ព័ត៌មានទាន់ហេតុការណ៍ :

- ម្ចាស់ស្របច្បាប់ ព្រមានចាត់វិធានការផ្លូវច្បាប់លើ អធិការរងស្រុកវ៉ារិនមួយរូបនិងគូកន ដែលកំពុងចូលទៅរំលោភកាន់កាប់ដីរបស់គាត់ជិត៣៥ហិកតា - អភិបាលខេត្តកោះកុង ផ្ដល់ថវិកា ចំនួន៣លានរៀល សម្រាប់អ្នកផ្ដល់អត្តសញ្ញាណ បុរសសម្លា..ប់សត្វឈ្លូស និងរក្សាសម្ងាត់ - អភិបាលខេត្ត​សៀមរាប កោតសរសើរដោយស្មោះ ចំពោះ មន្ទីរពទ្យកុមារអង្គរ ដែលតែងតែយកចិត្តទុកដាក់ ព្យាបាល និងថែទាំសុខភាពដល់កុមារ ប្រកបដោយគុណភាព​ និងមិនគិតកម្រៃ - ញៀនស្រា ព្រឹកឡើងប្ដីស្លា..ប់ជាប់នឹងរបងដីឡូត៍ - សម្តេចហ៊ុន សែន តែងតាំងអភិបាលរង រាជធានីភ្នំពេញ ចំនួន៣រូប - លោក យឹម ឆៃលី ប្រាប់សមាជិកបក្ស ឲ្យមានឆន្ទៈស្មោះត្រង់ និងដឹងសុខទុក្ខជីវភាព របស់ប្រជាពលរដ្ឋ - អភិបាលរងស្រុកស្នួល ម្នាក់ ជួបហេតុការគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យស្លា..ប់ - សម្ដេចហ៊ុន សែន និងភរិយា បន្ដផ្ដល់អំណោយ ជូនគ្រួសារសម្រាលបាន កូនភ្លោះបី នៅមន្ទីរពេទ្យកាលម៉ែត - លោកហ៊ុន ម៉ាណែត៖​ យុវជនជាកម្លាំងស្នូល ក្នុងការ​ផ្តួលរំលំរបបអាវខ្មៅប៉ុលពត - សៀវភៅអ្នកថែអង្គរ បានបើកសម្ពោធ នៅមុខប្រាសាទអង្គរវត្ត នាថ្ងៃនេះ
ថ្ងៃទី ៧ ខែ តុលា ឆ្នាំ ២០២៤ ម៉ោង ៩:០៥ ល្ងាច

លោកហ៊ុន ម៉ានី៖ ការមកដល់ជាបន្តបន្ទាប់ នៃវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ បានឆ្លុះបញ្ចាំងពី ចំណងមិត្តភាព ដែកថែបរវាងកម្ពុជា និងចិន

ភ្នំពេញ៖លោកហ៊ុន ម៉ានី បានអះអាងថា៖ការមកដល់ជាបន្តបន្ទាប់ នៃវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ បានឆ្លុះបញ្ចាំងពី ចំណងមិត្តភាព ដែកថែបរវាងកម្ពុជា និងចិន។ នេះបើយោងតាមការបញ្ជាក់លើទំព័រផេកហ្វេសប៊ុករបស់លោកហ៊ុន ម៉ានី។

ក្នុងសាររបស់លោកហ៊ុន ម៉ានី បានសរសេរថា៖ការមកដល់ជាបន្តបន្ទាប់នៃវ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ តាមរយៈការបញ្ជាទិញ ក៏ដូចជាតាមរយៈយន្តការជំនួយនានា ជាពិសេសពីរដ្ឋាភិបាលចិន បានឆ្លុះបញ្ចាំងពីកិច្ចសហប្រតិបត្តិការអន្តរជាតិល្អរបស់រាជរដ្ឋាភិបាលនិយាយជារួម និងចំណងមិត្តភាពដែកថែបរវាងកម្ពុជា និងចិន និយាយដោយឡែក ដែលយន្តការនេះបាន និងកំពុងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ នៅក្នុងសហគមន៏។

ទន្ទឹមនឹងការមកដល់នៃវ៉ាក់សាំងនេះ រាជរដ្ឋាភិបាលមិនបង្អែរបង្អន់យូរឡើយ ដោយបានធ្វើការកំណត់គោលដៅអាទិភាពផ្តល់ជូនប្រជាពលរដ្ឋក្នុងតំបន់ដែលប្រឈមខ្ពស់ ជាពិសេសគឺប្រជាពលរដ្ឋក្នុងតំបន់ក្រហម នៃភូមិសាស្ត្រដែលកំពុងស្ថិតក្រោមការបិទខ្ទប់។ យន្តការដ៏ត្រឹមត្រូវទាំងនេះ ពិតជាបានផ្តល់នូវទំនុកចិត្តដល់ប្រជាពលរដ្ឋ ចំពោះសមត្ថភាពដឹកនាំ និងគ្រប់គ្រងស្ថានការណ៍ប្រទេសជាតិ។

យើងសង្ឃឹមថា តាមរយៈកិច្ចខិតខំប្រឹងប្រែងដ៏មមាញឹករបស់រាជរដ្ឋាភិបាល រួមជាមួយការចូលរួមពីសំណាក់ប្រជាពលរដ្ឋក្នុងការទទួលវ៉ាក់សាំង នឹងជួយឱ្យយុទ្ធនាការប្រយុទ្ធនឹងជំងឺកូវីដ ១៩ ទទួលបានជោគជ័យ ឈានទៅបញ្ចប់ព្រឹត្តិការណ៍ឆ្លងសហគមន៍ដ៏អាក្រក់នេះ បានកាន់តែឆាប់៕SRP

Read Previous

រដ្ឋបាលព្រៃឈើសៀមរាប ចាប់រថយន្តយីឌុប១គ្រឿងដឹកឈើគ្មានច្បាប់

Read Next

សម្ដេចហ៊ុន សែន សម្រេចបង្កើតក្រុមការងារអន្តរក្រសួង ចុះសិក្សាស្រាវជ្រាវ និងវាយតម្លៃលើការស្នើសុំបង្កើតភូមិថ្មី