ខេត្តសៀមរាប៖មន្ត្រីយោធាមួយរូបដែលយករថយន្ត ពណ៌ត្រីអ៉ីដឹកឈើខុសច្បាប់ត្រូវបានសមត្ថកិច្ចខេត្តសៀមរាបបង្ក្រាប។
ការបង្ក្រាបធ្វើឡើងស្ថិតនៅត្រង់ចំណុចភូមិត្រពាំងស្វាយ ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប នៅយប់ថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០២២ ដោយក្រុមអន្តររាគមន៍បង្ក្រាបបទល្មើសព្រៃ និងសត្វព្រៃ របស់ខណ្ឌរដ្ធបាលព្រៃឈើសៀមរាប សហការណ៍ជាមូយនគរបាលប្រឆាំងបទល្មើសសេដ្ធកិច្ច នៃស្នងការនគរបាលខេត្តសៀមរាប។
ប្រភពបានឲ្យដឹងថា រថយន្តដែលដឹកឈើខុសច្បាប់ម៉ាក DONG FONG ពណ៌ត្រីអ៊ី ចំណុះ៥តោនពាក់ស្លាកលេខ ខេមរភូមិន្ទ01 3-4759 បានដឹកជញ្ជូនឈើអារប្រភេទលេខ០២ (ថ្លុង ត្បែង) ចំនួន៦ម៥៤៥(ប្រាំមួយមួយម៉ែត្រត្រីគុណប្រាំរយសែសិបប្រាំ)ដោយគ្មានលិខិតអនុពា្ញត្តិពីរដ្ធបាលព្រៃឈើ។
ប្រភពបន្តថាម្ចាស់ឈើមានឈ្មោះ អូន អៀត ភេទប្រុស អាយុ៦១ឆ្នំា មុខរបរជាយោធា។ ករណីនេះវត្ថុតាងនៃបទល្មើស ត្រូវបានក្រុមការងារយកមករក្សាទុក នៅស្នាក់ការផ្នែករដ្ធបាលព្រៃឈើបន្ទាយស្រី ដែលមានទីតាំងស្ថិតនៅភូមិព្រះដាក់ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ជាបណ្តោះអាសន្នដើម្បីរៀបចំចងក្រងសំណុំរឿងទៅតាមនីតិវិធីច្បាប់ស្តីពីព្រៃឈើ៕SRP