ខេត្តព្រះវិហារ៖មានការលើកឡើងថានៅទឹកដីខេត្តព្រះវិហារ មានបទល្មើសព្រៃឈើកើតមានយ៉ាងពេញបន្ទុក តែការបង្ក្រាបរបស់សមត្ថកិច្ចជំនាញបានតិចតួចប៉ុណ្ណោះ។
សេចក្ដីរាយកាណ៍បានឲ្យដឹងថា នៅថ្ងៃទី ២៥ ខែវិច្ឆិកាឆ្នាំ ២០២១ម្សិលមិញ មន្ត្រីបរិស្ថានខេត្តព្រះវិហារបានបង្ក្រាបរថយន្តសាំយ៉ុងមួយគ្រឿងស្លាកលេខ ភ្នំពេញ២v ៣៥៣០ ពណ៌ទឹកប្រាក់ដែលដឹកផលអនុផលព្រៃឈើ កែច្នៃអត់ច្បាប់អនុញ្ញាតពីរដ្ឋបាលព្រៃឈើ។
ប្រភពបានឲ្យដឹងថារថយន្តដឹកឈើខាងលើគឺគេដឹកយកឲ្យ (យាយរី )ជាម្ចាស់ហាងលក់ គ្រឿងសង្ហារឹម ដ៏ធំជាងគេប្រចាំខេត្តព្រះវិហារ។ ប្រជាពលរដ្ឋបានរាយកាណ៍ថា សមត្ថកិច្ចក្នុងខេត្តព្រះវិហារ បង្ក្រាបបានតែបទល្មើសព្រៃឈើតូចតាច និងរោងសិប្បកម្មតូចៗ ចំណែកទីតាំងរបស់(យាយរី) សមត្ថកិច្ច មិនហ៊ានចុះបង្ក្រាបនោះទេ។
ប្រជាពលរដ្ឋរួមទាំងអ្នករកស៊ីតូចតាចដែលធ្លាប់សមត្ថកិច្ចចុះបង្ក្រាបពីមុនមកបានដាក់ការសង្ស័យថាហាងលក់គ្រឿងសង្ហារឹមរបស់យាយរី មានទីតាំងនៅខាងកើតបេនឡានក្នុងភូមិកំពង់ប្រណាកក្រុងព្រះវិហារ។ ទោះជាយ៉ាងណាពលរដ្ឋសង្ឃឹមថាសមត្ថកិច្ចនិងចុះបង្ក្រាបទីតាំងលក់គ្រឿងសង្ហារឹមរបស់យាយរី ជាក់ជាពុំខានឡើយ។ សូមបញ្ជាក់ថារថយន្តដែលបង្ក្រាបសមត្ថកិច្ចយកមករក្សារទុកនៅស្នាក់ការបរិស្ថាន ដើម្បីធ្វើការដោះស្រាយតាមនិតិវិធីច្បាប់៕SRP



