ព័ត៌មានទាន់ហេតុការណ៍ :

- ម្ចាស់ស្របច្បាប់ ព្រមានចាត់វិធានការផ្លូវច្បាប់លើ អធិការរងស្រុកវ៉ារិនមួយរូបនិងគូកន ដែលកំពុងចូលទៅរំលោភកាន់កាប់ដីរបស់គាត់ជិត៣៥ហិកតា - អភិបាលខេត្តកោះកុង ផ្ដល់ថវិកា ចំនួន៣លានរៀល សម្រាប់អ្នកផ្ដល់អត្តសញ្ញាណ បុរសសម្លា..ប់សត្វឈ្លូស និងរក្សាសម្ងាត់ - អភិបាលខេត្ត​សៀមរាប កោតសរសើរដោយស្មោះ ចំពោះ មន្ទីរពទ្យកុមារអង្គរ ដែលតែងតែយកចិត្តទុកដាក់ ព្យាបាល និងថែទាំសុខភាពដល់កុមារ ប្រកបដោយគុណភាព​ និងមិនគិតកម្រៃ - ញៀនស្រា ព្រឹកឡើងប្ដីស្លា..ប់ជាប់នឹងរបងដីឡូត៍ - សម្តេចហ៊ុន សែន តែងតាំងអភិបាលរង រាជធានីភ្នំពេញ ចំនួន៣រូប - លោក យឹម ឆៃលី ប្រាប់សមាជិកបក្ស ឲ្យមានឆន្ទៈស្មោះត្រង់ និងដឹងសុខទុក្ខជីវភាព របស់ប្រជាពលរដ្ឋ - អភិបាលរងស្រុកស្នួល ម្នាក់ ជួបហេតុការគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យស្លា..ប់ - សម្ដេចហ៊ុន សែន និងភរិយា បន្ដផ្ដល់អំណោយ ជូនគ្រួសារសម្រាលបាន កូនភ្លោះបី នៅមន្ទីរពេទ្យកាលម៉ែត - លោកហ៊ុន ម៉ាណែត៖​ យុវជនជាកម្លាំងស្នូល ក្នុងការ​ផ្តួលរំលំរបបអាវខ្មៅប៉ុលពត - សៀវភៅអ្នកថែអង្គរ បានបើកសម្ពោធ នៅមុខប្រាសាទអង្គរវត្ត នាថ្ងៃនេះ
ថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ ២០២៤ ម៉ោង ១:៣៩ ល្ងាច

ការពិតត្រូវបានបង្ហាញ ករណីម្ដាយនិងកូនជិះម៉ូតូធ្លាក់ទឹកស្រះស្លាប់ទាំង២នាក់ ជនរងគ្រោះធ្លាប់កើតជំងឺស្ត្រេស នឹងប្ដីធ្វើបាបផ្លូវចិត្ត

ខេត្តសៀមរាប៖ករណីម្ដាយនិងកូនម្នាក់ដែលបានលង់ទឹកស្លាប់ នៅក្នុងទឹកស្រះ បន្ទាប់ពីបានជិះម៉ូតូធ្លាក់ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីថ្ងៃមិញ ការពិតត្រូវបានបង្ហាញតាមប្រភពរបស់សមត្ថកិច្ច។

យោងតាមរបាយការណ៍របស់នគរបាល ដែលអង្គភាពសៀមរាបប៉ុស្ដិ៍ ទទួលបាន បង្ហាញថា ជនរងគ្រោះ ទី១ឈ្មោះ ធឿង ឈីអឺ  ភេទស្រីអាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ  មានទីលំនៅភូមិប្រយុទ្ធ សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប។ ទី២ ឈ្មោះ ធន់ សុវណ្ណបញ្ញា ភេទប្រុស អាយុ៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស មានទីលំនៅភូមិប្រយុទ្ធ សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប។

របាយការណ៍បន្តថាយោងតាមការស្ដាប់បំភ្លឺពីប្រជាពលរដ្ឋបានអោយដឹងថា ជនរងគ្រោះថាចង់បានដើមឬស្សី មកធ្វើរបងហ៊ុំព័ទ្ធផ្ទះ ដើម្បីចងភ្ជាប់ជាមួយសំណាញ់ ក៏បានចេញទៅរកកាប់ឬស្សី នៅខាងកើតផ្ទះ ប្រហែល៦០០ម៉ែត្រ។

ប្រភពបន្តថា ជនរងគ្រោះបានបបួលកូន ទៅជាមួយពីរនាក់ ដើម្បីជួយលើកដើមឬស្សី តែកូនបងមិនចង់ទៅទេ ព្រោះមិនស្រួលខ្លួន  ប៉ុន្តែម្ដាយនៅតែ ចង់ឲ្យទៅជាមួយ ទើបកូនឡើងម៉ូតូ ទៅជាមួយ ដោយបានមកខ្ចីកាំបិតផ្គាក់ នៅផ្ទះបងបង្កើតយកទៅ ហើយក្រោយមកក៏បានជិះម៉ូតូ ឌុបកូនទៅកន្លែងកាប់ឬស្សីតែម្ដងទៅ។ ដោយខ្លាចកាប់ឬស្សី បានហើយ យកមកមិនរួច ក៏បាន ឈ្មោះម៉ី ភេទប្រុសអាយុ១២ ឆ្នាំ ទៅជួយសែង។ ប៉ុន្តែនៅពេលដែល ឈ្មោះម៉ី ទៅដល់ស្រាប់តែជនរងគ្រោះប្រាប់ថា កាប់មិនបានទេ ដោយសារផ្គាក់ដែលយកទៅ មិនមុតសោះ ទើបប្រាប់ឲ្យឈ្មោះ ម៉ី មកផ្ទះមុន ហើយឈ្មោះម៉ី ក៏បានជិះកង់មកមុន។ ចំណែកជនរងគ្រោះ ឡើងជិះម៉ូតូឌុបកូនពីរនាក់ ត្រឡប់មកផ្ទះវិញ ស្រាប់តែមកដល់ត្រង់ចំណុចត្រពាំងស្លាកែត ដែលជាត្រពាំងបុរាណទើបនឹងស្ដារ ក៏បានបើកម៉ូតូជ្រុលចង្កូតធ្លាក់ចូលទឹកត្រពាំងតែម្ដង។ តែដោយសារសំណាងល្អ ទើបកូនរបស់គាត់ម្នាក់ ដែលអង្គុយពីមុខបានស្រវ៉ា ឡើងគោកទាន់ ទើបរត់មកប្រាប់ខ្ញុំនឹងយាយថា ម៉ាក់នឹងបងដួលម៉ូតូធ្លាក់ទឹកស្លាប់ហើយ ទើបនាំគ្នាទៅមើលកន្លែងកូនធ្លាក់ ហើយបានទៅស្រវ៉ា រាវរកដែរតែមិនឃើញ ដោយសារមានការរំខានពីប្ដីជនរងគ្រោះទាញ ខ្វែវ ដេញកាប់។ លុះដល់ម៉ោង១០និង៣០នាទី ទើបមានសមត្ថកិច្ច និងប្រជាពលរដ្ឋ នាំគ្នា ផ្អើលទៅមើល និងជួយរាវរក តែនៅតែមិនឃើញ រហូតមកដល់ម៉ោង១២ និង០០នាទី ទើបបានរកប្រទះឃើញសាកសព។

ប្រភពបានបន្តទៀតថាកាលពីមុនជនរងគ្រោះ គឺជាមនុស្សល្អធម្មតាទេ តែពេល ចាប់តាំងពីគាត់មានគ្រួសារ បែកផ្ទះទៅនៅជុំគ្រួសារជាមួយប្ដីមក គាត់មានអាការៈ ចេះតែមិន ស្រួល ដោយសារមានគំនាប ពីប្ដីខ្លាំងពេក សូម្បីតែទៅលេងផ្ទះបងប្អូន ក៏មិនបានដែរ ទើបធ្វើឱ្យគាត់គិតច្រើន មិនហូបបាយទឹក។ ហើយខ្ញុំ ក៏បានយកគាត់ទៅមន្ទីរពេទ្យ ដោយគ្រូពេទ្យ បានប្រាប់គាត់ថា កូនរបស់ខ្ញុំ គិតច្រើនពេកបណ្ដាលឱ្យកើតជំងឺស្ត្រេស និងបូកផ្សំជាមួយនឹងប្ដីរបស់គាត់ធ្វើបាបផ្លូវចិត្តផងដែរ។

បើតាមរបាយការណ៍បញ្ជាក់ថា តាមការពិនិត្យស្លាកស្នាមសពទាំង២ យោងតាមការបំភ្លឺ សនិដ្ឋានរបស់លោកគ្រូពេទ្យ កោសល្យវិច័យខេត្តសៀមរាប  ជនរងគ្រោះស្លាប់ដោយសារ ឈ្លក់ទឹក(លង់ទឹកបណ្ដាលអោយស្លាប់) ប្រាកដមែន។

សូមបញ្ជាក់ថាករណីនេះបានកើតឡើងនៅវេលាម៉ោង១០ និង៥០នាទី ថ្ងៃទី ២៤ ខែកក្ដដា ឆ្នាំ២០២២ នៅចំណុចក្នុងត្រពាំងស្លាកែត ស្ថិតនៅភូមិប្រយុទ្ធ សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប៕SRP

Read Previous

ម្ដាយនឹងកូនតូច ជិះម៉ូតូធ្លាក់ទឹកស្រះ ស្លាប់ទាំង២នាក់

Read Next

អភិបាលរងស្រុកស្នួល ម្នាក់ ជួបហេតុការគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យស្លា..ប់