ខេត្តសៀមរាប៖បុរសម្នាក់ត្រូវបានសមត្ថកិច្ចស្រុកសូទ្រនិគម ឃាត់ខ្លួនពាក់ព័ន្ធករណី អំពើអាស លើអនីតិជនអាយុក្រោម១៥ឆ្នាំ។ ហេតុការណ៍អំពើអាសកើតឡើងនៅថ្ងែទី០២ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ១៤ នៅចំណុចផ្ទះសំណាក់ពន្លឺចន្ទ្រា ភូមិដំដែកផ្សារ ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។
ប្រភពបានឲ្យដឹងថាជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅថ្ងៃទីទី០៣ ខែសីហា ឆ្នាំ២០២២ ម្សិលមិញ ក្រោយពីទទួលបានពាក្យបណ្ដឹង។ ជនសង្ស័យឈ្មោះ លន់ សុខលី ភេទ ប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិត្រពាំ្រងត្រុំ ឃុំពពេល ស្រុកសូទ្រនិគម ខេត្តសៀមរាប។
ចំណែកជនរងគ្រោះ ឈ្មោះ ឡ.ច.យ ភេទស្រី អាយុ ១៣ឆ្នាំ រស់ស្រុកសូទ្រនិគម ខេត្តសៀមរាប។ ជុំវិញករណីនេះ សមត្ថកិច្ចបានកសាងសំណុំរឿងតាមបន្តនិតិវិធីច្បាប់៕SRP