ខេត្តសៀមរាប៖សមត្ថកិច្ចនគរបាលចម្រុះបានឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធករឃាតកម្មដ័សាហាវព្រៃផ្សៃ សម្លាប់ប្រពន្ធរបស់ខ្លួន។
ទីតាំងកើតហេតុ នៅភូមិ ចុងស្ពាន ឃុំខ្វាវ ស្រុកជីក្រែងខេត្តសៀមរាប។
នគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ បានឲ្យដឹងថា ជនសង្ស័យ ឈ្មោះស៊ុយ ជួរ ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរធ្វើស្រែទីលំនៅសព្វថ្ងៃ ភូមិចុងស្ពាន ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប។ចំណែក ជនរងគ្រោះ ជាប្រពន្ធឈ្មោះ សែត ណាន អាយុ៣៧ឆ្នាំ)។
របាយការណ៍បន្តថា នៅថ្ងៃទី ២៣ ខែ មិថុនា ឆ្នាំ២០២២ វេលា ម៉ោ១០និង ៣០នាទី សមត្ថកិច្ចបានទទួលព័ត៌មានថា ឈ្មោះ សែត ណាន ភេទ ស្រី អាយុ៣៧ឆ្នាំ បានស្លាប់ហើយ ហើយឈ្មោះស៊ុយ ជួរ ជាប្តី បានយកទៅកប់នៅក្រោយផ្ទះបាត់ទៅហើយ។ មានការសង្ស័យព្រោះកន្លងមកគ្រួសានេះ ធ្លាប់
ប្រើអំពើហិង្សា ក៏បានរាយការណ៍
ទៅការិយាល័យជំនាញព្រហ្មទណ្ឌកម្រិតធ្ងន់ និង ការិយាល័យ បច្ចេកទេសវិទ្យាសាស្ត្រ នឹងបានមកសហការជាមួយនគរបាលស្រុកជីក្រែង ដើម្បីពិនិត្យសាកសព។
តាមការពិនិត្យសព ឃើញមានស្នាមរឹតក ,បាក់ក និងស្នាមជាំលើដងខ្លូន។ តាមចម្លើយសារភាពរបស់ជនសង្ស័យ បានប្រាប់សមត្ថកិច្ចថា ខ្លួនពិតជាបានសម្លាប់ប្រពន្ធ របស់ខ្លួនពិតមែនតាមរយ: យកខ្សែគោចងរឹតក ព្យួកន្ត្រាក់ទៅលើនិងផ្ទោងខ្ទម នៅវេលាម៉ោង១០ព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ រហូតដល់ម៉ោង៥ល្ងាច បានខ្លួនទៅស្រាយខ្សែទំលាក់មកវិញ រួចហើយខ្លូន ក៏ជីករណ្តៅយកសាកសពប្រពន្ធទៅកប់ដោយទំលាក់ក្បាលចុះទៅមុន។
ជុំវិញករណីឃាតកម្មដ៏សាហាវព្រៃផ្សៃបែបនេះ អធិការនគរបាលស្រុកជីក្រែង លោកតាំង លីហេង បានថ្លែងប្រាប់សារព័ត៌មានសៀមរាបប៉ុស្ដិ៍ តាមទូរស័ព្ទនៅព្រឹកនេះថា ករណីឃាតកម្ម ខាងលើ មូលហេតុផ្ដើមចេញពីគ្រួសារមានជម្លោះ ហិង្សាញឹកញាប់ ជាពិសេសគ្រួសារតែងតែពិសារគ្រឿងស្រវឹងទាំងពីរនាក់ផងដែរ ជាហេតុធ្វើឱ្យភាគីប្ដីបាត់បង់ស្មារតី ផ្ដើមចេញពីការផឹកស្រា ទើបឈានដល់ការសម្លាប់ប្រពន្ធយ៉ាងដូច្នេះ៕SRP





