ព័ត៌មានទាន់ហេតុការណ៍ :

- ម្ចាស់ស្របច្បាប់ ព្រមានចាត់វិធានការផ្លូវច្បាប់លើ អធិការរងស្រុកវ៉ារិនមួយរូបនិងគូកន ដែលកំពុងចូលទៅរំលោភកាន់កាប់ដីរបស់គាត់ជិត៣៥ហិកតា - អភិបាលខេត្តកោះកុង ផ្ដល់ថវិកា ចំនួន៣លានរៀល សម្រាប់អ្នកផ្ដល់អត្តសញ្ញាណ បុរសសម្លា..ប់សត្វឈ្លូស និងរក្សាសម្ងាត់ - អភិបាលខេត្ត​សៀមរាប កោតសរសើរដោយស្មោះ ចំពោះ មន្ទីរពទ្យកុមារអង្គរ ដែលតែងតែយកចិត្តទុកដាក់ ព្យាបាល និងថែទាំសុខភាពដល់កុមារ ប្រកបដោយគុណភាព​ និងមិនគិតកម្រៃ - ញៀនស្រា ព្រឹកឡើងប្ដីស្លា..ប់ជាប់នឹងរបងដីឡូត៍ - សម្តេចហ៊ុន សែន តែងតាំងអភិបាលរង រាជធានីភ្នំពេញ ចំនួន៣រូប - លោក យឹម ឆៃលី ប្រាប់សមាជិកបក្ស ឲ្យមានឆន្ទៈស្មោះត្រង់ និងដឹងសុខទុក្ខជីវភាព របស់ប្រជាពលរដ្ឋ - អភិបាលរងស្រុកស្នួល ម្នាក់ ជួបហេតុការគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យស្លា..ប់ - សម្ដេចហ៊ុន សែន និងភរិយា បន្ដផ្ដល់អំណោយ ជូនគ្រួសារសម្រាលបាន កូនភ្លោះបី នៅមន្ទីរពេទ្យកាលម៉ែត - លោកហ៊ុន ម៉ាណែត៖​ យុវជនជាកម្លាំងស្នូល ក្នុងការ​ផ្តួលរំលំរបបអាវខ្មៅប៉ុលពត - សៀវភៅអ្នកថែអង្គរ បានបើកសម្ពោធ នៅមុខប្រាសាទអង្គរវត្ត នាថ្ងៃនេះ
ថ្ងៃទី ៧ ខែ តុលា ឆ្នាំ ២០២៤ ម៉ោង ៨:៥៥ ល្ងាច

នាយករដ្ឋមន្ត្រី ចេញអនុក្រឹត្យផ្ទេរ និងតែងតាំង អភិបាលខណ្ឌ៩រូប

PhotoCollage 1659140044862 scaledភ្នំពេញ៖សម្តេចហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញអនុក្រឹត្យផ្ទេរភារកិច្ច និងតែងតាំងអភិបាលខណ្ឌសរុបចំនួន៩រូប។
នេះបើតាមរយ:អនុក្រឹត្យដែល អង្គភាពសារព័ត៌មាន « សៀមរាបប៉ុស្ដិ៍ » ទទួលបាននៅព្រឹកថ្ងៃសៅរ៍នេះ។

រាជរដ្ឋាភិបាលសម្រេច៖
មាត្រា ១: ផ្ទេរភារកិច្ចមន្ត្រីរាជការចំនួន ០៦រូប ដូចមានរាយនាមខាងក្រោម៖
១-លោក ពេជ្រ កែវមុនី ឋានន្តរស័ក្ដិឧត្តមមន្ត្រី ថ្នាក់លេខ៤ ពីអភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ ឱ្យមកបម្រើការងារនៅទីស្ដីការក្រសួងមហាផ្ទៃ។

២-លោក ហែម ដារិទ្ធិ ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៤ ពីអភិបាល នៃគណៈអភិបាលខណ្ឌ ពោធិ៍សែនជ័យ ទៅជាអភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ។

៣-លោក ធីម សំអាន ឋានន្តរស័ក្តិវរមន្ត្រី ថ្នាក់លេខ៣ ពីអភិបាលនៃគណៈអភិបាលខណ្ឌ បឹងកេងកង ទៅជាអភិបាល នៃគណៈអភិបាលខណ្ឌព្រែកព្នៅ។

៤-លោក សុខ សម្បត្តិ ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៤ ពីអភិបាល នៃគណៈអភិបាលខណ្ឌ ព្រែកព្នៅ ទៅជាអភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង។

៥-លោក លីម សុភា ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៥ ពីអភិបាល នៃគណៈអភិបាលខណ្ឌ ៧មករា ទៅជាអភិបាល នៃគណៈអភិបាលខណ្ឌជ្រោយចង្វារ។

៦-លោក ថេង សុថុល ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៥ ពីអភិបាល នៃគណៈអភិបាលខណ្ឌ ចំការមន ទៅជាអភិបាល នៃគណៈអភិបាលខណ្ឌ៧មករា។

មាត្រា ២ : តែងតាំងមន្ត្រីរាជការចំនួន ០៣រូប ដូចមានរាយនាមខាងក្រោម៖
៧-លោក សក់ ច័ន្ទកញ្ញារិទ្ធ ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៦ ជាអភិបាល នៃគណៈអភិបាលខណ្ឌ ពោធិ៍សែនជ័យ។
៨-លោក កៀង ល័ក្ស ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៦ ជាអភិបាល នៃគណៈអភិបាលខណ្ឌ ចំការមន។
៩-លោក ជា ខេមា ឋានន្តរស័ក្ដិឧត្តមមន្ត្រី ថ្នាក់លេខ៦ ជាអភិបាល នៃគណៈអភិបាលខណ្ឌ ដូនពេញ ។
មាត្រា ៣ : បទប្បញ្ញត្តិទាំងឡាយណាដែលមានខ្លឹមសារផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។

មាត្រា ៤ : រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមាន ឈ្មោះក្នុងមាត្រា ១ និងមាត្រា ២ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃ ចុះហត្ថលេខាតទៅ៕SRP

Read Previous

សម្តេចហ៊ុន សែន តែងតាំងអភិបាលរង រាជធានីភ្នំពេញ ចំនួន៣រូប

Read Next

លោក អ៊ុន​ ចាន់ដា​៖ យើងត្រូវបន្តអភិវឌ្ឍន៍ ធ្វើយ៉ាងណា​ ឲ្យជីវភាពរស់នៅរបស់ពលរដ្ឋ កាន់តែប្រសើរឡើង