ព័ត៌មានទាន់ហេតុការណ៍ :

- ញៀនស្រា ព្រឹកឡើងប្ដីស្លា..ប់ជាប់នឹងរបងដីឡូត៍ - សម្តេចហ៊ុន សែន តែងតាំងអភិបាលរង រាជធានីភ្នំពេញ ចំនួន៣រូប - លោក យឹម ឆៃលី ប្រាប់សមាជិកបក្ស ឲ្យមានឆន្ទៈស្មោះត្រង់ និងដឹងសុខទុក្ខជីវភាព របស់ប្រជាពលរដ្ឋ - អភិបាលរងស្រុកស្នួល ម្នាក់ ជួបហេតុការគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យស្លា..ប់ - សម្ដេចហ៊ុន សែន និងភរិយា បន្ដផ្ដល់អំណោយ ជូនគ្រួសារសម្រាលបាន កូនភ្លោះបី នៅមន្ទីរពេទ្យកាលម៉ែត - លោកហ៊ុន ម៉ាណែត៖​ យុវជនជាកម្លាំងស្នូល ក្នុងការ​ផ្តួលរំលំរបបអាវខ្មៅប៉ុលពត - សៀវភៅអ្នកថែអង្គរ បានបើកសម្ពោធ នៅមុខប្រាសាទអង្គរវត្ត នាថ្ងៃនេះ - រដ្ឋមន្ត្រី កើត រិទ្ធ៖ ការផ្លាស់ប្តូរ ចៅក្រម ព្រះរាជអាជ្ញា គឺជារឿងធម្មតា ដើម្បីប្រសិទ្ធភាព យុត្តិធម៌ជូនពលរដ្ឋ ដោយមិនលម្អៀង - ឪពុក «យកកាំបិត អារក» កូនបង្កើតបណ្ដាលឲ្យរងរបួសធ្ងន់ - ពលរដ្ឋមានការព្រួយបារម្ភ រឿង ល្បែងអាប៉ោង នៅស្រុកត្រពាំងប្រាសាទ អាចបង្កឱ្យមានអំពើអសន្តិសុខកើតឡើង
ថ្ងៃទី ២៥ ខែ កញ្ញា ឆ្នាំ ២០២២ ម៉ោង ៩:១១ ល្ងាច

មន្រ្តីឆ្នើម៤រូប ទទួលបានប័ណ្ណសរសើរ និងអ្នកទើបតែងតាំងថ្មី២រូប បានប្រកាសសុពលភាព

J7 Estate

ខេត្តព្រះវិហារ៖លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ នៅព្រឹកថ្ងៃច័ន្ទ ទី១៨ ខែមករា ឆ្នាំ២០២១នេះ បានបើកកិច្ចប្រជុំឆ្លងរបាយការណ៍ ស្តីពី លទ្ធផលការងាររបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ប្រចាំខែមករា ឆ្នាំ២០២១ និងទិសដៅការងារសម្រាប់ខែកុម្ភៈ ឆ្នាំ២០២១ ក្រោយពេលស្ថានភាពជំងឺកូវីដ មានការធូរស្រាលជាងមុន។

ក្នុងឱកាសនោះ លោកប្រធានមន្ទីរបានប្រគល់ប័ណ្ណសរសើរ ជូនមន្ត្រីឆ្នើមប្រចាំខែធ្នូ និង ប្រចាំឆ្នាំ២០២០ ដែលក្នុងនោះមានលោកអនុប្រធានមន្ទីរទាំង៣រូប និងអនុប្រធានការិយាល័យមួយរូប ព្រមទាំងបានប្រកាសសុពលភាព អនុប្រធានការិយាល័យ ចំនួនពីររូបដែលទើបត្រូវបានតែងតាំងថ្មីផងដែរ។

លោកប្រធានមន្ទីរ បានធ្វើការលើកទឹកចិត្ត និងដាស់តឿន ក្រើនរំលឹកដល់មន្ត្រីគ្រប់រូប បន្ដខិតខំយកចិត្តទុកដាក់ ក្នុងការបំពេញតួនាទីភារកិច្ច ដែលបានប្រគល់ជូន និងអភិវឌ្ឍ ខ្លួនឱ្យមានភាពរីកចម្រើន ដែលអាចឆ្លើយតបទៅនឹងគុណសម្បតិ្តមន្ត្រីរាជការទាំង៤ គឺ ឆន្ទៈម្ចាស់ការ ភក្ដីភាព មនសិកាវិជ្ជាជីវៈ និងវប្បធម៌សេវាសាធារណៈ៕SRP

Read Previous

លោក ខៀវ កាញារីទ្ធ៖ អ្នកសារព័ត៌មានទាំងអស់ កុំទៅថត នៅក្នុងដែនសមត្ថកិច្ច របស់អាជ្ញាធរ ដែលហាមឃាត់ កំពុងបំពេញកិច្ចការងារ

Read Next

ស្នងការខេត្តឧត្តរមានជ័យ ចុះពិនិត្យ ការសាងសង់ ខ្លោងទ្វារ និងរបង អធិការដ្ឋាននគរបាល ក្រុងសំរោង