ខេត្តសៀមរាប៖មនុស្សមួយក្រុមជិះម៉ូតូ៣គ្រឿងតាមកាប់ភាគីម្ខាងទៀតដែលជិះម៉ូតូ ២គ្រឿងបណ្ដាលឲ្យរងរបួស។
ហេតុការណ៍បានកើតឡើងនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង២១ និង២០នាទី ចំណុចផ្លូវកៅស៊ូ មុខវត្តព្រះអង្គទ្រង់ ស្តិតនៅនៅភូមិព្រះអង្គទ្រង់ ឃុំល្វា ស្រុកពួក ខេត្តសៀមរាប។
ប្រភពបានឲ្យដឹងថាករណីហិង្សាដោយចេតនាមានស្ថានទំងន់ទោស (កាប់និងកាំបិត) នេះ បង្កឡើងដោយបក្ខពួកជនសង្ស័យមិនស្គាល់អត្តសញ្ញាណមានគ្នា៥ ទៅ៦នាក់ ជិះម៉ូតូ៣គ្រឿង មិនស្គាល់ម៉ាក បានកាប់ទៅលើជនរងគ្រោះចំនួន២នាក់ ដែលជិះម៉ូតូម្នាក់មួយគ្រឿងក្នុងទិសដៅស្របគ្នពីត្បូងទៅជើង។
ប្រភពបន្តថា ជនរងគ្រោះ ទី១ ឈ្មោះ ខុង សារ៉ង ភេទប្រុស អាយុ៣០ ឆ្នាំ មុខរបរកម្មករសំណង់ រស់នៅភូមិគោកភ្នៅ ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប ជិះម៉ូតូ ម៉ាកហុងទ្រីសេរីចាស់ រងរបួសដាច់រយះស្បែកក្បាលផ្នែកខាងឆ្វេង ប្រវែង ២១ ស.ម កំពុងសម្រាកព្យាបាលនៅពេទ្យបង្អែកស្រុកពួក។
ជនរងគ្រោះទី២ ឈ្មោះ ប្រុន រស់ ភេទប្រុស អាយុ ៣៨ឆ្នាំ មុខរបរ កម្មកសំណង់ រស់នៅភូមិត្រពាំងឬស្សី ឃុំរើល ស្រុកពួក ខេត្តសៀមរាប រងរបួសរយះចំនួន៣កន្លែង។ ស្មាខាងស្តាំប្រវែង ប្រវែង ៩ ស.ម
_សាច់ដុំដៃស្តាំប្រវែង៣ ស.ម
_ស្លាបប្រជៀង ប្រវែង ៥ ស.ម
។ ជិះម៉ូតូ ម៉ាកហុងដាទ្រី សេរីឆ្នាំ១៩៩៩ ពណ៌ខ្មៅ ពាក់ផ្លាកលេខ សៀមរាប ១I.៤២៣៧ កំពុងសម្រាកព្យាបាលនៅពេទ្យបង្អែកស្រុកពួក។ ដោយឡែកក្រុមជនសង្ស័យក្រោយធ្វើសកម្មភាពរួចបានជិះម៉ូតូគេចខ្លួនអស់តែម្ដង៕SRP