ខេត្តសៀមរាប៖មន្ត្រីប៉ុស្ដិ៍ស្លក្រាមបានឲ្យដឹងថានៅវេលា ម៉ោង០៧ ថ្ងៃ ទី២៩ ខែកក្កដា ឆ្នាំ ២០២២ នៅត្រង់ ចំណុចផ្ទះជួល ស្ថិតនៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប មានករណីធ្វើអត្តឃាតចងក សម្លាប់ខ្លួន។
ជនរងគ្រោះ ឈ្មោះ Loots Andries stephanus ភេទ ប្រុសអាយុ ៧១ឆ្នាំជនជាតិ អាហ្រ្វិកខាត្បូង កាន់លិខិតឆ្លងដែនលេខ M00089421 មុខរបរគ្មានស្នាក់ នៅបន្ទប់ជួល ស្ថិតនៅក្នុងភូមិបឹងដូនប៉ា សង្កាត់ ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។
មន្ត្រីប៉ុស្ដិ៍បន្តថាផ្អែកតាមសាក្សីនិងតាមការបំភ្លឺពិនិត្យសាកសពនិងផ្អែក លោកគ្រូពេទ្យ កោសល្យវិច័យ ខេត្តសៀមរាប ជនរងគ្រោះ បានស្លាប់ដោយសារមានវបត្តិជម្ងឺទឹកនោមផ្អែមទើបចងកសម្លាប់ខ្លួន។ បើតាមមន្ត្រីសាកសព ត្រូវបានដឹកយកទៅតម្កល់ ទុកនៅវត្តទឹកថ្លាទីក្រុងភ្នំពេញ រង់ចាំសាច់ញាតិនិងស្ថានទូត៕SRP