពោធ នៅមុខប្រាសាទអង្គរវត្ត នាថ្ងៃនេះ - រដ្ឋមន្ត្រី កើត រិទ្ធ៖ ការផ្លាស់ប្តូរ ចៅក្រម ព្រះរាជអាជ្ញា គឺជារឿងធម្មតា ដើម្បីប្រសិទ្ធភាព យុត្តិធម៌ជូនពលរដ្ឋ ដោយមិនលម្អៀង - ឪពុក «យកកាំបិត អារក» កូនបង្កើតបណ្ដាលឲ្យរងរបួសធ្ងន់ - ពលរដ្ឋមានការព្រួយបារម្ភ រឿង ល្បែងអាប៉ោង នៅស្រុកត្រពាំងប្រាសាទ អាចបង្កឱ្យមានអំពើអសន្តិសុខកើតឡើង
ថ្ងៃទី ២៥ ខែ កញ្ញា ឆ្នាំ ២០២២ ម៉ោង ៩:៤៦ ល្ងាច

ក្រុងកំពង់ចាម ស្ថាបនា ផ្លូវក្រាលកៅស៊ូប្រភេទAC ចំនួន​៣ខ្សែ​

J7 Estate

ខេត្តកំពង់ចាម៖គម្រោង​ស្ថាបនា​​ផ្លូវ​ក្រាល​កៅស៊ូ​ប្រភេទ​AC ចំនួន​៣ខ្សែ​ នៅ​ក្នុង​ក្រុងកំពង់ចាម​ ត្រូវបានអនុវត្ត។

នៅមិញនេះដែរ លោក​​ អ៊ុន​ ចាន់ដា​ អភិបាល ខេត្តកំពង់ចាម រួមជាមួយមន្ត្រី បានចុះពិនិត្យការស្ថាបនាផ្លូវទាំង៣ខ្សែនេះ។

គួរ​បញ្ជាក់​ថា គម្រោង​ស្ថាបនា​ផ្លូវ​ក្រាល​កៅស៊ូ​ប្រភេទ​AC​ ចំនួន​៣ខ្សែ​នេះ​រួមមាន​៖​ ខ្សែទី១ (ផ្លូវលេខ ៧ ចាស់ ) ប្រវែង ១,៥៦២ ម៉ែត្រ ទទឹង ១០ ម៉ែត្រ ចាប់ពីកែងវរង្វង់មូល ១-៧៩ ភូមិទី៦ សង្កាត់វាលវង់ ដល់ផ្លូវមុនីវង្ស ភូមិទី៤ សង្កាត់ វាលវង់ ក្រុងកំពង់ចាម។

ខ្សែទី២ (ផ្លូវលេខ ៥១) ប្រវែង​ ៥១២ ម៉ែត្រ ទទឹង ៨ ម៉ែត្រ ចាប់ពីស្តុបលំហែរផ្លូវជាតិលេខ៧ថ្មី​ ភូមិបឹងស្នាយ​ សង្កាត់សំបួរមាស​ ដល់ផ្លូវលេខ៧ចាស់​ ភូមិទី៦ សង្កាត់វាលវង់​ ក្រុងកំពង់ចាម។

ខ្សែទី៣ (ផ្លូវលេខ ៥៥) ប្រវែង ៧៧១ ម៉ែត្រ ទទឹង ៧,៥ម៉ែត្រ ៨ម៉ែត្រ ចាប់ពីផ្លូវភ្លោះព្រះបាទ មុនីវង្ស ភូមិទី៤ សង្កាត់វាលវង់ ទល់ផ្លូវលេខ ៨៥ ភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម៕SRP

Read Previous

សម្ដេចស ខេង ថ្លែងអំណរគុណ សប្បុរសជន ទាំងអស់ ដែលឧបត្ថម្ភ ថវិកា និងស្បៀងអាហារ ជួយដល់ពលរដ្ឋ ជួបគ្រោះទឹកជំនន់ កាលពីពេលកន្លងទៅ

Read Next

នាយកគ្រប់គ្រង គេហទំព័រ «សៀមរាបប៉ុស្ដិ៍» ឧបត្ថម្ភថវិកា$២៥ ជូនរដ្ឋាភិបាលកម្ពុជា ដើម្បីទិញវ៉ាក់សាំង ប្រឆាំងជំងឺកូវីដ១៩