ខេត្តសៀមរាប៖យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់ និង២នាក់ទៀតរងរបួសធ្ងន់ ខណៈជិះម៉ូតូត្រូវបានរថយន្តបុកចំពេញទំហឹង។
ហេតុការណ៍បានកើតឡើង នៅវេលាម៉ោង ០២រសៀល ថ្ងៃទី២២ ខែកក្កដា ឆ្នាំ ២០២១ នៅចំណុចភូមិបឹងវៀន ឃុំតាយ៉ែក ស្រុកសូនិគម លើផ្លូវគ្រួសក្រហម។
អាជ្ញាធរស្រុកសូទ្រនិគមបានរាយការណ៍ថាគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងរវាងរថយន្តម៉ាកISUZU ពណ៌ទឹកមាស ពាក់ស្លាកលេខ បាត់ដំបង 2B .2730 អ្នកបើកបររត់គេចខ្លួន បាត់ បានបុកម៉ូតូម៉ាកសង់កូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខ សៀមរាប 1H .1410 បណ្ដាលឲ្យស្លាប់មនុស្សម្នាក់ និងរបួសធ្ងន់ចំនួន០២នាក់។
អាជ្ញាធរបានបន្តថាជនរងគ្រោះ ទី១ ឈ្មោះឆាង តែម ភេទស្រី អាយុ៧០ឆ្នាំ (ស្លាប់នៅនឹងកន្លែងកើតហេតុ)។ ទី២ ឈ្មោះវ័ន្ត តុញ ភេទស្រី អាយុ៣២ (របួសធ្ងន់)។ ទី៣ ឈ្មោះវ័ន្ត ហូន ភេទស្រី អាយុ៣០ឆ្នាំ (របួសធ្ងន់) ជាអ្នកបើកបរម៉ូតូ។ អ្នកទាំង៣នាក់នៅភូមិដាក់ផ្កា ឃុំតាយ៉ែក ស្រុកសូទ្រនិគម។
បើតាមអាជ្ញាធរ បច្ចុប្បន្នសមត្ថកិច្ចបានប្រគល់អ្នកស្លាប់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យ។
ចំណែកអ្នករបួសត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យស្រុកសូទ្រនិគម។វត្ថុតាំងរក្សាទុកនៅអធិការស្រុកសូទ្រនិគម៕SRP