ខេត្តកំពង់ចាម៖លោក អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម បានថ្លែងអំណរអរគុណ ចំពោះ លោក លោកស្រី ជាសប្បុរសជនទាំងអស់ ដែលបានផ្តល់អំណោយ ជួយដល់រដ្ឋបាលខេត្ត ដើម្បី ជួយឧបត្ថម្ភគាំទ្រ ដល់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ក្នុងអំឡុងពេលឆ្លងរីករាលដាលនៃជម្ងឺកូវីដ-១៩ និងគ្រួសារផ្សេងៗទៀត ដែលកំពុងធ្វើចត្តាឡីស័ក។ ក្រៅពីនោះ អំណោយមនុស្សធម៌នេះ ពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ ជាមួយរដ្ឋបាលខេត្ត ក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងរាតត្បាត នៃជម្ងឺកូវីដ-១៩ផងដែរ។
លោកថ្លែងអរគុណ ក្នុងពេលទទួលអំណោយពីសប្បុរសជន នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ ព្រឹកមិញនេះ។
គួរបញ្ជាក់ថា សប្បុរសជន ដែលនាំអំណោយផ្ដល់ជូន រដ្ឋបាលខេត្តកំពង់ចាម រួមមាន៖
លោក ហុង វណ្ណឌី និងក្រុមគ្រួសារ ម៉ាសចំនួន ៤កេស អាវ PPE ចំនួន ៣កេស ទឹកអាកុល ៣កាន និងថវិកាចំនួន ៦លានរៀល។
-លោក លី គីមឆេង និងលោកស្រី សៀង ហ៊ូង ឧបត្ថម្ភតេស្តសហ័ស ចំនួន ១.១១១ដើមនិង-មីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី ខេមបូឌា ភីអិលស៊ី ឧបត្ថម្ភ ថវិកា ១លានរៀល ផងដែរ៕SRP