ខេត្តត្បូងឃ្មុំ៖រដ្ឋបាលខេត្តត្បូងឃ្មុំ មានបេក្ខជន
ប្រឡងចូលបម្រើការងារនៅក្របខណ្ឌក្រសួងមហាផ្ទៃចំនួន១៣៣រូប។
ពាក់ព័ន្ធការប្រឡងនេះ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ នៅព្រឹកមិញបានអញ្ជើញកាត់បើកវិញ្ញាសារប្រឡងជ្រើសរើស នេះបានធ្វើឡើងនៅសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ។
អភិបាលខេត្តបានលើកឡើងថា ការសិក្សារៀនសូត្រគឺជារឿងមួយសំខាន់ណាស់ សម្រាប់ប្អូនៗគ្រប់រូប តែអ្វីដែលកាន់តែសំខាន់នោះ គឺក្រោយការការៀនសូត្រ ដែលទាំងអស់គ្នាត្រូវប្រគួតប្រជែងលើទីផ្សារកាងារ មិនថាក្នុងក្របខណ្ឌរដ្ឋ ឬ ឯកជននោះទេ ដែលទាមទានូវចំនេះដឹងយ៉ាងពិតប្រាកដ។
អភិបាលខេត្តក៏បានផ្តាំផ្ញើដល់បេក្ខជនទាំងអស់ត្រូវបញ្ចេញឲ្យអស់នូវសមត្ថភាព ដើម្បីទទួលបានជោគជ័យ រៀងៗខ្លួន ហើយក្នុងនោះមិនត្រូវធ្វើសកម្មភាពណាមួយដែលខុសទៅនឹងលក្ខណនៃការប្រឡងឡើយ ពោលគឺប្រើប្រាសសមត្ថភាពរៀងៗខ្លួនប្រកបដោយតម្លាភាព និងភាពយុត្តិធម៌។
សូមជម្រាបថា ការប្រឡងជ្រើសរើសបេក្ខជនឲ្យចូលបម្រើការងារនៅរដ្ឋបាលខេត្តត្បូងឃ្មុំ ក្នុងក្របខ័ណ្ឌមន្ត្រីរាជការស៉ីវីលក្រសួងមហាផ្ទៃ មានបេក្ខជនសរុបចំនួន ១៣៣នាក់ ស្មើនឹង មាន៩បន្ទប់ ក្នុងនោះ ក្របខ័ណ្ឌមន្ត្រីគ្រប់រដ្ឋបាលជាន់ខ្ពស់៤បន្ទប់ ៦២នាក់ និងក្របខ័ណ្ឌមន្ត្រីក្រមការ ៥បន្ទប់ ៧១ នាក់ ដោយប្រើរយៈពេល១ព្រឹក មានវិញ្ញាសារ ជំនាញឯកទេសនិងភាសារអង់គ្លេស៕SRP



