ខេត្តកំពត៖កម្លាំងកងរាជអាវុធហត្ថខេត្តកំពតបានឃាត់ខ្លួនឧកញ៉ា ប៉ែន នួន តាមដីកាបញ្ជាឲ្យចូលខ្លួនរបស់ លោក ខា ដែនណា តំណាងអយ្យការអមសាលាដំបូងខេត្តកំពត។ ដីកានេះបានចេញកាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ កន្លងទៅ។ ការឃាត់ខ្លួនធ្វើឡើងនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ ម្សិលមិញ។
តាមដីកា បញ្ជាក់ថាតំណាងអយ្យការអមសាលាដំបូងខេត្តកំពតបញ្ជាឲ្យឈ្មោះ ប៉ែន នួន ឲ្យចូលទៅបង្ហាញខ្លួននៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពតឲ្យបានមុនថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ ដើម្បីសាកសួរករណីបណ្ដឹង របស់ឈ្មោះ ស៊ិន ប៊ុល ដែលបានប្ដឹងឧកញ៉ា ប៉ែន នួន ថា បានប្រព្រឹត្តបទល្មើសឆបោក៕