ខេត្តសៀមរាប៖បុរសម្នាក់ត្រូវបានគេប្រទះឃើញស្លាប់ជាប់នឹងរបងដីឡូត៍។ ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង៧និង៣០នាទី ថ្ងៃសៅរ៍នេះនៅចំណុចក្រុមទី១៥ ភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប។
ប្រភពបានឲ្យដឹងថាជនរងគ្រោះមាន ឈ្មោះ វ៉ាន់ ភេទប្រុសអាយុ៤២ ឆ្នាំមុខរបរធ្វើសំណង់។
តាមការសាកសួរបំភ្លឺរបស់ប្រពន្ធ ជនរងគ្រោះឈ្មោះ តាំង គា អាយុ៤២ឆ្នាំ និងអ្នកជិតខាងបានបំភ្លឺថា ប្ដីរបស់គាត់ជាមនុស្សញៀនស្រាឧស្សាហ៍ប្រកាច់ផងដែរ។ នៅពេលយប់កើតហេតុ បានសុំគាត់ទៅបត់ជើងខាងក្រៅផ្ទះ ក៏ពុំឃើញចូលផ្ទះវិញទេ លុះព្រឹកឡើងម៉ោង៧និង៣០នាទីថ្ងៃទី ០៦ ខែសីហា ឆ្នាំ២០២២ ទើបទទួលដំណឹងថា ប្ដីរបស់គាត់បានស្លាប់ជាប់នឹងរបងដីឡូត៍ទំនេរ។
យោងតាមការបំភ្លឺពីប្រពន្ធជនរងគ្រោះនិងអ្នកជិតខាង មូលហេតុ ដែលជនរងគ្រោះស្លាប់ដោយសារញៀនស្រាខ្លាំងពុំមានពាក់ព័ន្ធបទល្មើសនោះឡើយ៕SRP