ព័ត៌មានទាន់ហេតុការណ៍ :

- ម្ចាស់ស្របច្បាប់ ព្រមានចាត់វិធានការផ្លូវច្បាប់លើ អធិការរងស្រុកវ៉ារិនមួយរូបនិងគូកន ដែលកំពុងចូលទៅរំលោភកាន់កាប់ដីរបស់គាត់ជិត៣៥ហិកតា - អភិបាលខេត្តកោះកុង ផ្ដល់ថវិកា ចំនួន៣លានរៀល សម្រាប់អ្នកផ្ដល់អត្តសញ្ញាណ បុរសសម្លា..ប់សត្វឈ្លូស និងរក្សាសម្ងាត់ - អភិបាលខេត្ត​សៀមរាប កោតសរសើរដោយស្មោះ ចំពោះ មន្ទីរពទ្យកុមារអង្គរ ដែលតែងតែយកចិត្តទុកដាក់ ព្យាបាល និងថែទាំសុខភាពដល់កុមារ ប្រកបដោយគុណភាព​ និងមិនគិតកម្រៃ - ញៀនស្រា ព្រឹកឡើងប្ដីស្លា..ប់ជាប់នឹងរបងដីឡូត៍ - សម្តេចហ៊ុន សែន តែងតាំងអភិបាលរង រាជធានីភ្នំពេញ ចំនួន៣រូប - លោក យឹម ឆៃលី ប្រាប់សមាជិកបក្ស ឲ្យមានឆន្ទៈស្មោះត្រង់ និងដឹងសុខទុក្ខជីវភាព របស់ប្រជាពលរដ្ឋ - អភិបាលរងស្រុកស្នួល ម្នាក់ ជួបហេតុការគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យស្លា..ប់ - សម្ដេចហ៊ុន សែន និងភរិយា បន្ដផ្ដល់អំណោយ ជូនគ្រួសារសម្រាលបាន កូនភ្លោះបី នៅមន្ទីរពេទ្យកាលម៉ែត - លោកហ៊ុន ម៉ាណែត៖​ យុវជនជាកម្លាំងស្នូល ក្នុងការ​ផ្តួលរំលំរបបអាវខ្មៅប៉ុលពត - សៀវភៅអ្នកថែអង្គរ បានបើកសម្ពោធ នៅមុខប្រាសាទអង្គរវត្ត នាថ្ងៃនេះ
ថ្ងៃទី ៧ ខែ តុលា ឆ្នាំ ២០២៤ ម៉ោង ៨:៣៩ ល្ងាច

ឈ្មួញកាយដីរាប់ខែ ទើបលេចមុខ មន្ត្រីរ៉ែខេត្តបាត់ដំបង ចុះទៅឃាត់

ខេត្តបាត់ដំបង៖ក្រុមឈ្មួញបាននាំគ្នាកាយដីលក់ជាច្រើនខែមកហើយ ទើបលេចមុខមន្ត្រីមន្ទីររ៉ែនិងថាមពល ខេត្តបាត់ដំបង ចុះទៅពិនិត្យនឹងរកឃើញភាពមិនប្រក្រតីក៏បានធ្វើកំណត់ហេតុឲ្ បង់សួយសារ «ថវិកា»ទៅតាមច្បាប់ ចូលទៅរដ្ឋ។

ទីតាំងដែលក្រុមឈ្មួញកាយដីលក់ស្ថិតនៅចំណុចទួលក្រសាំង ស្ថិតក្នុងភូមិទួលស្វាយជ្រុំ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។

ការដែលមន្ត្រីរ៉ែនិងថាមពល ចុះទៅពិនិត្យនេះក្រោយពីមានការពលរដ្ឋរស់នៅក្នុងតំបន់ខាងលើបានរាយការណ៍ដោយលើកឡើងថាការកាយដីពីសំណាក់ឈ្មួញធ្វើអោយប៉ះពាល់ខ្លាំង ដល់ជីវភាពរស់នៅរបស់ពួកគាត់ ដូចជាសត្វពាហនៈផងដែរ។ ដោយមួយថ្ងៃៗមានរថយន្តដឹកដីជាច្រើនគ្រឿងសម្រុកដឹកយ៉ាងអនាធិបតេយ្យតែម្តង។

ប្រជាពលរដ្ឋរស់នៅភូមិស្វាយជ្រុំ បានប្រាប់អ្នកសារព័ត៌មានថា ក្រុមគ្រួសាររបស់លោកគឺជាអ្នករស់នៅអាស្រ័យផល នៅក្នុងមូលដ្ឋានខាងលើនេះនិងបានឃើញគ្រឿងចក្រ ចូលមកកាយដីអូរនេះ រយៈពេលប្រហែលជាង២ខែមកហើយ ដោយមិនមានការស្នើសុំពីខាងប្រជាពលរដ្ឋនោះទេ ដោយគេសំអាងថាបានសុំពីលើមកហើយ(ពីមន្ទីរធនធានទឹក)ក្នុងការស្តាអូរដែលមានជំរៅជ្រៅជិត១ដៃអេស្ការ។

ពលរដ្ឋថាទួលក្រសាំងនេះ ជាទួលតាំងពីបុរម្យបុរាណ ហើយនៅពេលដែលឃើញគ្រឿងចក្រ ចុះមកកាយ លោកក៏បានប្រាប់ទៅមេភូមិចុះមកមើលដែរ ដោយឃើញគេកាយជិតអស់ទួលចំនួនពីរ ដើម្បីធ្វើជាផ្លូវសម្រាប់ឡានឡើង ហើយគេប្រាប់ថា បើដោះស្រាយចេញ គេនឹងកាយលប់អោយវិញ តែបើដោះស្រាយមិនចេញទេ គេនឹងកាយយកទាំងអស់ នេះជាហេតុផល ខាងក្រុមហ៊ុន លោកហេងហ៊ាង និងមួយទៀតឈ្មោះហោ បានប្រាប់មកពួកគាត់។

ពលរដ្ឋបានបញ្ជាក់ថាគ្រឿងចក្រថាមកស្តាអូរ បែជាមិនស្តាអូរនោះទេ វាទៅជាកាយស្រះទៅវិញ វាអស់ទាំងចំណីអូរសូម្បីតែ សត្វគោ ក្របី ក៏មិនអាចហែលឆ្លងផុតបានដែរ។ ដោយគោ ក្របី ក៏មិនអាចមកស៊ីស្មៅតាមចំណីអូរនេះបានទៀតដែរ។ ករណីនេះពួកគាត់សូមសំណូមពរទៅដល់មន្ត្រីគ្រប់ស្ថាប័នទាំងអស់ សូមជួយទប់ស្កាត់ និងជួយថែទាំនូវទួលបុរាណ ដែលពួកគាត់ជាង២០គ្រួសាររស់នៅអាស្រ័យផលតាំងពីដូនតាមករាប់រយឆ្នាំហើយ។

ពាក់ព័ន្ធករណីនេះ លោក អ៊ាន មាឃ ប្រធានមន្ទីររ៉ែ និងថាមពល ខេត្តបាត់ដំបង បានប្រាប់ភ្នាក់ងារសារព័ត៌មានសៀមរាបប៉ុស្ដិ៍ថា លោកបានចាត់អោយខាងជំនាញរបស់លោក ចុះទៅពិនិត្យជាក់ស្តែង និងបានធ្វើកំណត់ហេតុ អោយម្ចាស់ក្រុមហ៊ុនទាំងពីរ ដែលម្នាក់ឈ្មោះ ហេង ហ៊ាង និងឈ្មោះ ហោ អត់អាជ្ញាប័ណ្ណ ជ្រកក្រោមស្លាកឈ្មោះ ហ៊ាង មកបង់សួយសារទៅតាមច្បាប់កំណត់។ ប្រសិនជាក្រុមហ៊ុនទាំងពីរមិនមកតាមការអញ្ជើញនោះទេ ខាងមន្ទីរនិងសហការជាមួយស្រុកចុះទៅបញ្ឈប់និងពិន័យតាមមាត្រានៃច្បាប់ស្តីពីការគ្រប់គ្រងធនធានរ៉ែឲ្យខានតែបាន។

ជាមួយគ្នានេះដែរ មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តបាត់ដំបង ក៏បានចេញលិខិតស្នើសុំស្នងការខេត្តបាត់ដំបង ជួយចាត់មន្ត្រីជំនាញចូលរួមចុះពិនិត្យការឈូសឆាយទីទួលបុណា (ទួលក្រសាំង) ខាងលើនេះផងដែរ។ ទោះជាយ៉ាងណាករណីនេះពលរដ្ឋរំពឹងថាអាជ្ញាធរជំនាញពាក់ព័ន្ធនឹងចាត់វិធានការតាមផ្លូវច្បាប់ចំពោះក្រុមហ៊ុនខាងលើ ដែលបានកាយដីទួលបុរាណ (ទួលក្រសាំង)នេះ៕SRP

Read Previous

មន្ត្រីថា គ្រឿងញៀន ដែលបង្រ្កាបបានចំនួន ០៦ខេត្ត ត្រូវដុតបំផ្លាញចោល នៅក្រុងបាត់ដំបង

Read Next

លោកតា​លោកយាយ មានអាយុជាង១០០ឆ្នាំ ទទួលបានអំណោយពីនាយករដ្ឋមន្ត្រី ហ៊ុន សែន