ខេត្តកំពង់ចាម៖លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយខេត្តកំពង់ចាម បានថ្លែងប្រាប់មាជិកសមាជិការ គណបក្សស្រុកកំពង់សៀម ឲ្យមាន ឆន្ទៈស្មោះត្រង់ និងទទួលខុសត្រូវខ្ពស់លើ ការងាររបស់ខ្លួន ដើម្បីដឹងសុខទុក្ខនិងលើកកម្ពស់ ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ។
លោកថ្លែងបែបនេះក្នុងកិច្ចប្រជុំ ផ្សព្វផ្សាយលទ្ឋផល សន្និបាត គណកម្មាធិកាកណ្តាល វិសាមញ្ញរបស់ គណបក្សប្រជាជនកម្ពុជា និងសំណេះសំណាល ជាមួយក្រុមប្រឹក្សាឃុំ អាណត្តិទី៥ នៃស្រុកកំពង់សៀម នៅថ្ងៃទី សុក្រនេះ ដោយមានកា អញ្ជើញ ចូលរួម ពីលោកអ៊ុន ចាន់ដា ប្រធាន គណៈកម្មាធិការគណបក្សខេត្ត និង ថ្នាក់ដឹកនាំសមាជិកសមាជិកាបក្សជាច្រើន រូបទៀត។
ថ្លែងក្នុងកិច្ចប្រជុំលោក យឹម ឆៃលី ក៏បានផ្តល់នូវអនុសាសន៏ ណែនាំដល់សមាជិក សមាជិការ គណបក្សស្រុកកំពង់សៀម សម្រាប់ត្រៀមយកជ័យជំនះ ក្នុងការបោះឆ្នោតជ្រើសរើស តំណាងរាស្ត្រអាណត្តិទី៧ ឆ្នាំ២០២៣ បន្តទៀត ពោលគឺត្រូវការពារដាច់ខាត សន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម ព្រមទាំងទប់ស្កាត់ រាល់ការប៉ុនប៉ងបង្កចលាចល របស់ពួកប្រឆាំងជ្រុលនិយម និងមជ្ឈដ្ឋានអគតិមួយចំនួន សំដៅធានាដំណើរការអភិវឌ្ឍន៍ និងការរស់នៅដ៏សុខសាន្តរបស់ប្រជា ពលរដ្ឋ។
លោកក៏បានណែនាំ ឲ្យបន្តជំរុញ និងពង្រឹង ការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ទាំង៧ចំណុច និងខិតខំលើកកម្ពស់ អភិបាលកិច្ច ធានាការផ្តល់សេវាសាធារណៈប្រកប ដោយតម្លាភាព ព្រមទាំង អនុវត្តឲ្យបានម៉ឹងម៉ាត់នូវអភិក្រម “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់”លេីសពី នោះ ត្រូវ ខិតខំដោះស្រាយ ជម្លោះដីធ្លី ក្រៅប្រព័ន្ធ តុលាការឲ្យបានល្អ និងជំរុញការអនុវត្តគោលនយោ បាយ អភិវឌ្ឍន៍ឃុំ ឲ្យទទួលបានសមិទ្ធផលថ្មីៗទៀត ។
លោក យឹម ឆៃលី ក៏បានណែនាំ ឲ្យពង្រឹងការអនុវត្ត ឲ្យបានល្អនូវ តួនាទី ភារកិច្ច និងរបៀបរបប ធ្វើការរបស់ ក្រុមប្រឹក្សាឃុំ ព្រមទាំង បន្តពង្រឹងការរៀបចំកម្លាំង ដោយឈរលើ ទស្សនៈរក្សាចាស់ កសាងថ្មី និងពង្រឹងការងារ ចលនាមហាជន ជាពិសេសចលនាស្រ្តី និងកម្មករ ផងដែរ៕SRP