ព័ត៌មានទាន់ហេតុការណ៍ :

- ញៀនស្រា ព្រឹកឡើងប្ដីស្លា..ប់ជាប់នឹងរបងដីឡូត៍ - សម្តេចហ៊ុន សែន តែងតាំងអភិបាលរង រាជធានីភ្នំពេញ ចំនួន៣រូប - លោក យឹម ឆៃលី ប្រាប់សមាជិកបក្ស ឲ្យមានឆន្ទៈស្មោះត្រង់ និងដឹងសុខទុក្ខជីវភាព របស់ប្រជាពលរដ្ឋ - អភិបាលរងស្រុកស្នួល ម្នាក់ ជួបហេតុការគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យស្លា..ប់ - សម្ដេចហ៊ុន សែន និងភរិយា បន្ដផ្ដល់អំណោយ ជូនគ្រួសារសម្រាលបាន កូនភ្លោះបី នៅមន្ទីរពេទ្យកាលម៉ែត - លោកហ៊ុន ម៉ាណែត៖​ យុវជនជាកម្លាំងស្នូល ក្នុងការ​ផ្តួលរំលំរបបអាវខ្មៅប៉ុលពត - សៀវភៅអ្នកថែអង្គរ បានបើកសម្ពោធ នៅមុខប្រាសាទអង្គរវត្ត នាថ្ងៃនេះ - រដ្ឋមន្ត្រី កើត រិទ្ធ៖ ការផ្លាស់ប្តូរ ចៅក្រម ព្រះរាជអាជ្ញា គឺជារឿងធម្មតា ដើម្បីប្រសិទ្ធភាព យុត្តិធម៌ជូនពលរដ្ឋ ដោយមិនលម្អៀង - ឪពុក «យកកាំបិត អារក» កូនបង្កើតបណ្ដាលឲ្យរងរបួសធ្ងន់ - ពលរដ្ឋមានការព្រួយបារម្ភ រឿង ល្បែងអាប៉ោង នៅស្រុកត្រពាំងប្រាសាទ អាចបង្កឱ្យមានអំពើអសន្តិសុខកើតឡើង
ថ្ងៃទី ២៥ ខែ កញ្ញា ឆ្នាំ ២០២២ ម៉ោង ៩:៣២ ល្ងាច

លោក យឹម ឆៃលី​ ណែនាំ​ឲ្យមន្ត្រីពង្រឹង​ ការអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ទាំង៧ចំណុច​

J7 Estate

ខេត្តកំពង់ចាម​៖លោក យឹម ឆៃលី​ បានណែនាំ​ឲ្យ មន្ត្រីបន្តជំរុញ និង​ពង្រឹង​ការអនុវត្តគោលនយោបាយ ភូមិ ឃុំមានសុវត្ថិភាពទាំង៧ចំណុច​ និងខិតខំលើកកម្ពស់អភិបាលកិច្ច ធានាការផ្តល់សេវាសាធារណៈប្រកប​ដោយតម្លាភាព។

លោកក៏បានប្រាប់មន្ត្រីឲ្យអនុវត្ត​ឲ្យបានម៉ឹងម៉ាត់នូវអភិក្រម “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់”​ ព្រមទាំង​ខិតខំដោះស្រាយជម្លោះដីធ្លីក្រៅប្រព័ន្ធតុលាការ​ឲ្យ​បានល្អ​ប្រសើរ​ និងខិតខំជំរុញការអនុវត្តគោលនយោ​បាយអភិវឌ្ឍន៍ឃុំ ឲ្យទទួលបានសមិទ្ធផលថ្មីៗទៀត​។

លោកយឹម ឆៃលី​ ក៏បានណែនាំ​ឲ្យពង្រឹងការអនុវត្តឲ្យបានល្អ​​នូវ​តួនាទី ភារកិច្ច របៀបរបបធ្វើការ របស់ក្រុមប្រឹក្សាឃុំ និង​បន្តពង្រឹងការរៀបចំកម្លាំង​ដោយឈរ លើ​ទស្សនៈរក្សាចាស់ កសាងថ្មី​ ព្រមទាំងពង្រឹងការងារចលនាមហាជន ជាពិសេសចលនាស្រ្តី និងកម្មករ​ ​តាម​រយៈ​ការទំនាក់ទំនងល្អ​ជាមួយ​​​ប្រជាពលរដ្ឋ​។ លេីសពី​នោះ​ត្រូវមាន​ឆន្ទៈស្មោះត្រង់ និង​ទទួល​ខុស​ត្រូវខ្ពស់លើ​ការងាររបស់ខ្លួន ក្នុងគោលដៅ​លើកកម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជា​ពលរដ្ឋ​ផងដែរ​។

ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រេីប្រាស់​ជា​ផ្លូវការ​នូវ​អគារ​ទីស្នាក់ការ​ គណបក្សប្រជាជន​កម្ពុជា​ ស្រុកព្រៃឈរ​ នៅថ្ងៃអាទិត្យ នេះ​ លោក​ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី​ ប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយ ខេត្តកំពង់ចាម ក៏បានផ្តល់នូវអនុសាសន៏ណែនាំ​ ដល់សមាជិក សមាជិកា​ គណបក្សប្រជាជន​កម្ពុជា​ស្រុកព្រៃឈរ​ ត្រូវការពារដាច់ខាតសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម ទប់ស្កាត់រាល់ការប៉ុនប៉ងបង្កចលាចល របស់ពួកប្រឆាំងជ្រុលនិយម និងមជ្ឈដ្ឋានអគតិ សំដៅធានាដំណើរការអភិវឌ្ឍន៍ និងការរស់នៅដ៏សុខសាន្តរបស់ប្រជា​ពលរដ្ឋ​៕SRP

Read Previous

សម្ដេច ស ខេង ស្នើឱ្យថ្នាក់ដឹកនាំ និងសមាជិក គណបក្សគ្រប់ថ្នាក់ ក្នុងខេត្តបាត់ដំបង បន្តការបំពេញភារកិច្ចបម្រើជាតិ បម្រើប្រជាជនឱ្យបានល្អ

Read Next

លោកដួង តារា ប្រកាសគាំទ្រទាំងស្រុង ដែល សម្តេចតេជោ​ ហ៊ុន​ សែន​ បញ្ជាឲ្យរក្សាការពារធនធាន ព្រៃធម្មជាតិនៅជុំវិញសួនឧទ្យានភ្នំតាម៉ៅ និងរៀបចំអោយដាំដើមឈើឡើងវិញ