ព័ត៌មានទាន់ហេតុការណ៍ :

- ម្ចាស់ស្របច្បាប់ ព្រមានចាត់វិធានការផ្លូវច្បាប់លើ អធិការរងស្រុកវ៉ារិនមួយរូបនិងគូកន ដែលកំពុងចូលទៅរំលោភកាន់កាប់ដីរបស់គាត់ជិត៣៥ហិកតា - អភិបាលខេត្តកោះកុង ផ្ដល់ថវិកា ចំនួន៣លានរៀល សម្រាប់អ្នកផ្ដល់អត្តសញ្ញាណ បុរសសម្លា..ប់សត្វឈ្លូស និងរក្សាសម្ងាត់ - អភិបាលខេត្ត​សៀមរាប កោតសរសើរដោយស្មោះ ចំពោះ មន្ទីរពទ្យកុមារអង្គរ ដែលតែងតែយកចិត្តទុកដាក់ ព្យាបាល និងថែទាំសុខភាពដល់កុមារ ប្រកបដោយគុណភាព​ និងមិនគិតកម្រៃ - ញៀនស្រា ព្រឹកឡើងប្ដីស្លា..ប់ជាប់នឹងរបងដីឡូត៍ - សម្តេចហ៊ុន សែន តែងតាំងអភិបាលរង រាជធានីភ្នំពេញ ចំនួន៣រូប - លោក យឹម ឆៃលី ប្រាប់សមាជិកបក្ស ឲ្យមានឆន្ទៈស្មោះត្រង់ និងដឹងសុខទុក្ខជីវភាព របស់ប្រជាពលរដ្ឋ - អភិបាលរងស្រុកស្នួល ម្នាក់ ជួបហេតុការគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យស្លា..ប់ - សម្ដេចហ៊ុន សែន និងភរិយា បន្ដផ្ដល់អំណោយ ជូនគ្រួសារសម្រាលបាន កូនភ្លោះបី នៅមន្ទីរពេទ្យកាលម៉ែត - លោកហ៊ុន ម៉ាណែត៖​ យុវជនជាកម្លាំងស្នូល ក្នុងការ​ផ្តួលរំលំរបបអាវខ្មៅប៉ុលពត - សៀវភៅអ្នកថែអង្គរ បានបើកសម្ពោធ នៅមុខប្រាសាទអង្គរវត្ត នាថ្ងៃនេះ
ថ្ងៃទី ៧ ខែ តុលា ឆ្នាំ ២០២៤ ម៉ោង ១០:១០ ល្ងាច

សាសនិកឥស្លាម២៣គ្រួសារ រស់នៅស្រុកអង្គរធំ ទទួលបានអំណោយ សម្រាប់ស្រាយបួស ក្នុងខែរ៉ម៉ាឌន

ខេត្តសៀមរាប៖លោក អែល សៀត សមាជិកក្រុមប្រឹក្សាខេត្តសៀមរាបនិងជាអនុប្រធានសាសនាឥស្លាមខេត្តសៀមរាប នៅរសៀលថ្ងៃទី២៩ ខែមេសា ម្សិលមិញ បានអញ្ជើញជួបសំណេះសំណាល និងបាននាំយកអំណោយរបស់ សប្បុរសជនម៉ាឡេស៊ី ដែលជាកញ្ចប់អាហារសម្រាប់ស្រាយបួសដល់សានិកឥស្លាមក្នុងខែរ៉ម៉ាឌន យកមកចែកជូនដល់សាសនិកឥស្លាមចំនួន២៣គ្រួសារ រស់នៅក្នុងភូមិគោកគ្រើល ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប។ដោយក្នុងមួយគ្រួសារទទួលបានអង្ក១០គីឡូ ប្រេងឆា១ដប មី៥កញ្ចប់ ត្រីខ៥កំប៉ុង ទឹកក្រូច១ដប ស្ករស ១គីឡូក្រាម និងផ្លែល្មើ១កញ្ចប់ ផងដែរ។

លោក អែល សៀត បានមានប្រសាសន៍ ថាគណៈអ៊ីម៉ាំសាសនាឥស្លាមក្នុងខេត្តទាំងអស់ តែងតែយកចិត្តទុកដាក់ គិតគូរពីសុខទុក្ខក្នុងការរស់នៅរបស់បងប្អូន នៅតាមសហគមន៍ខ្មែរឥស្លាមជានិច្ច ហើយ នៅក្នុងកាលៈទេសៈដ៏លំបាកនេះ ក្រោមការគិតគូរយ៉ាងយកចិត្តទុក្ខដាក់ពីប្រមុខរាជរដ្ឋាភិបាល ក្នុងការបញ្ចប់ ព្រឹត្តិការណ៍២០កុម្ភៈនេះបាន គឺត្រូវទាមទាឲ្យមានការចូលរួមពីសំណាក់បងប្អូនទាំងអស់គ្នា ដើម្បីឲ្យស្ថានភាពបិទខ្ទប់នេះវិលមករកស្ថានភាពធម្មតាវិញ។

លោកក៏បានមានប្រសាសន៍លើកពីការបូជាសព ចំពោះអ្នកស្លាប់ដោយសារកូវីដ១៩ នៅកម្ពុជា គឺតម្រូវឲ្យបូជាសពទាំងអស់តែដោយឡែកខាងសហគមន៍ឥស្លាម សម្តេច ហ៊ុន សែន បានអនុញ្ញាតឲ្យបញ្ចុះតាមក្រិតក្រមសាសនា ដោយអនុវត្តន៍តាមវិធានការនានារបស់ ក្រសួងសុខាភិបាល។ ចំពោះទីតាំងដែលត្រូវបញ្ចុះសពសាសនិកឥស្លាមដែលបានស្លាប់ដោយសារជម្ងឺកូវីដ គឺស្ថិតនៅក្នុងភូមិគោកក្រើល ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប។

លោកបានសំណូមពរឲ្យប្រជាពលរដ្ឋ ក៏ដូចជាសាសនិកឥស្លាមទាំងអស់ សូមមានការអត់ធ្មត់ និងគោរពតាមវិធានការ ៣ការពារ និង៣កុំ និងអនុវត្តឲ្យបានតាមសេចក្តីសម្រេច ស្តីពីវិធានការដែលត្រូវអនុវត្តក្នុងអំឡុងពេលបិទខ្ទប់ក្នុងភូមិសាស្រ្តមួយចំនួន ក្នុងខេត្តសៀមរាបនិង ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលកូវីដ១៩ និងកាត់ផ្តាច់ នៃការឆ្លងនៃព្រឹត្តិការណ៍ ២០កុម្ភៈផងដែរ៕SRP

Read Previous

ថ្ងៃនេះ ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល សម្ដេចហ៊ុន សែន ផ្ញើសារសូមជូនពរពលរដ្ឋខ្មែរ ជួបតែសេចក្តីសុខ សេចក្តីចម្រើនគ្រប់ៗគ្នា

Read Next

សម្ដេច ហេង សំរិន អបអរសាទរ ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល