ព័ត៌មានទាន់ហេតុការណ៍ :

- អភិបាលខេត្តកោះកុង ផ្ដល់ថវិកា ចំនួន៣លានរៀល សម្រាប់អ្នកផ្ដល់អត្តសញ្ញាណ បុរសសម្លា..ប់សត្វឈ្លូស និងរក្សាសម្ងាត់ - អភិបាលខេត្ត​សៀមរាប កោតសរសើរដោយស្មោះ ចំពោះ មន្ទីរពទ្យកុមារអង្គរ ដែលតែងតែយកចិត្តទុកដាក់ ព្យាបាល និងថែទាំសុខភាពដល់កុមារ ប្រកបដោយគុណភាព​ និងមិនគិតកម្រៃ - ញៀនស្រា ព្រឹកឡើងប្ដីស្លា..ប់ជាប់នឹងរបងដីឡូត៍ - សម្តេចហ៊ុន សែន តែងតាំងអភិបាលរង រាជធានីភ្នំពេញ ចំនួន៣រូប - លោក យឹម ឆៃលី ប្រាប់សមាជិកបក្ស ឲ្យមានឆន្ទៈស្មោះត្រង់ និងដឹងសុខទុក្ខជីវភាព របស់ប្រជាពលរដ្ឋ - អភិបាលរងស្រុកស្នួល ម្នាក់ ជួបហេតុការគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យស្លា..ប់ - សម្ដេចហ៊ុន សែន និងភរិយា បន្ដផ្ដល់អំណោយ ជូនគ្រួសារសម្រាលបាន កូនភ្លោះបី នៅមន្ទីរពេទ្យកាលម៉ែត - លោកហ៊ុន ម៉ាណែត៖​ យុវជនជាកម្លាំងស្នូល ក្នុងការ​ផ្តួលរំលំរបបអាវខ្មៅប៉ុលពត - សៀវភៅអ្នកថែអង្គរ បានបើកសម្ពោធ នៅមុខប្រាសាទអង្គរវត្ត នាថ្ងៃនេះ - រដ្ឋមន្ត្រី កើត រិទ្ធ៖ ការផ្លាស់ប្តូរ ចៅក្រម ព្រះរាជអាជ្ញា គឺជារឿងធម្មតា ដើម្បីប្រសិទ្ធភាព យុត្តិធម៌ជូនពលរដ្ឋ ដោយមិនលម្អៀង
ថ្ងៃទី ២៦ ខែ មេសា ឆ្នាំ ២០២៤ ម៉ោង ២:១០ ព្រឹក

បុរសម្នាក់ ទៅឆក់ត្រី បែជាឆក់ខ្លួនឯង បណ្ដាលឲ្យស្លាប់

ខេត្តសៀមរាប៖បុរសម្នាក់បានធ្វើសកម្មភាពចោរឆក់ត្រី ហើយបែរជាឆក់ខ្លួនឯងវិញ បណ្ដាលឱ្យស្លាប់បាត់បង់ជីវិត។

ហេតុការណ៍ភ្ញាក់ផ្អើលបានកើតឡើង នៅវេលាម៉ោង១០និង០០នាទី ព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ នៅចំណុច លើទឹកវាលស្រែ ស្ថិតនៅក្នុងភូមិគោកធ្លក ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

ជនរងគ្រោះ មានឈ្មោះ ញ៉ន យួន ភេទប្រុសអាយុ៣៤ឆ្នាំ នៅភូមិគោកធ្លក ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

តាមការបំភ្លឺរបស់សាច់ញាតិបានឲ្យដឹងថា ជនរងគ្រោះ ខាងលើ ដេកផ្កាប់មុខស្លាប់នៅលើទឹក ក្នុងវាលស្រែ ដែលមានជម្រៅ០.២ ស.ម ដោយឧបករណ៍ឆក់ត្រីស្ពាយជាប់ពីលើខ្នង។ ចំណែកឯដៃស្ដាំកាន់ដៃឧបករណ៍ឆក់ត្រីជាប់និងដៃ ឯឧបករណ៍ម្ខាងទៀតជាប់នៅលើគោក ពេលនោះគាត់បានស្រែកហៅប្រពន្ធ និងប្អូនថ្លៃ រួមទាំងអ្នកភូមិ ដែលទៅជួយដើររកផងនោះ ឱ្យមកជួយស្រង់ចេញពីទឹកដាក់មកលើគោកទៅ។

ប្រភពបានឲ្យដឹងថា ការពិនិត្យសាកសព៖ ផ្នែកដៃស្ដាំមានស្នាមខ្លោចជាំដាច់រលាត់ស្បែកដៃ០.២ ស ម។ -ផ្នែកក្បាល ត្រចៀក មាត់ ភ្នែក ច្រម៉ុះ ដងខ្លួន ដៃជើង មានសភាពហើមដាច់រលាត់ស្បែកស្អុយរលួយមិនអាចពិនិត្យបាន។

តាមការពិនិត្យកន្លែងកើតហេតុធ្វើកោសល្យវិច័យ របស់សមត្ថកិច្ចជំនាញ ជនរងគ្រោះស្លាប់ដោយសារឧបករឆក់ត្រី។មូលហេតុ ឆក់ត្រីស្លាប់ដោយខ្លួនឯង ពិតប្រាកដមែន៕SRP

Read Previous

សម្តេចហ៊ុន សែន និងភរិយា បានអញ្ជើញបោះឆ្នោត រួចហើយ នៅសាលាគរុកោសល្យ និង វិក្រឹត្យការ ក្រុងតាខ្មៅ

Read Next

លោកប្រាក់ សុខុន ប្រកាសច្រានចោល ការចោទប្រកាន់អំពីមូលដ្ឋានកងទ័ពជើងទឹករាម