ខេត្តព្រះវិហារ៖លោកស្រី ជិន អូន រងការរិះគន់ថា បានប្រមូលទិញឈើនៅស្រុកជ័យសែន យ៉ាងអាណាធិបតេយ្យ ប៉ុន្តែចំពោះការចោទប្រកាន់បែបនេះ លោកស្រី ជិន អូន បានបដិសេធ ទាំងស្រុងថាមិនបានប្រមូលទិញឈើនៅតំបន់ស្រុកជ័យ សែន ដូចការចោទប្រកាន់នោះទេ។
តាមប្រភពបានឱ្យដឹងថាចែ អូន បានកៀងគរដៃគូ ប្រមូលទិញឈើ នៅស្រុកជ័យសែន ខេត្តព្រះវិហារ។ ការប្រមូលទិញឈើពីសំណាក់ចែអូន ពីបន្ទាប់ពី ចែ អូនបានសម្រាប់ការទិញឈើមួយរយៈកន្លងមក។
ប្រភពព័ត៌មានបានឲ្យដឹងថា ប្រភពឈើទាំងនោះ គឺត្រូវបានប្រជាពលរដ្ឋ ដឹកតាមគោយន្ត នៅពេលមកដល់ក្នុងភូមិ ឈ្មួញ ទាំងនោះ ហៅឡានឆ្នៃ ឬឡានកូរ៉េ អោយទៅដឹកយកមកស្តុបទុក ដើម្បីដឹកចេញ តាមឡានធំវេអង ទៅលក់អោយថៅកែ នៅខេត្តផ្សេងៗ លើកលែង តែខេត្តកំពង់ធំ។
សូមបញ្ជាក់ថា ក្នុងខែ ៧ ឆ្នាំ ២០២២ លោកស្រី ជិនអូន បានមកទិញឈើនៅតំបន់ខាងលើ ទៅចែកចាយ ទីតាំងរបស់ខ្លួន។
ពាក់ព័ន្ធទៅនឹងព័ត៌មានថាបទល្មើសព្រៃឈើនៅស្រុកជ័យសែនកើតមានយ៉ាងអនាធិបតេយ្យនេះ អង្គភាពសារព័ត៌មានសៀមរាបប៉ុស្តិ៍ នៅពុំទាន់ ទទួលបានការបំភ្លឺបានពីអាជ្ញាធរជំនាញ ខេត្តព្រះវិហារ នៅឡើយទេ។
ទោះជាយ៉ាងណា ជុំវិញការចោទប្រកាន់ខាងលើ លោក ស្រី ជិន អូន បានបញ្ជាក់ថា លោកស្រីឈប់រកស៊ី ព្រៃឈើជាច្រើនខែមកហើយ ចំពោះព័ត៌មានដែលថាលោកស្រី ប្រមូលទិញឈើនៅស្រុកជ័យ សែន ជាព័ត៌មានមិនពិត៕SRP