ព័ត៌មានទាន់ហេតុការណ៍ :

- ញៀនស្រា ព្រឹកឡើងប្ដីស្លា..ប់ជាប់នឹងរបងដីឡូត៍ - សម្តេចហ៊ុន សែន តែងតាំងអភិបាលរង រាជធានីភ្នំពេញ ចំនួន៣រូប - លោក យឹម ឆៃលី ប្រាប់សមាជិកបក្ស ឲ្យមានឆន្ទៈស្មោះត្រង់ និងដឹងសុខទុក្ខជីវភាព របស់ប្រជាពលរដ្ឋ - អភិបាលរងស្រុកស្នួល ម្នាក់ ជួបហេតុការគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យស្លា..ប់ - សម្ដេចហ៊ុន សែន និងភរិយា បន្ដផ្ដល់អំណោយ ជូនគ្រួសារសម្រាលបាន កូនភ្លោះបី នៅមន្ទីរពេទ្យកាលម៉ែត - លោកហ៊ុន ម៉ាណែត៖​ យុវជនជាកម្លាំងស្នូល ក្នុងការ​ផ្តួលរំលំរបបអាវខ្មៅប៉ុលពត - សៀវភៅអ្នកថែអង្គរ បានបើកសម្ពោធ នៅមុខប្រាសាទអង្គរវត្ត នាថ្ងៃនេះ - រដ្ឋមន្ត្រី កើត រិទ្ធ៖ ការផ្លាស់ប្តូរ ចៅក្រម ព្រះរាជអាជ្ញា គឺជារឿងធម្មតា ដើម្បីប្រសិទ្ធភាព យុត្តិធម៌ជូនពលរដ្ឋ ដោយមិនលម្អៀង - ឪពុក «យកកាំបិត អារក» កូនបង្កើតបណ្ដាលឲ្យរងរបួសធ្ងន់ - ពលរដ្ឋមានការព្រួយបារម្ភ រឿង ល្បែងអាប៉ោង នៅស្រុកត្រពាំងប្រាសាទ អាចបង្កឱ្យមានអំពើអសន្តិសុខកើតឡើង
ថ្ងៃទី ៨ ខែ សីហា ឆ្នាំ ២០២២ ម៉ោង ៥:៣០ ព្រឹក

លោក យឹម ឆៃលី ប្រាប់មន្ត្រីមូលដ្ឋានឲ្យ ម៉ឺងម៉ាត់នូវអភិក្រម «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់»

J7 Estate

ខេត្តកំពង់ចាម៖លោក យឹម ឆៃលី បានប្រាប់មន្ត្រីបក្សទាំងអស់ត្រូវបន្តជំរុញ និងពង្រឹងការអនុវត្តគោលនយោបាយ ភូមិ ឃុំមានសុវត្ថិភាពគឺត្រូវខិតខំលើកកម្ពស់ អភិបាលកិច្ច ធានាការផ្តល់សេវាសាធារណៈ ប្រកបដោយតម្លាភាព ការទទួលខុសត្រូវខ្ពស់ និងឆាប់រហ័សជូនប្រជាពលរដ្ឋ ជាពិសេស ត្រូវពង្រឹងយុត្តិធម៌ និងសមធម៌សង្គម ដោយអនុវត្ត ឲ្យបានម៉ឺងម៉ាត់នូវអភិក្រម «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់»។  ដោយត្រូវដោះស្រាយវិវាទ នៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការ ប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់។

លោកយឹម ឆៃលី ក៏បានណែនាំដល់ថ្នាក់ដឹកនាំគណបក្សឃុំ និងបក្សភូមិ ត្រូវមានឆន្ទៈស្មោះត្រង់និងទទួលខុសត្រូវខ្ពស់លើ ការទទួលខុសត្រូវរបស់ខ្លួន ក្នុងគោលដៅលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ  ព្រមទាំងរៀបចំវិធានការស្វ័យតាមដានការងាររបស់ខ្លួន ហើយត្រូវចាត់វិធានការឲ្យមានប្រសិទ្ធភាព លើការលុបបំបាត់ភាពអសកម្មនានា ឲ្យដូចភ្លៀងរលឹម។ លើសពីនោះ ត្រូវបន្តថែរក្សាសមិទ្ធផលនានា របស់រាជរដ្ឋាភិបាល ដែលមាននៅក្នុងមូលដ្ឋាន និងលើកទឹកចិត្ត ពង្រឹងពង្រីកការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការថែទាំសមិទ្ធផលនោះផងដែរ។

លោក យឹម ឆៃលី  បានណែនាំដល់សមាជិកសមាជិការគណបក្ស ស្រុកចំការលើឲ្យបន្តជម្រុញការអនុវត្តគោលនយោបាយ អភិវឌ្ឍន៍ឃុំ ឲ្យទទួលបានសមិទ្ធផលថ្មីៗ បន្ថែមទៀត។ក្នុងពិធី លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម ក៏បានថ្លែងអំណរគុណ ដល់បងប្អូនប្រជាពលរដ្ឋ ដែលបានរក្សាការជឿទុកចិត្ត និងផ្តល់ការគាំទ្រជារៀងរហូតដល់ សម្ដេចតេជោ និងតែងតែបោះឆ្នោត ជូន គណបក្សប្រជាជនកម្ពុជាឲ្យមានឱកាសបន្ត បំពេញកាតព្វកិច្ចក្នុងការបម្រើប្រជាជន ឲ្យកាន់តែមានជីវភាពសម្បូរសប្បាយ និងដឹកនាំអភិវឌ្ឍឃុំ-សង្កាត់បន្តទៀតពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៧។ 

 លោកថ្លែងបែបនេះក្នុងកិច្ចប្រជុំផ្សព្វផ្សាយលទ្ឋផលសន្និបាតគណកម្មាធិកាកណ្តាលវិសាមញ្ញ របស់ គណបក្សប្រជាជនកម្ពុជា និងសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ អាណត្តិទី៥  ក្នុង ស្រុកចំការលើ នៅសៀលថ្ងៃទី ៤ ខែសីហា ម្សិលមិញដោយមានការចូលរួមពីលោក ហ៊ុន ម៉ានិត អនុប្រធានទី១ នៃក្រុមការងារគណបក្ស ចុះមូលដ្ឋានខេត្តកំពង់ចាមនិង លោក  អ៊ុន ចាន់ដា ប្រធាន គណៈកម្មាធិការគណបក្សខេត្តព្រមទាំងថ្នាក់ដឹកនាំសមាជិកសមាជិកាបក្សជាច្រើនរូបទៀត៕SRP

Read Previous

រួមភេទជាមួយសិស្សអាយុ១៣ឆ្នាំ ម្ដាយជនរងគ្រោះ ឲ្យទទួលខុសត្រូវ តែចេះតែដោះសារ ទើបប្ដឹងសមត្ថកិច្ចឲ្យចាប់ខ្លួន

Read Next

រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ថ្នាក់ដឹកនាំខេត្តល្អ គឺថ្នាក់ដឹកនាំដែលចេះបង្កើតការងារដល់ពលរដ្ឋក្នុងខេត្តខ្លួនទៅវិញទេ