ព័ត៌មានទាន់ហេតុការណ៍ :

- អភិបាលខេត្តកោះកុង ផ្ដល់ថវិកា ចំនួន៣លានរៀល សម្រាប់អ្នកផ្ដល់អត្តសញ្ញាណ បុរសសម្លា..ប់សត្វឈ្លូស និងរក្សាសម្ងាត់ - អភិបាលខេត្ត​សៀមរាប កោតសរសើរដោយស្មោះ ចំពោះ មន្ទីរពទ្យកុមារអង្គរ ដែលតែងតែយកចិត្តទុកដាក់ ព្យាបាល និងថែទាំសុខភាពដល់កុមារ ប្រកបដោយគុណភាព​ និងមិនគិតកម្រៃ - ញៀនស្រា ព្រឹកឡើងប្ដីស្លា..ប់ជាប់នឹងរបងដីឡូត៍ - សម្តេចហ៊ុន សែន តែងតាំងអភិបាលរង រាជធានីភ្នំពេញ ចំនួន៣រូប - លោក យឹម ឆៃលី ប្រាប់សមាជិកបក្ស ឲ្យមានឆន្ទៈស្មោះត្រង់ និងដឹងសុខទុក្ខជីវភាព របស់ប្រជាពលរដ្ឋ - អភិបាលរងស្រុកស្នួល ម្នាក់ ជួបហេតុការគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យស្លា..ប់ - សម្ដេចហ៊ុន សែន និងភរិយា បន្ដផ្ដល់អំណោយ ជូនគ្រួសារសម្រាលបាន កូនភ្លោះបី នៅមន្ទីរពេទ្យកាលម៉ែត - លោកហ៊ុន ម៉ាណែត៖​ យុវជនជាកម្លាំងស្នូល ក្នុងការ​ផ្តួលរំលំរបបអាវខ្មៅប៉ុលពត - សៀវភៅអ្នកថែអង្គរ បានបើកសម្ពោធ នៅមុខប្រាសាទអង្គរវត្ត នាថ្ងៃនេះ - រដ្ឋមន្ត្រី កើត រិទ្ធ៖ ការផ្លាស់ប្តូរ ចៅក្រម ព្រះរាជអាជ្ញា គឺជារឿងធម្មតា ដើម្បីប្រសិទ្ធភាព យុត្តិធម៌ជូនពលរដ្ឋ ដោយមិនលម្អៀង
ថ្ងៃទី ១៨ ខែ មេសា ឆ្នាំ ២០២៤ ម៉ោង ៧:៤៨ ព្រឹក

សម្ដេចស ខេង៖ មន្រ្តីពាក់ព័ន្ធទាំងអស់មិនត្រូវសន្មត់ថា បញ្ហាប្រជាពលរដ្ឋដែលបានស្នើឬលើកឡើងមកនោះ ជារឿងតូចតាចឱ្យសោះ

ភ្នំពេញ៖សម្ដេចស ខេង បានផ្ដល់អនុសាសន៍មួយចំនួនទៅកាន់ក្រុមការងារ ក្នុងនោះសម្ដេចក៏បានសង្កត់ធ្ងន់ថាមន្រ្តីពាក់ព័ន្ធទាំងអស់មិនត្រូវសន្មត់ថាបញ្ហាប្រជាពលរដ្ឋដែលបានស្នើឬលើកឡើងមកនោះជារឿងតូចតាចឱ្យសោះ។ សម្ដេច ក៏បានណែនាំឱ្យថ្នាក់ដឹកនាំ និងសមាជិកក្រុមការងារ ដែលមានសមត្ថកិច្ចពាក់ព័ន្ធនឹងបញ្ហាណាមួយ សូមប្រមូល និងតាមដានបញ្ហាទាំងនោះឱ្យជាប់ ហើយអាចចុះទៅពិនិត្យបញ្ហានោះដោយផ្ទាល់ ដើម្បីជំរុញការដោះស្រាយមានប្រសិទ្ធភាព។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ មានប្រសាសន៍យ៉ាងដូច្នេះ នៅរសៀលថ្ងៃចន្ទ នេះ ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំ ប្រកាសសេចក្ដីសម្រេច បង្កើតក្រុមការងារតាមដានដោះស្រាយសំណើ សំណូមពរ មតិយោបល់របស់មហាជនក្នុងទំព័រហ្វេសប៊ុក (Facebook Page) សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅទីស្ដីការក្រសួងមហាផ្ទៃ។

សម្ដេចស ខេង បានមានប្រសាសន៍គូសបញ្ជាក់នាឱកាសនោះថា ការតាមដានសំណើ សំណូមពរ និងមតិយោបល់មហាជន ឬប្រជាពលរដ្ឋក្នុងបណ្ដាញសង្គមនេះ ប្រៀបបាននឹងការឆ្លុះកញ្ចក់មួយដូច្នេះដែរ។

សម្ដេចបន្ថែមថា ការខិតខំប្រមូលសំណើ សំណូមពរ និងមតិយោបល់តាមបណ្ដាញសង្គមនេះ ក៏ជាការឆ្លើយតបតាមសេចក្ដីប្រាថ្នារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលសម្ដេចបានណែនាំឱ្យក្រសួងស្ថាប័នទាំងអស់តាមដានបញ្ហាប្រជាពលរដ្ឋលើបណ្ដាញសង្គម ហើយខិតខំដោះស្រាយឱ្យបានទាន់ពេលវេលា។

សម្ដេច បានមានប្រសាន៍ថា បន្ទាប់ពីសម្ដេចបង្កើតក្រុមការងារតាមដានសំណើ សំណូមពរ និងមតិយោបល់មហាជនរយៈពេលប្រមាណ២ឆ្នាំមក សម្ដេចសង្កេតឃើញថាមានមហាជនកាន់តែច្រើនឡើងបានដាក់សំណើ សំណូមពរ និងលើកមតិយោបល់ជាច្រើនមកកាន់ផេកហ្វេសប៊ុកសម្ដេច និងថាព្រោះហេតុដូច្នេះហើយទើបសម្ដេច សម្រេចកែសម្រួលក្រុមការងារនេះដោយដាក់បញ្ចូលបន្ថែមនូវមន្រ្តីនៃអគ្គនាយកដ្ឋាន និងអង្គភាពពាក់ព័ន្ធក្រសួងមហាផ្ទៃ ដើម្បីបង្កើនការជឿជាក់ និងមានទំនុកចិត្តពីមហាជន។

លោកនាយឧត្តមសេនីយ៍ ជា សុគន្ធា បានរាយការណ៍ឱ្យដឹងថា បន្ទាប់ពីត្រូវបានបង្កើតឡើងកាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ ក្រុមការងារ បានបង្ហោះផ្សាយផ្ទាល់សកម្មភាពការងារ សម្ដេចក្រឡាហោម និងបង្ហោះផ្សាយអត្ថបទ រូបភាព និងវីដេអូ ពាក់ព័ន្ធនឹងកិច្ចការរបស់ សម្ដេចក្រឡាហោម និងក្រសួងមហាផ្ទៃ និងបានដកស្រង់សំណើ សំណូមពរ និងមតិយោបល់របស់មហាជន គោរពជូន សម្តេចក្រឡាហោម ជ្រាប និងពិនិត្យសុំមតិដឹកនាំដ៏ខ្ពង់ខ្ពស់ បានចំនួន២.០៥៦ គណនី។

លោកបន្តថា ក្រុមការងារនឹងបន្តការបង្ហោះផ្សាយផ្ទាល់សកម្មភាពការងាររបស់ សម្ដេចក្រឡាហោម និងបង្ហោះផ្សាយអត្ថបទ រូបភាព និងវីដេអូ ពាក់ព័ន្ធនឹងកិច្ចការរបស់ សម្ដេចក្រឡាហោម និងក្រសួងមហាផ្ទៃ ក្នុងទំព័រហ្វេសប៊ុកសម្ដេច ដកស្រង់សំណើ សំណូមពរ និងមតិយោបល់របស់មហាជន (Comment) ក្នុងទំព័រហ្វេសប៊ុកសម្ដេចក្រឡាហោម ដើម្បីគោរពជូន សម្ដេច ជ្រាបនិងពិនិត្យសុំមតិដឹកនាំដ៏ខ្ពង់ខ្ពស់ ព្រមទាំងបន្តតាមដាន និងជំរុញការដោះស្រាយ រាល់សំណើ សំណូមពរ និងមតិរបស់មហាជនក្នុងទំព័រហ្វេសប៊ុកសម្ដេចក្រឡាហោម៕SRP

Read Previous

លោកយឹម ឆៃលី​ ភាពអសកម្មនៅមូលដ្ឋាន ត្រូវតែចាត់វិធានការលុបបំបាត់ ឲ្យដូចភ្លៀងរលឹម

Read Next

រដ្ឋាភិបាល ដាក់ចេញផែនការ ដើម្បីជំរុញទាក់ទាញ កំណើនភ្ញៀវទេសចរ មកកាន់ខេត្តសៀមរាប