ព័ត៌មានទាន់ហេតុការណ៍ :

- ញៀនស្រា ព្រឹកឡើងប្ដីស្លា..ប់ជាប់នឹងរបងដីឡូត៍ - សម្តេចហ៊ុន សែន តែងតាំងអភិបាលរង រាជធានីភ្នំពេញ ចំនួន៣រូប - លោក យឹម ឆៃលី ប្រាប់សមាជិកបក្ស ឲ្យមានឆន្ទៈស្មោះត្រង់ និងដឹងសុខទុក្ខជីវភាព របស់ប្រជាពលរដ្ឋ - អភិបាលរងស្រុកស្នួល ម្នាក់ ជួបហេតុការគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យស្លា..ប់ - សម្ដេចហ៊ុន សែន និងភរិយា បន្ដផ្ដល់អំណោយ ជូនគ្រួសារសម្រាលបាន កូនភ្លោះបី នៅមន្ទីរពេទ្យកាលម៉ែត - លោកហ៊ុន ម៉ាណែត៖​ យុវជនជាកម្លាំងស្នូល ក្នុងការ​ផ្តួលរំលំរបបអាវខ្មៅប៉ុលពត - សៀវភៅអ្នកថែអង្គរ បានបើកសម្ពោធ នៅមុខប្រាសាទអង្គរវត្ត នាថ្ងៃនេះ - រដ្ឋមន្ត្រី កើត រិទ្ធ៖ ការផ្លាស់ប្តូរ ចៅក្រម ព្រះរាជអាជ្ញា គឺជារឿងធម្មតា ដើម្បីប្រសិទ្ធភាព យុត្តិធម៌ជូនពលរដ្ឋ ដោយមិនលម្អៀង - ឪពុក «យកកាំបិត អារក» កូនបង្កើតបណ្ដាលឲ្យរងរបួសធ្ងន់ - ពលរដ្ឋមានការព្រួយបារម្ភ រឿង ល្បែងអាប៉ោង នៅស្រុកត្រពាំងប្រាសាទ អាចបង្កឱ្យមានអំពើអសន្តិសុខកើតឡើង
ថ្ងៃទី ១ ខែ តុលា ឆ្នាំ ២០២២ ម៉ោង ៨:៥៩ ល្ងាច

ស្ពានស្ទឹងត្រង់-ក្រូចឆ្មារ ត្រូវបាន សម្តេច ហ៊ុន​ សែន​ អនុញ្ញាត​ឲ្យបេីកឆ្លងកាត់

J7 Estate

ខេត្តកំពង់ចា៖លោក ស៊ុន ចាន់ថុល រដ្នមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បាន​ប្រកាស​ថា​ ស្ពាន​ស្ទឹងត្រង់​-ក្រូចឆ្មារ​ ត្រូវ​បាន​សម្តេច​ហ៊ុន​ សែន​ អនុញ្ញាត​បេីក​ឲ្យ​ ប្រជាពលរដ្ឋ​ ធ្វើ​ដំណើរ​ឆ្លង​កាត់​ ជា​បណ្ដោះ​អាសន្ន​ ចាប់​ពី​ពេលនេះ​តទៅ​។

ថ្លែង​យ៉ាង​ដូច្នេះ​ក្នុង​ឱកាស​ចុះ​ពិនិត្យ​ស្ពាន​មិត្តភាព​កម្ពុជា​ចិន​ ស្ទឹងត្រង់​–ក្រូចឆ្មារ នៅថ្ងៃ​ទី​២៣​ ខែមីនា​ ឆ្នាំ​២០២១​ ព្រឹកមិញនេះ
ដោយ​មាន​ការចូលរួម​ពពី លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និង​លោក ជាម​ ចាន់សោភ័ណ អភិបាលខេត្តត្បូងឃ្មុំ​។

លោក ស៊ុន ចាន់ថុល បានមាន​ប្រសាសន៍​ថា​ ស្ពាន​មិត្តភាព​កម្ពុជា​-ចិន​ ស្ទឹងត្រង់​-ក្រូចឆ្មារ​ នេះ​ គឺ​មាន​គម្រោង​សម្ពោធ​ដាក់​ឲ្យ​ប្រេីប្រាស់​ជា​ផ្លូវការ​​នៅ​ថ្ងៃ​ទី​២៤​ ខែមីនា​ ឆ្នាំ​២០២១​ នេះ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្តេច​ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​កម្ពុជា​ ប៉ុន្តែ​ដោយសារ​បញ្ហា​​ព្រឹត្តិការណ៍​២០កុម្ភៈ​ ដូច្នេះ​មិន​ត្រូវ​ប្រារព្ធ​​ពិធី​​សម្ពោធតាម​ការ​គ្រោងទុក​នោះទេ​ ទេីបលោកចុះ​មក​ពិនិត្យ​ ដេីម្បីគោរពស្នេីសុំទៅ សម្ដេច បេីក​ឲ្យ​ប្រជាពលរដ្ឋ​ប្រេីប្រាស់​ជា​បណ្ដោះ​អាសន្ន​ ចាប់ពី​ពេល​នេះ​តទៅ​ ចំពោះ​ស្ពាន​មិត្តភាព​កម្ពុជា​-ចិន​ ដ៏រឹងមាំ​នេះ​ ជាពិសេស​ គឺ​នៅពេល​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​ នាពេល​ខាងមុខ​នេះ​ គឺលោមិន​ចង់​ឲ្យ​ប្រជាពលរដ្ឋ​ ប្រេីប្រាស់​សាឡាង​ទៀត​ទេ​ ព្រោះវា​អាច​មាន​ហានិភ័យ​ ខ្ពស់​តាម​រយៈ​ការ​កកស្ទះ​ផងដែរ​។

រដ្ឋមន្ត្រី​ បាន​បញ្ជាក់​ថា​ ស្ពាន​មិត្តភាព​កម្ពុជា​-ចិន​ ស្ទឹងត្រង់​-ក្រូចឆ្មារ​ នេះ​ គឺ​ធ្វើ​លឿន​ជាង​ការ​គ្រោងទុក​ រយៈពេល​២ខែ​ ចំពោះ​សាឡាង​ដែល​ធ្លាប់​បម្រើ​ការ​​នៅ​ទីនេះ​ គឺត្រូវ​បង្វែ​យក​ទៅ​ស្រុក​កំពង់លែង​ ខេត្ត​កំពង់ឆ្នាំង​វិញ​ ដោយសារនៅ​ទីនោះ​មិន​ទាន់​មាន​ស្ពាន​នៅឡើយ​។

លោកស៊ុន ចាន់ថុល​ ក៏បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ ឲ្យ​ខិតខំ​យកចិត្តទុកដាក់​​ថែទាំ​សុខភាព​ គឺ​ត្រូវ​អនុវត្ត​តាម​កន្លង​ថ្មី​
៣ការពារ​ ៣កុំ​ ដេីម្បី​ជៀសផុត​ពី​ជំងឺ​កូវីដ​-១៩​។

សូមរំលឹកថា ស្ពាន​ស្ទឹង​ត្រង់-ក្រូចឆ្មារ​នេះ ត្រូវបាន​បើកការដ្ឋាន​សាងសង់​ជាផ្លូវការ​កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ​២០១៨​ ក្រោមអធិបតី​ភាព​ដ៏ខ្ពង់ខ្ពស់​​ សម្ដេច ហ៊ុន សែន​ ដោយស្ពាននេះ​មាន​ប្រវែង​សរុប ១១៣១ ម និង ទទឹង​១៣,៥០ ម ជា​ប្រភេទ​ស្ពាន​បេតុង​សរសៃ​ដែក គ្រោង​ចំណាយ​ថវិកា​សរុប ៥៦,៩៩៨ លាន​ដុល្លារ​សហរដ្ឋ​អាមេរិក ជា​ហិរញ្ញប្បទាន​សម្បទាន ពី​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន រួម​ជាមួយ​ថវិកា​បដិភាគ របស់​រាជរដ្ឋាភិបាល​កម្ពុជា​៕SRP

Read Previous

ឯកអគ្គរដ្ឋទូតថ្មីសិង្ហបុរីអបអរសាទរជូនដល់សម្ដេចតេជោដែលបានដឹកនាំកម្ពុជាឆ្ពោះទៅរកការអភិវឌ្ឍបានយ៉ាងឆាប់រហ័សជាទីបំផុត

Read Next

សម្ដេច ស ខេង ចេញសេចក្ដីណែនាំ លើកទី២ ការអនុវត្តវិធានការ ទប់ស្កាត់ជំងឺកូវីដ ដល់មន្ត្រីចំណុះក្រសួងមហាផ្ទៃ