ព័ត៌មានទាន់ហេតុការណ៍ :

- ម្ចាស់ស្របច្បាប់ ព្រមានចាត់វិធានការផ្លូវច្បាប់លើ អធិការរងស្រុកវ៉ារិនមួយរូបនិងគូកន ដែលកំពុងចូលទៅរំលោភកាន់កាប់ដីរបស់គាត់ជិត៣៥ហិកតា - អភិបាលខេត្តកោះកុង ផ្ដល់ថវិកា ចំនួន៣លានរៀល សម្រាប់អ្នកផ្ដល់អត្តសញ្ញាណ បុរសសម្លា..ប់សត្វឈ្លូស និងរក្សាសម្ងាត់ - អភិបាលខេត្ត​សៀមរាប កោតសរសើរដោយស្មោះ ចំពោះ មន្ទីរពទ្យកុមារអង្គរ ដែលតែងតែយកចិត្តទុកដាក់ ព្យាបាល និងថែទាំសុខភាពដល់កុមារ ប្រកបដោយគុណភាព​ និងមិនគិតកម្រៃ - ញៀនស្រា ព្រឹកឡើងប្ដីស្លា..ប់ជាប់នឹងរបងដីឡូត៍ - សម្តេចហ៊ុន សែន តែងតាំងអភិបាលរង រាជធានីភ្នំពេញ ចំនួន៣រូប - លោក យឹម ឆៃលី ប្រាប់សមាជិកបក្ស ឲ្យមានឆន្ទៈស្មោះត្រង់ និងដឹងសុខទុក្ខជីវភាព របស់ប្រជាពលរដ្ឋ - អភិបាលរងស្រុកស្នួល ម្នាក់ ជួបហេតុការគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យស្លា..ប់ - សម្ដេចហ៊ុន សែន និងភរិយា បន្ដផ្ដល់អំណោយ ជូនគ្រួសារសម្រាលបាន កូនភ្លោះបី នៅមន្ទីរពេទ្យកាលម៉ែត - លោកហ៊ុន ម៉ាណែត៖​ យុវជនជាកម្លាំងស្នូល ក្នុងការ​ផ្តួលរំលំរបបអាវខ្មៅប៉ុលពត - សៀវភៅអ្នកថែអង្គរ បានបើកសម្ពោធ នៅមុខប្រាសាទអង្គរវត្ត នាថ្ងៃនេះ
ថ្ងៃទី ១២ ខែ តុលា ឆ្នាំ ២០២៤ ម៉ោង ២:១៩ ល្ងាច

រដ្ឋមន្ត្រី កើត រិទ្ធ៖ ការផ្លាស់ប្តូរ ចៅក្រម ព្រះរាជអាជ្ញា គឺជារឿងធម្មតា ដើម្បីប្រសិទ្ធភាព យុត្តិធម៌ជូនពលរដ្ឋ ដោយមិនលម្អៀង

ខេត្តត្បូងឃ្មុំ​៖លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានលើកឡើងថា៖ ការតែងតាំង ផ្លាស់ប្តូរ និងផ្ទេរភារកិច្ចរបស់ចៅក្រម -ព្រះរាជអាជ្ញា គឺជារឿងធម្មតាក្នុងអាជីពជាចៅក្រម- ព្រះរាជអាជ្ញា ក្នុងគោលបំណងដើម្បីធានា ឱ្យមានកិច្ចដំណើរការការងារកាន់តែមានភាពល្អប្រសើរ និងមានប្រសិទ្ធភាពខ្ពស់ សំដៅលើកកម្ពស់ ការបម្រើសេវាយុត្តិធម៌ជូន ប្រជាពលរដ្ឋ ប្រកបដោយភាពមិនលម្អៀង ភាពត្រឹមត្រូវ និងភាពយុត្តិធម៌។

លោក កើត រិទ្ធ មានប្រសាសន៍យ៉ាងដូច្នេះ នៅចន្ទនេះ ក្នុងពិធីប្រកាសផ្ទេរ​ភារកិច្ច​ លោក ជា វណ្ណៈ ចូលកាន់មុខតំណែងជាប្រធានសាលាដំបូងខេត្តត្បូងឃ្មុំ ជំនួស លោក ជុំ ស ដែលត្រូវបានផ្ទេរមុខតំណែងទៅជាប្រធានសាលាដំបូងខេត្តបាត់ដំបងវិញ។

ថ្លែង​ក្នុង​ពិធី​នេះដែរ​ លោករដ្ឋមន្រ្តី កើត រិទ្ធ បានសម្ដែងនូវការអបអរសាទរយ៉ាងកក់ក្តៅដល់ លោក ជា វណ្ណៈ អតីតប្រធានសាលាដំបូងខេត្តបាត់ដំបង ដែលត្រូវបានផ្ទេរមកជាប្រធានសាលាដំបូងខេត្តត្បូងឃ្មុំនាពេលនេះ។ ទន្ទឹមនេះលោកក៏បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ លោក​ ជុំ ស ដែលបានខិតខំយកចិត្តទុកដាក់ដឹកនាំសាលាដំបូងខេត្តត្បូងឃ្មុំ ក្នុងការបម្រើសេវាយុត្តិធម៌ជូនប្រជាពលរដ្ឋប្រកបដោយស្មារតីទទួលខុសត្រូវ មានសាមគ្គីភាពផ្ទៃក្នុង និងមានកិច្ចសហប្រតិបត្តិការល្អជាមួយអាជ្ញាធរអនុវត្តច្បាប់ នាពេលកន្លងមក។

លោក កើត រិទ្ធ ក៏បានថ្លែងអំណរគុណជូនចំពោះ អភិបាលខេត្តត្បូងឃ្មុំ ថ្នាក់ដឹកនាំខេត្ត អង្គភាពពាក់ព័ន្ធ ព្រមទាំងមន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ទាំងអស់ ដែលបានផ្តល់ការគាំទ្រ និងកិច្ចសហការល្អជាមួយសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ នាពេលកន្លងមក។

រដ្ឋមន្ត្រី កើត រិទ្ធ ក៏បានស្នើឱ្យបន្តផ្តល់កិច្ចសហប្រតិបត្តិការល្អនេះ ជាមួយសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំបន្តទៀត ជាពិសេសជាមួយ លោក ជា វណ្ណៈ ដែលជាប្រធានសាលាដំបូងខេត្តត្បូងឃ្មុំ ទើបនឹងចូលកាន់មុខតំណែងថ្មី ឱ្យអនុវត្តតូនាទីរបស់ខ្លួនដោយរលូន និងមានប្រសិទ្ធភាព ហើយឈានទៅសម្រេចបាននូវស្នាដៃ និងជោគជ័យថ្មីៗបន្ថែមទៀត៕SRP

Read Previous

ឪពុក «យកកាំបិត អារក» កូនបង្កើតបណ្ដាលឲ្យរងរបួសធ្ងន់

Read Next

សៀវភៅអ្នកថែអង្គរ បានបើកសម្ពោធ នៅមុខប្រាសាទអង្គរវត្ត នាថ្ងៃនេះ