ខេត្តបាត់ដំបង៖កម្លាំងអាវុធហត្ថខេត្តបាត់ដំបង បានឃាត់ខ្លួនបុរសម្នាក់ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ប្រព្រឹត្តនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ បង្ហោះតាមប្រព័ន្ធបណ្តាញសង្គម (ហ្វេសបុក)។
ការឃាត់ខ្លួនធ្វើឡើងនៅវេលាម៉ោង ១២ថ្ងៃត្រង់ ទី១៤ ខែកក្កដា ម្សិលមិញ នៅចំណុចភូមិព្រែកព្រះស្តេច សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង។
សមត្ថកិច្ចអាវុធហត្ថបានឲ្យដឹងថាជនសង្ស័យមាន ឈ្មោះ កៅ ពិសិដ្ឋ អាយុ៣២ឆ្នាំ មុខរបរអ្នកសាព័ត៌មាន រស់នៅភូមិព្រែកព្រះស្តេច សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង។ ជាមួយនឹងការឃាត់ខ្លួននេះសមត្ថកិច្ចអាវុធហត្ថបានដកហូតវត្ថុតាងទូរស័ព្ទចំនួន ៣គ្រឿង, ឡាន១គ្រឿង, ប័ណ្ណព័ត៌មាន១ សន្លឹក។ បើតាមអាវុធហត្ថបានបញ្ជាក់ថាក្រោយសាកសួរជនសង្ស័យ និងវត្ថុតាង ត្រូវបានជំនាញកសាងសំណុំរឿងអនុវត្តតាមផ្លូវច្បាប់៕SRP