ព័ត៌មានទាន់ហេតុការណ៍ :

- ម្ចាស់ស្របច្បាប់ ព្រមានចាត់វិធានការផ្លូវច្បាប់លើ អធិការរងស្រុកវ៉ារិនមួយរូបនិងគូកន ដែលកំពុងចូលទៅរំលោភកាន់កាប់ដីរបស់គាត់ជិត៣៥ហិកតា - អភិបាលខេត្តកោះកុង ផ្ដល់ថវិកា ចំនួន៣លានរៀល សម្រាប់អ្នកផ្ដល់អត្តសញ្ញាណ បុរសសម្លា..ប់សត្វឈ្លូស និងរក្សាសម្ងាត់ - អភិបាលខេត្ត​សៀមរាប កោតសរសើរដោយស្មោះ ចំពោះ មន្ទីរពទ្យកុមារអង្គរ ដែលតែងតែយកចិត្តទុកដាក់ ព្យាបាល និងថែទាំសុខភាពដល់កុមារ ប្រកបដោយគុណភាព​ និងមិនគិតកម្រៃ - ញៀនស្រា ព្រឹកឡើងប្ដីស្លា..ប់ជាប់នឹងរបងដីឡូត៍ - សម្តេចហ៊ុន សែន តែងតាំងអភិបាលរង រាជធានីភ្នំពេញ ចំនួន៣រូប - លោក យឹម ឆៃលី ប្រាប់សមាជិកបក្ស ឲ្យមានឆន្ទៈស្មោះត្រង់ និងដឹងសុខទុក្ខជីវភាព របស់ប្រជាពលរដ្ឋ - អភិបាលរងស្រុកស្នួល ម្នាក់ ជួបហេតុការគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យស្លា..ប់ - សម្ដេចហ៊ុន សែន និងភរិយា បន្ដផ្ដល់អំណោយ ជូនគ្រួសារសម្រាលបាន កូនភ្លោះបី នៅមន្ទីរពេទ្យកាលម៉ែត - លោកហ៊ុន ម៉ាណែត៖​ យុវជនជាកម្លាំងស្នូល ក្នុងការ​ផ្តួលរំលំរបបអាវខ្មៅប៉ុលពត - សៀវភៅអ្នកថែអង្គរ បានបើកសម្ពោធ នៅមុខប្រាសាទអង្គរវត្ត នាថ្ងៃនេះ
ថ្ងៃទី ១២ ខែ តុលា ឆ្នាំ ២០២៤ ម៉ោង ១២:៣៤ ល្ងាច

មន្ត្រីបន្តរកឃើញគ្រាប់បែក៨០គ្រាប់បន្ថែមទៀត នៅក្រុងសៀមរាប

photo 2021 07 12 15 36 57 srpostnewsខេត្តសៀមរាប៖មន្ត្រីជំនាញមជ្ឍមណ្ឌលកងឯកភាពកំចាត់មីនទី៤ ហៅកាត់ថាស៊ីម៉ាក់ នៅថ្ងៃទី១២ខែកក្កដានេះ បានបន្តជីកកកាយ និងប្រមូលគ្រាប់បែកដៃមិនទានផ្ទុះបានចំនួន៨០គ្រាប់ទៀត បន្ទាប់ពីរកឃើញចំនួន៣២៥គ្រាប់ កាលពីថ្ងៃទី១០ខែកក្កដាឆ្នាំ២០២១។

ទីតាំងរកឃើញនៅប៉ែកខាងជើងក្បែររបងវិទ្យាល័យ១០មករា១៩៧៩ ស្ថិតក្នុងភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។

លោក អ៊ាន សុធា ប្រធានកងឯកភាពកំចាត់មីនទី៤ប្រចាំខេត្ដសៀមរាប និងខេត្ដកំពង់ធំ បានឱ្យដឹងថា គ្រាប់បែកដៃទាំង៤០៥គ្រាប់នោះផលិតនៅប្រទេសអង់គ្លេង ម៉ាក់(36 UK ) វាអាចប្រឈមគ្រោះថ្នាក់ដល់មនុស្សប្រសិនបើមានការប៉ះទង្គិចឬមិនបានប្រុងប្រយ័ត្នធ្វើជ្រុះធ្លាក់ ទៅដី។

លោកបន្ដថា គ្រប់បែកដៃនោះ ត្រូវគេបានកប់វាចោលជាច្រើនឆ្នាំមកហើយ ដែលនៅចំណុចជាឃ្លាំងគ្រាប់មូយកន្លែងនៅក្នុងក្រុងសៀមរាបក្នុងសម័យសង្គ្រាមអំឡុងទសវត្សទី៧០។

លោកបញ្ជាក់ថា គ្រាប់បែកទាំងនេះ គឺដំបូងឡើយប្រទះឃើញ ដោយក្រុមកម្មករនៃមន្ទីរប្រៃសណីយនិងទូរគមនាគមន៍ខេត្តសៀមរាប ពេលកំពុងជីកដីកប់ប្រព័ន្ឋខ្សែកាប្លិ៍ក្រោមដី កាលពីថ្ងៃទី១០ខែកក្កដាកន្លងមកនេះ ហើយពិតជាសំណាងណាស់ ដែលកាយឃើញគ្រាប់បែកតែមិនបានជីកប៉ះខ្លាំង បើសិនជីកប៉ះចំវាអាចនឹងផ្ទុះភ្លាម ដោយគ្រាប់បែកទាំងនេះ សុទ្ឋតែមានសុពលភាពផ្ទុះ និងមានហានិភ័យខ្ពស់។

លោក អ៊ាន សុធា បានអំពាវនាវដល់ប្រជាពលរដ្ឋ គ្រប់មជ្ឈដ្ឋានទាំងអស់បើប្រទះឃើញគ្រាប់ឬយុទ្ឋភ័ណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទ សូមផ្តល់ដំណឹងឬរាយការណ៍ទៅអាជ្ញាធរដែនដី ឬសមត្ថកិច្ចដែលនៅកៀកក្បែរលំនៅឋានបងប្អូន ឬក៏រាយការណ៍ទៅមន្ត្រីស៊ីម៉ាក់ដោយផ្ទាល់។
បច្ចុប្បន្នគ្រាប់បែកទាំងនេះត្រូវបានយកទៅរក្សាទុក នៅទីបញ្ជាការ កងឯកភាពកំចាត់មីនទី៤ ខេត្តសៀមរាបស្ថិតនៅឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្ដសៀមរាប៕SRP

Read Previous

គណៈគ្រប់គ្រងសាកលវិទ្យាល័យអង្គរ ឧបត្ថម្ភ ទឹកបរិសុទ្ធចំនួន២៥០កេស ដល់ក្រុមគ្រូពេទ្យដែលបានចុះចាក់វ៉ាក់សាំង និងយកសំណាកចល័ត

Read Next

អត្ថបទរបស់ លោក សឿន តុលា ស្ថាបនិកក្រុមហ៊ុនផា ផា យ៉ា សរសេរអំពី«ឥទ្ធិពលនៃជំនឿលើខ្លួនឯង»