ព័ត៌មានទាន់ហេតុការណ៍ :

- ម្ចាស់ស្របច្បាប់ ព្រមានចាត់វិធានការផ្លូវច្បាប់លើ អធិការរងស្រុកវ៉ារិនមួយរូបនិងគូកន ដែលកំពុងចូលទៅរំលោភកាន់កាប់ដីរបស់គាត់ជិត៣៥ហិកតា - អភិបាលខេត្តកោះកុង ផ្ដល់ថវិកា ចំនួន៣លានរៀល សម្រាប់អ្នកផ្ដល់អត្តសញ្ញាណ បុរសសម្លា..ប់សត្វឈ្លូស និងរក្សាសម្ងាត់ - អភិបាលខេត្ត​សៀមរាប កោតសរសើរដោយស្មោះ ចំពោះ មន្ទីរពទ្យកុមារអង្គរ ដែលតែងតែយកចិត្តទុកដាក់ ព្យាបាល និងថែទាំសុខភាពដល់កុមារ ប្រកបដោយគុណភាព​ និងមិនគិតកម្រៃ - ញៀនស្រា ព្រឹកឡើងប្ដីស្លា..ប់ជាប់នឹងរបងដីឡូត៍ - សម្តេចហ៊ុន សែន តែងតាំងអភិបាលរង រាជធានីភ្នំពេញ ចំនួន៣រូប - លោក យឹម ឆៃលី ប្រាប់សមាជិកបក្ស ឲ្យមានឆន្ទៈស្មោះត្រង់ និងដឹងសុខទុក្ខជីវភាព របស់ប្រជាពលរដ្ឋ - អភិបាលរងស្រុកស្នួល ម្នាក់ ជួបហេតុការគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យស្លា..ប់ - សម្ដេចហ៊ុន សែន និងភរិយា បន្ដផ្ដល់អំណោយ ជូនគ្រួសារសម្រាលបាន កូនភ្លោះបី នៅមន្ទីរពេទ្យកាលម៉ែត - លោកហ៊ុន ម៉ាណែត៖​ យុវជនជាកម្លាំងស្នូល ក្នុងការ​ផ្តួលរំលំរបបអាវខ្មៅប៉ុលពត - សៀវភៅអ្នកថែអង្គរ បានបើកសម្ពោធ នៅមុខប្រាសាទអង្គរវត្ត នាថ្ងៃនេះ
ថ្ងៃទី ១២ ខែ តុលា ឆ្នាំ ២០២៤ ម៉ោង ១:៣៩ ល្ងាច

មន្ត្រីអះអាងថា គ្រាប់បែកដៃជាង៣០០គ្រាប់ នៅកណ្តាលក្រុងសៀមរាប អាចប្រឈមគ្រោះថ្នាក់

photo 2021 07 12 09 50 56 srpostnewsខេត្តសៀមរាប៖ប្រធានកងឯកភាពកំចាត់មីនទី៤ ប្រចាំខេត្ដសៀមរាប និងខេត្ដកំពង់ធំ លោក អ៊ាន សុធា បានថ្លែងប្រាប់អ្នកសារព័ត៌មាន ថាគ្រាប់បែកដៃ ប្រមាណ ៣២៥គ្រាប់នោះ ផលិតនៅប្រទេសអង់គ្លេស ម៉ាក់(36 UK ) វាអាចប្រឈមគ្រោះថ្នាក់ដល់មនុស្សប្រសិនបើមានការប៉ះពាល់ឬធ្វើជ្រុះធ្លាក់ទៅដី។

លោកបន្ដថា គ្រប់បែកដៃនោះត្រូវគេបានកប់វាចោលជាច្រើនឆ្នាំមកហើយ ដែលនៅចំណុចជាឃ្លាំងគ្រាប់មូយកន្លែងនៅក្នុងក្រុងសៀមរាប។ ប៉ុន្ដែ លោកមិនអាចសន្និដ្ឋានថា បានកប់ទុកចោលនៅឆ្នាំណានោះទេ។

លោកបន្ថែមថា គ្រាប់បែកដែលបន្សល់ទុកនៅក្រោមដីនេះ អាចនឹងមានច្រើនទៀត ហើយក្រុមការងារស៊ីម៉ាក់ នឹងបន្ដជីករុករកនៅថ្ងៃទី១២ ខែកក្កដានេះបន្តទៀត ដើម្បីប្រមូលយកទៅកំទេចចោល។

លោកបានបន្ដថា ការជីកកាយរកឃើញដោយចៃដន្យនោះ គឺជាក្រុមការងាររបស់មន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ រៀបចំបណ្តាញខ្សែកាប កាលពីថ្ងៃទី១០ ខែកក្កដា។ លោកថាពិតជាមានសំណាងណាស់ ដែលកាយចំគ្រាប់បែកនោះ។ លោក បញ្ជាក់បន្ថែមថា បើសិនយើងជីកប៉ះចំវាៗអាចនឹងផ្ទុះភ្លាម។

បើតាមមន្ត្រីជំនាញមជ្ឍមណ្ឌលសកម្មភាពកំចាត់មីន ហៅកាត់ថាស៊ីម៉ាក់ ” CMAC ” បានឲ្យដឹងថាការជីកកកាយ និងប្រមូលគ្រាប់បែកដៃមិនទាន់ផ្ទុះបានប្រមាណជាង៣០០គ្រាប់ យកទៅរក្សាទុក នៅសារមន្ទីរសន្ដិភាពសកម្មភាពកំចាត់មីន ដើម្បីត្រៀមកំម្ទេចចោល។ មជ្ឍមណ្ឌលនេះ ស្ថិតនៅឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្ដសៀមរាប ដែលមានចម្ងាយប្រមាណជិត ៣០គ.ម ពីក្រុងសៀមរាប។

ប្រធាន ប្រធានមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ ខេត្តសៀមរាប លោក សុខ សីហា បានឲ្យដឹងថា កាលពីថ្ងៃទី១០ ខែកក្កដានេះ ក្រុមកម្មករ នៃក្រុមការងាររបស់មន្ទីរប្រៃសនីយ៍ និងទូរគមនាគមន៍ខេត្ដសៀមរាប បានជីកដីបង្កប់ខ្សែកាបអ៊ុបទិកក្រោមដីប្រទះឃើញ ដោយដំបូងឡើងមានតែប្រមាណជា ៧គ្រាប់ប៉ុណ្ណោះ ប៉ុន្ដែនៅពេលអ្នកជំនាញស៊ីម៉ាក់ គាត់បានរកឃើញជាច្រើនគ្រាប់ទៀត ដែលសរុបចំនួន ៣២៥គ្រាប់ ហើយខាងអ្នកជំនាញស៊ីម៉ាក់ថាអាចនៅសល់គ្រាប់បែកមិនទាន់ផ្ទុះនោះទៀត។ ទីតាំងដែលប្រទះឃើញគ្រាប់នោះ ស្ថិតនៅជាប់របងរបងវិទ្យាល័យ ១០មករា ១៩៧៩ ក្នុងភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។

លោកបានបន្ថែមថា ក្រុមដោះមីនCMAC ប៉ាន់ស្មាននៅសល់ប្រហែល20%ទៀត ប៉ុន្តែCMAC បានផ្អាករកសិន ដោយសារពួគាត់ពុំបានយកឧបករណ៍មកគ្រប់គ្រាន់ និងមានគ្នាតិចស្របពេលថ្ងៃឈប់សម្រាកផង ជាមួយគ្នានោះក្រុមការងាររាវគ្រាប់មិនទាន់ផ្ទុះរបស់CMAC បានដាក់ស្លាកសញ្ញាគ្រោះថ្នាក់ហ៊ុព័ទ្ធជុំវិញទីតាំងនោះហើយផងដែរ៕SRP

Read Previous

ក្រុមហ៊ុន សុខ តុញ រៀលអ៊ីសស្ទេត ឧបត្ថម្ភ ទឹកបរិសុទ្ធអរុណាចំនួន១៨០កេស ដល់ក្រុមគ្រូពេទ្យ ដែលបានចុះចាក់វ៉ាក់សាំង ជូនពលរដ្ឋ នៅក្នុងក្រុងសៀមរាប

Read Next

លោក ហ៊ុន ម៉ានី៖ មកទល់ពេលនេះ កម្ពុជាសម្រេចផែនការ ចាក់វ៉ាក់សាំង ជូនពលរដ្ឋជាង បាន៤០% នៃគោលដៅសរុប