ខេត្តសៀមរាប៖ក្មេងស្ទាវចំនួន៤នាក់ ត្រូវបាននគរបាលក្រុងសៀមរាប ឃាត់ខ្លួនករណីបង្កភាពអនាធិបតេយ្យ វាយកាប់ចាក់គ្នា។
ការបង្ករហិង្សានេះ នៅវេលាម៉ោង១២និង ៣០នាទី ឈានចូលថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០២១ នៅត្រង់ចំណុចតាមបណ្ដោយផ្លូវកៅស៊ូ បុរីសៀងណាំ២ ស្ថិតនៅភូមិចន្លោង សង្កាត់ស្រង៉ែ ក្រុងសៀមរាប។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ក្មេងស្ទាវទាំង៤នាក់៖
១.ឈ្មោះ យិន សីលា ហៅ សិលា ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅបច្ចុប្បន្នភូមិកសិកម្ម សង្កាត់ស្រង៉ែ ក្រុងសៀមរាប។
២.ឈ្មោះ ស្រឿង ធារី ហៅ ឃ្លូ ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរ សិស្ស មានទីលំនៅបច្ចុប្បន្នភូមិកសិកម្ម សង្កាត់សង្កែ ក្រុងសៀមរាប។
៣. ឈ្មោះ វុន ភុងឃី ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរសិស្ស មានទីលំនៅបច្ចុប្បន្នភូមិកសិកម្ម សង្កាត់ស្រង៉ែ ក្រុងសៀមរាប។
៤.ឈ្មោះ រឿន រ៉ុងសុម៉ាលុច ហៅ យុយ ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរ នៅផ្ទះកសិកម្មសង្កាត់ស្រង៉ែ ក្រុងសៀមរាប។
ជុំវិញការឃាត់ខ្លួននេះ លោក ភឹង ចិត្តារ៉េត ស្នងការរងទទួលផែនព្រហ្មទណ្ឌ បានអោយដឹងថា ជនសង្ស័យពាក់ព័ន្ធករណីអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ប្រើប្រាស់អាវុធផ្សេងៗ) និងបទធ្វើឲ្យខូចខាតដោយចេតនា។
ពាក់ព័ន្ធករណីនេះ សមត្ថកិច្ចរកឃើញ និងដកហូតវត្ថុតាងបានរួមមាន៖ កាំបិតខ្វែវគ្មានដង ១ដើម ម៉ូតូចំនួន ២គ្រឿង ជាមធ្យោបាយ ម៉ាកហុងដាឌ្រីមស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខសៀមរាប1P-5760 និងម៉ាកហុងដាឌ្រីមស៊េរីឆ្នាំ 2005 ពណ៌ខ្មៅពាក់ស្លាកលេខសៀមរាប1L-7023។ បច្ចុប្បន្នត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីអនុវត្តទៅនីតិវិធីបន្ត៕SRP