ខេត្តសៀមរាប៖បុរសម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនពាក់ព័ន្ធនឹងករណីរួមភេទជាមួយអនីតិជនអាយុក្រោម១៥ឆ្នាំ។ ការចាប់ខ្លួនធ្វើឡើងនៅថ្ងៃព្រហស្បត្តិ៍ ម្សិលមិញដោយម្លាំងអធិការនគរបាលស្រុកសូនិគម។
ជនសង្ស័យឈ្មោះផល វិសាល ហៅសាន ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មករ ទីលំនៅបច្ចុប្បន្ន ភូមិប្រវាល ឃុំតាយ៉ែក ស្រុកសូនិគម ខេត្តសៀមរាប។ ករណីរួមភេទចុងក្រោយ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង២០និង៣០នាទី នៅចំណុចបន្ទប់ផ្ទះជួលរបស់ជនសង្ស័យ ស្ថិតក្នុងភូមិប្រវាល ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។
ចំណែកជនរងគ្រោះឈ្មោះយ. រ.ស ភេទស្រី អាយុ១៣ឆ្នាំ មុខរបរសិស្ស ទីលំនៅភូមិដាក់ផ្ការ ឃុំតសយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។
ប្រភពពីស្រុកសូទ្រនិគមបានឲ្យដឹងថា ករណីខាងលើ គឺជនរងគ្រោះ និងជនសង្ស័យបានស្រលាញ់គ្នា និងស្មាក់រួមភេទជាមួយគ្នារហូត តាំងពីអំឡុងខែឧសភា ឆ្នា២០២២។ ដោយជនរងគ្រោះ ស្នាក់នៅក្នុងបន្ទប់ ក្នុងព្រលានថ្មី ក្នុងភូមិប្រវាល ឃុំតាយ៉ែក រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ម្ដាយជនរងគ្រោះ ឃើញកូនរាងប្លែកៗ ក៏សួរ ទើបដឹងរឿង។ ហើយ ម្ដាយជនរងគ្រោះ ក៏ទៅជួបម្ដាយជនសង្ស័យ អោយទទួលខុសត្រូវ តែម្ដាយជនសង្ស័យថា អត់ទាន់មានលុយចាំថ្ងៃនេះ ចាំថ្ងៃនោះ ទើបដល់ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២ ម្ដាយជនរងគ្រោះ ទៅប្ដឹងនគរបាលតែម្ដង៕SRP