ព័ត៌មានទាន់ហេតុការណ៍ :

- ម្ចាស់ស្របច្បាប់ ព្រមានចាត់វិធានការផ្លូវច្បាប់លើ អធិការរងស្រុកវ៉ារិនមួយរូបនិងគូកន ដែលកំពុងចូលទៅរំលោភកាន់កាប់ដីរបស់គាត់ជិត៣៥ហិកតា - អភិបាលខេត្តកោះកុង ផ្ដល់ថវិកា ចំនួន៣លានរៀល សម្រាប់អ្នកផ្ដល់អត្តសញ្ញាណ បុរសសម្លា..ប់សត្វឈ្លូស និងរក្សាសម្ងាត់ - អភិបាលខេត្ត​សៀមរាប កោតសរសើរដោយស្មោះ ចំពោះ មន្ទីរពទ្យកុមារអង្គរ ដែលតែងតែយកចិត្តទុកដាក់ ព្យាបាល និងថែទាំសុខភាពដល់កុមារ ប្រកបដោយគុណភាព​ និងមិនគិតកម្រៃ - ញៀនស្រា ព្រឹកឡើងប្ដីស្លា..ប់ជាប់នឹងរបងដីឡូត៍ - សម្តេចហ៊ុន សែន តែងតាំងអភិបាលរង រាជធានីភ្នំពេញ ចំនួន៣រូប - លោក យឹម ឆៃលី ប្រាប់សមាជិកបក្ស ឲ្យមានឆន្ទៈស្មោះត្រង់ និងដឹងសុខទុក្ខជីវភាព របស់ប្រជាពលរដ្ឋ - អភិបាលរងស្រុកស្នួល ម្នាក់ ជួបហេតុការគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យស្លា..ប់ - សម្ដេចហ៊ុន សែន និងភរិយា បន្ដផ្ដល់អំណោយ ជូនគ្រួសារសម្រាលបាន កូនភ្លោះបី នៅមន្ទីរពេទ្យកាលម៉ែត - លោកហ៊ុន ម៉ាណែត៖​ យុវជនជាកម្លាំងស្នូល ក្នុងការ​ផ្តួលរំលំរបបអាវខ្មៅប៉ុលពត - សៀវភៅអ្នកថែអង្គរ បានបើកសម្ពោធ នៅមុខប្រាសាទអង្គរវត្ត នាថ្ងៃនេះ
ថ្ងៃទី ១២ ខែ តុលា ឆ្នាំ ២០២៤ ម៉ោង ១២:៥០ ល្ងាច

គ្រឿងក្នុងសត្វជ្រូកមានប្រភពមកពីថៃ ឆ្លងកាត់ខេត្តសៀមរាបដោយរលូន ត្រូវបានសមត្ថកិច្ចខេត្តកំពង់ធំ បង្ក្រាបបាន

ខេត្តកំពង់ធំ៖មន្ត្រីជំនាញពេទ្យសត្វខេត្តកំពង់ធំបានឃាត់រថយន្តចំនួនពីរគ្រឿង ក្នុងនោះមួយគ្រឿងដែល​បានដឹកគ្រឿងក្នុងសត្វជ្រូកជាង២តោន គ្មានឯកសារបញ្ជាក់សុខភាពសត្វ និងសុវត្ថិភាពម្ហូបអាហារ ដែលមានប្រភពមកពីប្រទេសថៃ។

ការបង្ក្រាបធ្វើឡើងនៅវេលាម៉ោងទៀបភ្លឺ យប់ថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ។

ជុំវិញការបង្ក្រាបនេះ លោក តាន់ ម៉េងឆាង ប្រធានការិយាល័យផលិតកម្មសត្វ និងបសុព្យាបាលខេត្តកំពង់ធំ បានឲ្យដឹងថា ប្រតិបត្តិកានេះបានឃាត់រថយន្តចំនួន២គ្រឿង តាមបញ្ជារផ្ទាល់ពីលោក ប៉ែន វណ្ណារិទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខប្រម៉ាញ់ និងនេសាទខេត្ត ក្រោមការសម្របសម្រួលពីលោក សាយ វាសនា ព្រះរាជ្ញារងខេត្តកំពង់ធំ។

លោក តាន់ ម៉េងឆាង បន្តថា សកម្មភាពដឹកជញ្ជូនសាច់សត្វមានប្រភពមកពីប្រទេសថៃនេះ គ្មានប្រភពបញ្ជាក់សុខភាព និងការដឹកជញ្ជូន អាចជាសាច់សត្វគ្មានគុណភាពធ្វើឲ្យប៉ះពាល់សុខភាពសាធារណៈ ជាពិសេសអាចជាប្រភពចម្លងជំងឺផ្សេងៗទៅកាន់អ្នកបរិភោព ឬជាសាច់ដែលក្រុមអ្នកដឹកជញ្ជូនល្មើសដាក់សាធាតុហាមឃាត់មួយចំនួនដូចជា (ហ៉្វកម៉ុល) ជាដើម ដែលជាសាធាតុរក្សាសម្រល់សាច់សត្វឲ្យមានសភាពមើលទៅល្អ ប៉ុន្តែសាធាតុនេះ នឹងជះឥទ្ធិពលយ៉ាងខ្លាំងចំពោះសុខភាពផងដែរ។

លោកបានបញ្ជាក់ថា សាច់សត្វ និងគ្រឿងក្នុងជ្រូកលើរថយន្តក្រុងសរុបមានចំនួន៤០កញ្ចប់ មានទម្ងន់សរុបចំនួន២តោន បច្ចុប្បន្នកំពុងរក្សាទុកនៅមណ្ឌលការិយាល័យផលិតកម្មសត្វ និងបសុព្យាបាលខេត្តកំពង់ធំ។

ចំពោះរថយន្តដឹកមាន់សាច់ របស់ក្រុមហ៊ុន ប៉េតាក្រូ មានលិខិតបញ្ជាក់សុខភាពសត្វ និងលិខិតដឹកជញ្ជូន តែប៉ុន្តែលើសចំនួនតិចតួច ត្រូវធ្វើកិច្ចសន្យាអប់រំលើកទី១ ឲ្យបញ្ឈប់ការដឹកជញ្ជូនលើសចំនួនអនុញ្ញាត្តិបន្តទៀត ប្រសិនបើមានករណីដូចនេះម្តងទៀត នឹងធ្វើការផាកពិន័យតាមនីតិវីធីច្បាប់។

ប្រភពបានឲ្យដឹងថារថយន្តក្រុងដឹកគ្រឿងក្នុងជ្រូកនេះមានប្រភពមកពីប្រទេសថៃ ដោយឈ្មួញបានដឹកឆ្លងកាត់ខេត្តសៀមរាប បានដោយសុវត្ថិភាព មិនមានជំនាញពេទ្យសត្វខេត្តសៀមរាប ធ្វើការត្រួតពិនិត្យឲ្យបានត្រឹមត្រូវនោះទេ។

ទោះជាយ៉ាងណាពាក់ព័ន្ធករណីនេះ លោក ព្រំ វិច ប្រធានការិយាល័យផលិតកម្មសត្វ និងពសុព្យាបាលខេត្តសៀមរាប បានបានប្រាប់អ្នកសារព័ត៌មានថា «មិនមានមន្ត្រីឈរជើងនៅតាមដងផ្លូវទេពិសេសពេល នាបរិបទកូវីដ មានស្ថាប័នផ្សេងគេធ្វើការជាប្រចាំ ការដែលឃាត់រថយន្តលុះត្រាមានការសង្ស័យច្បាស់លាស់ និងមានបេសកកម្មត្រឹមត្រូវ»។

យោងតាមប្រភពបានឲ្យដឹងថាមានក្រុមឈ្មួញជាច្រើនបានដឹកជញ្ជូនគ្រឿងក្នុងសត្វជ្រូកមកពីប្រទេសថៃ យកមកចែកចាយតាមទីផ្សារនៅក្នុងខេត្តសៀមរាប នឹងចែកចាយទៅតាមបណ្ដាខេត្តមួយចំនួនទៀត ដោយមន្ត្រីជំនាញផលិតកម្មសត្វ និងពសុព្យាបាលខេត្តសៀមរាប ក្រោមមើលការខុសត្រូវពីលោកលោក ព្រំ វិច ចាត់វិធានការទប់ស្កាត់នោះឡើយ៕SRP

Read Previous

លោកអ៊ុន ចាន់​ដា ណែនាំ​ឲ្យ​បង្កើត​ក្រុមការងារ​ថ្នាក់​ខេត្ត ក្រុង-ស្រុក ដើម្បីគ្រប់គ្រង​ថែទាំ និង​ព្យាបាល​អ្នក​ជម្ងឺ​កូ​វីដតាម​ផ្ទះ

Read Next

សម្តេចវិបុលសេនាភក្តី សាយ ឈុំ ចេញសារលិខិតជូនពរ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសចម្រើនជន្មាយុ នាថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១