ព័ត៌មានទាន់ហេតុការណ៍ :

- ញៀនស្រា ព្រឹកឡើងប្ដីស្លា..ប់ជាប់នឹងរបងដីឡូត៍ - សម្តេចហ៊ុន សែន តែងតាំងអភិបាលរង រាជធានីភ្នំពេញ ចំនួន៣រូប - លោក យឹម ឆៃលី ប្រាប់សមាជិកបក្ស ឲ្យមានឆន្ទៈស្មោះត្រង់ និងដឹងសុខទុក្ខជីវភាព របស់ប្រជាពលរដ្ឋ - អភិបាលរងស្រុកស្នួល ម្នាក់ ជួបហេតុការគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យស្លា..ប់ - សម្ដេចហ៊ុន សែន និងភរិយា បន្ដផ្ដល់អំណោយ ជូនគ្រួសារសម្រាលបាន កូនភ្លោះបី នៅមន្ទីរពេទ្យកាលម៉ែត - លោកហ៊ុន ម៉ាណែត៖​ យុវជនជាកម្លាំងស្នូល ក្នុងការ​ផ្តួលរំលំរបបអាវខ្មៅប៉ុលពត - សៀវភៅអ្នកថែអង្គរ បានបើកសម្ពោធ នៅមុខប្រាសាទអង្គរវត្ត នាថ្ងៃនេះ - រដ្ឋមន្ត្រី កើត រិទ្ធ៖ ការផ្លាស់ប្តូរ ចៅក្រម ព្រះរាជអាជ្ញា គឺជារឿងធម្មតា ដើម្បីប្រសិទ្ធភាព យុត្តិធម៌ជូនពលរដ្ឋ ដោយមិនលម្អៀង - ឪពុក «យកកាំបិត អារក» កូនបង្កើតបណ្ដាលឲ្យរងរបួសធ្ងន់ - ពលរដ្ឋមានការព្រួយបារម្ភ រឿង ល្បែងអាប៉ោង នៅស្រុកត្រពាំងប្រាសាទ អាចបង្កឱ្យមានអំពើអសន្តិសុខកើតឡើង
ថ្ងៃទី ២៥ ខែ កញ្ញា ឆ្នាំ ២០២២ ម៉ោង ៨:២២ ល្ងាច

លោកដួង តារា ប្រកាសគាំទ្រទាំងស្រុង ដែល សម្តេចតេជោ​ ហ៊ុន​ សែន​ បញ្ជាឲ្យរក្សាការពារធនធាន ព្រៃធម្មជាតិនៅជុំវិញសួនឧទ្យានភ្នំតាម៉ៅ និងរៀបចំអោយដាំដើមឈើឡើងវិញ

J7 Estate

photo 2022 08 07 19 19 42ភ្នំពេញ៖លោកដួង តារា រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រីនិងជាជំនួយការផ្ទាល់ សម្ដេចហ៊ុន សែន ​បានប្រកាសគាំទ្រចំពោះការសម្រេចចិត្តរបស់​ សម្តេចតេជោ​ ហ៊ុន​ សែន​ ក្នុងការរក្សាការពារធនធាន ព្រៃធម្មជាតិនៅជុំវិញសួនឧទ្យានភ្នំតាម៉ៅនិងរៀបចំអោយដាំដើមឈើឡើងវិញ។

ការប្រកាសគាំទ្រ របស់លោកដូង តារា ក្រោយពី សម្ដេចតេជោ ហ៊ុន ​សែន ចេញបញ្ជាឲ្យរក្សាការពារនិងអភិរក្សព្រៃឈើនៅភ្នំតាម់ៅ បន្ទាប់ពីមានការឈូសឆាយបំផ្លាញ។297334962 615028463316661 1473784789003190928 nលោកដួង តារា បានសរសេរនៅគណីហ្វេសប៊ុករបស់លោកថា៖​ ខ្ញុំបាទសូមគោរពអរគុណ​ និងគាំទ្រទាំងស្រុងប្រកបដោយមោទនភាពក្រៃលែងចំពោះការសម្រេចចិត្តប្រកបដោយគតិបណ្ឌិតរបស់​ សម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្រ្តីនៃកម្ពុជាក្នុងការរក្សាការពារធនធានព្រៃធម្មជាតិនៅជុំវិញសួនឧទ្យានភ្នំតាម៉ៅ់និងរៀបចំអោយដាំដើមឈើឡើងវិញដើម្បីជាប្រយោជន៍ដ៏ថ្លៃថ្លារបស់ប្រទេសជាតិទាំងមូល។

ជាមួយគ្នានេះដែរ លោក ដួង តារា ក៏បានអរគុណបងប្អូនជនរួមមតិចំពោះការចូលរួមថែរក្សាការពារធនធានធម្មជាតិជាមួយសម្តេចប្រមុខដឹកនាំយើងទាំងអស់គ្នា។ អំពើអាក្រក់ជាអពមង្គលនៃជីវិត អំពើល្អជាសិរីសួស្តី។ យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម និងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើងនៅក្រោមដំបូលសន្តិភាព។

ចំណែក លោក ឡេង ណាវ៉ាត្រា តាមរយៈទំព័រហ្វេសប៊ុករបស់ខ្លួនក៏បានបង្ហោះសារដែរថា៖ សូមអោយរាជរដ្ឋាភិបាលលុប ស.ជ.ណ តំបន់ភ្នំតាម៉ៅ ទាំងអស់ ហើយសុំអោយបងប្អូនដែលស្រលាញ់កូនឈើមកដាំកូនឈើជាមួយខ្ញុំ។

សូមរំលឹកថានៅរយៈពេលប៉ុន្មានថ្ងៃមកនេះ ប្រជាពលរដ្ឋខ្មែរបានរិះគន់ លោក ឡេង ណាវ៉ាត្រា បន្ទាប់ពីឃើញព័ត៌មានការឈូសឆាយដីព្រៃឈើនៅតំបន់ភ្នំតាម៉ៅ​ ពាក់ព័ន្ធជាមួយលោក ឡេង ណាវ៉ាត្រា។

ជុំវិញករណីនេះ សម្ដេច ហ៊ុន សែន បានបង្ហោះសារថា៖បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់!

ប៉ុន្មានថ្ងៃមកនេះមានសំណូមពរជាច្រើនមករាជរដ្ឋាភិបាលដើម្បីរក្សាទុកព្រៃនៅក្បែរសួនសត្វភ្នំតាម៉ៅទោះបីក្រសួងកសិកម្មបានពន្យល់ថាសួនសត្វភ្នំតាម៉ៅមិនមានប៉ះពាល់ក៏ដោយ។

ក្នុងនាមជាអ្នកទទួលខុសត្រូវខ្ពស់បំផុតនៃរាជរដ្ឋាភិបាលខ្ញុំសូមចេញបញ្ជា៖

១.លុបចោលទាំងអស់នូវរាល់ការអនុញ្ញាតឱយធ្វើការដោះដូរនិងអភិវឌ្ឍ។

២.រក្សាទុកដីនិងព្រៃនៅជុំវិញសួនសត្វភ្នំតាម៉ៅជាដីដែលត្រូវការពារនិងអភិរក្សដោយក្រសួងកសិកម្ម។

៣.ក្រុមហ៊ុនដែលបានឈូសឆាយត្រូវបញ្ឈប់សកម្មភាពនិងត្រូវដាំដើមឈើឡើងវិញលើដីដែលបានឈូសឆាយ។

សូមអរគុណចំពោះបងប្អូនជនរួមជាតិដែលបានចូលរួមផ្តល់យោបល់ប្រកបដោយការស្ថាបនា៕SRP

Read Previous

លោក យឹម ឆៃលី​ ណែនាំ​ឲ្យមន្ត្រីពង្រឹង​ ការអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ទាំង៧ចំណុច​

Read Next

លោកឧកញ៉ា ចេន ហ្ស៊ី  ទទួលបានការតែងតាំង ជាទីប្រឹក្សា សម្តេចស ខេង ,សម្តេចហេង  សំរិន  និងសម្តេចហ៊ុន  សែន