ភ្នំពេញ៖សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានចេញអនុក្រឹត្យ សម្រេចតែងតាំងមន្ត្រីរាជការចំនួន ៣រូប ឲ្យកាន់មុខតំណែងជាអភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ។
អភិបាលរងទាំង៣ រូបដែលត្រូវបានតែងតាំង ១.លោក ឃ្លាំង ហួត ជាអភិបារង ២. លោក សុខ ពេញវុទ្ធ ជាអភិបាលរង និង៣.លោក ហ៊ុន សុរិទ្ធី ជាអភិបាលរង។
នេះបើយោងតាមអនុក្រឹត្យចុះថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ ដែលចុះហត្ថលេខា ដោយសម្តេចតេជោហ៊ុន សែន៕SRP