ខេត្តមណ្ឌលគិរី៖សមត្ថកិច្ចបានបំបែកក្ដី ដោយបុរស៦នាក់ត្រូវបានចាប់ខ្លួនករណីឃាតកម្ម សម្លាប់មនុស្សចំនួន៥នាក់ និងរបួសធ្ងន់ម្នាក់។
ការចាប់ខ្លួនធ្វើឡើងថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង១៨ ដោយនគរបាលខេត្តមណ្ឌលគិរី សហការ ជាមួយនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រ តាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់ របស់លោកនេត សាវឿន អគ្គស្នងការនគរបាលជាតិ។
ករណីឃាតកម្ម សម្លាប់មនុស្សចំនួន ០៥នាក់ និងរបួសធ្ងន់ ម្ម្នាក់បានកើតឡើងកាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង ១១និង៣០ នាទី នៅចំណុចស្រែចោទ ស្ថិតក្នុងភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។
ក្នុងកិច្ចប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យទាំង៦ នាក់ ក្នុងនោះ ជនដៃដល់ចំនួន ៤នាក់ និងអ្នកបញ្ជាញុះញង់អោយសម្លាប់ចំនួន ០២នាក់ រួមមាន៖
១-ធី ម្ពៀត ហៅព្សឹត ភេទប្រុស អាយុ១៨ ឆ្នាំ ជនជាតិព្នង អ្នកផ្តេីមគំនិត
២-រឹម ធា ភេទប្រុស អាយុ២៧ ឆ្នាំជនជាតិ ខ្មែរ (សហចារី)
៣-នឹម ខ្លាខឹន ភេទប្រុស អាយុ១៨ ឆ្នាំជនជាតិខ្មែរ (សហចារី)
៤-ធី ព្យឹតភេទប្រុស អាយុ១៤ ឆ្នាំ ជនជាតិព្នង (សហចារី)
៥-ក្លឹង ចន្ធី ភេទប្រុស អាយុ៤០ ឆ្នាំ
ជនជាតិ ព្នង (បញ្ជាអោយសម្លាប់)
៦-នួន វណ្ណា ភេទប្រុស អាយុ៥៤ ឆ្នាំ ជនជាតិខ្មែរ (បញ្ជាឲ្យសម្លាប់)។
ជនសង្ស័យទាំង៦នាក់ ស្នាក់នៅភូមិឡៅកា សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ ជនសង្ស័យបានឆ្លេីយសារភាពថា មូលហេតុដែលសម្លាប់ជនរងគ្រោះទាំង៥នាក់ និងរងរបួសម្នាក់ ដោយសាគំនុំចោទប្រកាន់គ្រួសារជនរងគ្រោះជា អាបធ្មប់។ បច្ចុប្បន្នកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាមនីតិវិធី៕SRP