ខេត្តកំពង់ចាម៖ លោក កៅ សុខអាន អភិបាលរងខេត្ត តំណាងលោក អ៊ុន ចាន់ដា ភិបាលខេត្តកំពង់ចាម នៅព្រឹកមិញនេះបានអញ្ជើញកាត់បេីបវិញ្ញាសារប្រឡងជ្រើសរើសបេក្ខជនឲ្យចូលបម្រើការងារនៅរដ្ឋបាលខេត្តកំពង់ចាម ក្នុងក្របខ័ណ្ឌក្រសួងមហាផ្ទៃ។
គួរបញ្ជាក់ថា ការប្រឡងក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ ក្របខ័ណ្ឌមន្ត្រីក្រមការ និងក្របខ័ណ្ឌលេខាធិការរដ្ឋបាល សម្រាប់ឆ្នាំ២០២១ នេះបានចាប់ដំណើរការនាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងក្របខ័ណ្ឌទូទាំងប្រទេសក្រោម កិច្ចសហការរវាង អាជ្ញាធរដែនដី និងក្រសួងមហាផ្ទៃ។ ដោយឡែកសម្រាប់ខេត្តកំពង់ចាម បានជ្រើសរើសយកសាលាបឋមសិក្សា និងវិទ្យាល័យ ដីដុះ ធ្វើជាមណ្ឌលប្រឡង ដែលក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ មានចំនួន៥បន្ទប់ ក្របខ័ណ្ឌមន្ត្រីក្រមការ មាន ៦បន្ទប់ និងក្របខ័ណ្ឌលេខាធិការរដ្ឋបាល មានចំនួន ១៦បន្ទប់។ ដែលមានបេក្ខជនដាក់ពាក្រប្រឡងសរុបចំនួន ៤០៧នាក់ ក្នុងនោះមានបេក្ខជនដាក់ពាក្យប្រឡងក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ចំនួន ៧៦នាក់ ស្រីចំនួន ៣៦នាក់ ក្របខ័ណ្ឌមន្ត្រីក្រមការចំនួន ៩២នាក់ ស្រីចំនួន ៤៦នាក់ និងក្របខ័ណ្ឌលេខាធិការដ្ឋបាលចំនួន ២៣៩នាក់ ស្រីចំនួន ១៧៥នាក់។ ក្នុងនោះត្រូវធ្វើការជ្រើសរើសទាំង ៣ក្របខ័ណ្ឌ នៅខេត្តកំពង់ចាម ចំនួន ៨នាក់។
លោក កៅ សុខអាន អភិបាលរងខេត្ត និងលោកនាយករដ្ឋបាលសាលាខេត្ត ព្រមទាំងតំណាងក្រសួងមហាផ្ទៃ បានចូលរួមកាត់វិញ្ញាសារបើកការប្រឡងនេះ ដែលមានវិញ្ញាសារ ក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ និងក្របខ័ណ្ឌមន្ត្រីក្រមការ រយៈពេល២ម៉ោង ជំនាញឯកទេស (កំណែទម្រង់រដ្ឋបាលសាធារណៈ និងកំណែទម្រង់វិមជ្ឍការ និងវិសហមជ្ឍការ និងភាសារអង់គ្លេស និងក្របខ័ណ្ឌលេខាធិការរដ្ឋបាល រយៈពេល ២ម៉ោង ចំណេះដឹងទូទៅ ចំណេះដឹងកិច្ចការរដ្ឋបាល និងគណិតវិទ្យាផងដែរ៕SRP





