ភ្នំពេញ៖លោកស្រីហ៊ុន ម៉ាណា និង លោកឌី វីជ្ជា
នៅរសៀល ថ្ងៃទី ២៩ ខែមេសា ម្សិលមិញ បានចាត់អោយ លោក ឆារស៍ វ៉ាន់, លោក សៅ ភិរុណ និង លោក ជិន ប៊ុនធឿន ព្រមទាំងក្រុមការងារជាតំណាង នាំយកអំណោយមានជាអង្ករ គ្រឿងបរិភោគបរិភោគជាច្រើនមុខ និងថ្នាំពេទ្យមួយចំនួនយកទៅចែកជូនបងប្អូនកម្លាំងប្រចាំការក្នុងភូមិសាស្ត្ររាជធានីភ្នំពេញទាំងមូល។
ក្នុងពិធីនេះដែរ លោក ឆារស៏ វ៉ាន់ បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ ពីលោកស្រី ហ៊ុន ម៉ាណានិងលោក ឌី វីជ្ជា ជូនដល់ថ្នាក់ដឹកនាំកងរាជអាវុធហត្ថ ក៏ដូចជាបងប្អូនកងកម្លាំង។
លោកស្រី ហ៊ុន ម៉ាណានិងលោក ឌី វីជ្ជា ក៏បានថ្លែងអំណរគុណចំពោះបងប្អូនកងកម្លាំងដែលបានចំណាយទាំងកំលាំងកាយចិត្ត មិនគិតពីការនឿយហត់ ឈរជើងតាមគោលដៅក្នុងភូមិសាស្ត្ររបស់ខ្លួន ដែលគោរពតាមបទបញ្ជារបស់រាជរដ្ឋាភិបាល អោយខាងតែបាន នូវការបិទខ្ទប់តំបន់មួយចំនួន ក្នុងរាជធានីភ្នំពេញ ដើម្បីកាត់បន្ថយ អោយបាននូវការរីករាលដាលនូវមេរោគកូវីដ-១៩ដ៏កាចសាហាវនេះចូលក្នុងសហគមន៍តទៅទៀត។
មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោក រ័ត្ន ស្រ៊ាង បានមានប្រសាសន៍គោរពថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅបំផុតនូវទឹកចិត្តដ៏ប្រពៃរបស់ លោកស្រី ហ៊ុន ម៉ាណា និង លោក ឌី វីជ្ជា ដែលតែងតែយកចិត្តទុកដាក់ និងលើកទឹកចិត្តដល់កងកម្លាំង ពិសេស លោកបានឧបត្ថម្ភគ្រឿងឧបភោគបរិភោគនៅពេលនេះ។
សូមលោកទាំងពីរទទួលបាននូវ សុខភាពល្អបរិបូរណ៍ កម្លាំងខ្លាំងខ្លាប្រាជ្ញាឈ្លាសវៃ អាយុយឺនយូរ ដើម្បីដឹកនាំកសាង និងអភិវឌ្ឍន៍មាតុភូមិកម្ពុជា អោយកាន់តែរីកចម្រើន ថ្កុំថ្កើនតទៅមុខទៀត។
អំណោយដែលប្រគល់ជូននៅពេលនេះរួមមាន៖
១-អង្ករ ២០ តោន
២-ត្រីខ ១០០កេស ស្មើ ១០,០០០កំប៉ុង
៣-មី ៥០កេស ស្មើ ៣០០កេសតូច
៤-ភេសជ្ជប៉ូវកំលាំង carabao ៥០០កេស
៥-ប៊ីចេង ៧៥គីឡូ
៦-អំបិល ៧៥គីឡូ
៧-ទឹកត្រី ៣០យួរ ស្មើ ១៨០ដប
៨- ទឹកស៊ីអុីវ ៣០យួរ ស្មើ ១៨០ដប
៩-ទឹកសុទ្ធ ARUNA ៥០០កេស
១០-ម៉ាស់ ៥កេសធំ មាន ២៥០ប្រអប់ ស្មើ ១២,៥០០ម៉ាស់
១១-ថ្នាំពេទ្យ៥កេសធំ ស្មើ៤០០ប្រអប់តូច៕SRP